Thứ 6, 21/07/2017, 21:47 GMT+7
ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម អញ្ជើញទទួលជួបសវនាការ ពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ុនសែន
10:39, 22/12/2016
តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀន ស៊ន់ភុក នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ សង្គមនិយម វៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ​២០១៦។ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការត្រូវបានចាត់តាំងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋកាលពីព្រឹកថ្ងៃទី ២០  ខែ ធ្នូ  ឆ្នាំ ២០១៦។ 
ក្នុងរយៈពេលបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាម បានធ្វើបដិសណ្ឋារកិច្ច ជួបសវនាការនិងពិភាក្សាការងារ មួយបឹងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន។

ទំព័រព័ត៌មានអេឡិកត្រូនិចចម្រុះកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (នៃទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមនូវរូបភាពមួយចំនួនស្តីអំពីសកម្មភាពខាងលើ។
លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀន ស៊ន់ភុក និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អញ្ជើញត្រួតពលកិត្តិយសកងទ័ពប្រជាជនវៀតណាម។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

កាលពីថ្ងៃទី ២០ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀន ស៊ន់ ភុក និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អញ្ជើញជួបពិភាក្សា។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

 
កាលពីល្ងាចថ្ងៃទី ២០ ខែធ្នូ នៅអាគាររដ្ឋសភា ប្រធានរដ្ឋសភា ង្វៀនធី គីមងឹន ទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម

 
កាលល្ងាចថ្ងៃទី ២០ ខែធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខា ង្វៀន ភូត្រុង ទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនា បតី​តេជោ ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

 
កាលល្ងាចថ្ងៃទី ២០ ខែធ្នូ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ ត្រឹន ដាយក្វាង ទទួលបដិសណ្ឋារកិច្ចចំពោះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រភព៖ ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖