Chủ nhật, 21/10/2018, 15:13 GMT+7
ថ្នាក់ដឹកនាំ កម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាពលោកប្រធានរដ្ឋ ត្រឹនដាយក្វាង
19:50, 21/09/2018
នៅថ្ងៃទី ២១ ខែ កញ្ញា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតរំលែកទុក្ខដល់លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក នៅពេលទទួលដំណឹងលោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានទទួលមរណភាព។

ក្នុងសារលិខិតរំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង គឺជាថ្នាក់ដឹកនាំដ៏ល្អនិងគួរឲ្យកោតសរសើរម្នាក់របស់ប្រទេសនិងប្រជាជនវៀតណាម និងជាមិត្តដ៏ល្អរបស់ កម្ពុជា។  តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមសម្តែងនូវសមានចិត្តនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម ក៏ដូចជាជូនចំពោះក្រុមគ្រួសារសពចំពោះការបាត់បង់ដ៏ធំធេងនេះ។

នៅថ្ងៃដដែលនេះ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា និងក្នុងខ្លួនផ្ទាល់ លោកប្រធានរដ្ឋសភា កម្ពុជា សម្តេច ហេង សំរិន ក៏បានផ្ញើសារលិខិតរំលែកទុក្ខដល់ប្រធានរដ្ឋសភាវៀតណាម លោកស្រី ង្វៀន ធីគីមង៉ឹន សម្តែងការសោកស្តាយជាទីបំផុតចំពោះមរណភាពរបស់លោកប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រឹនដាយក្វាង ។
សារលិខិតរំលែកទុក្ខរបស់លោកប្រធានរដ្ឋសភា កម្ពុជា សម្តេច ហេង សំរិន។ រូបថត៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា
 
សារលិខិតរំលែកទុក្ខសរសេរថា៖ "មរណភាពរបស់ឯកឧត្តម ត្រឹនដាយក្វាង គឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អនិងគួរឲ្យគោរពកោតសរសើរម្នាក់របស់ប្រទេសនិងប្រជាជនវៀតណាមនិងជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា។ ក្នុងខណៈដ៏សោកសង្រែងនេះ ការឧទ្ទិសនិងការបួងសួងរបស់ខ្ញុំស្ថិតនៅជាមួមឯកឧត្តមនិងប្រជាជនវៀតណាមជានិច្ច។

សមាជិក សមាជិកានៃរដ្ឋសភានិងប្រជាជននៃព្ររាជាណាចក្រកម្ពុជានិងខ្លួនខ្ញុំផ្ទាល់សូមសម្ដែងនូវ​សមាណាចិត្តនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាជូនចំពោះក្រុមគ្រួសារសពនូវការបាត់បង់ឯកឧត្តមប្រធានរដ្ឋជាទីគោរពស្រឡាញ់នេះ"។
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖