Thứ 7, 18/11/2017, 19:7 GMT+7
ទន្លេមេគង្គរួមគ្នាដោយមនោសញ្ចេតនារាប់អានយ៉ាងជ្រាលជ្រៅ
19:24, 17/08/2017
អបអរសាទរមិត្តភាព វៀតណាម - កម្ពុជា ឆ្នាំ ២០១៧ និងក្នុងឱកាសខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - កម្ពុជា (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែ មិថុនា ២០១៧) នាយប់ថ្ងៃទី ១៦ ខែ សីហា នៅទីក្រុង ហូជីមីញ គណៈកម្មការយុវជនយោធា នាយកដ្ឋាននយោបាយ យោធភូមិភាគលេខ ៧ បានចាត់តាំងកម្មវិធីរាត្រីសមោសរយុវជនយោធា វៀតណាម - កម្ពុជា៖ "ទន្លេមេគង្គរួមគ្នា ដោយមសញ្ចេតនាយ៉ាងជ្រាលជ្រៅ" បញ្ជាក់នូវអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពប្រពៃណី ទំនាក់ទំនងភាពជាអ្នកជិតខាងល្អប្រពៃនៃប្រជាជនក្នុងប្រទេសទាំងពីរ និង យោធាទាំងពីរប្រទេស វៀតណាម - កម្ពុជា។
ថេរវេលានៃរាត្រីសមោសរភាគច្រើនគឺជាកម្មវិធីសម្តែងសិល្បៈដែលបង្ហាញបរិយាកាសសិល្បៈពិសេសដាច់ដោយឡែកមួយប្រកបដោយទំនុកនៃវីរកថា សម្តែងឡើងវិញដោយរូបភាពនិងតន្ត្រីអំពីទំនាក់ទំនងសាមគ្គីស្អិតរមួត មិនអាចផ្តាច់ពីគ្នា អាស្រ័យគ្នាទៅវិញទៅមក បានក្លាយទៅជានិមិត្តរូបដ៏ពិសិដ្ឋ គឺជាសម្បត្តិរួមដែលឥតកាត់ថ្លៃបាននៃប្រទេសទាំងពីរ ជាមូលដ្ឋានគ្រឹះនិងជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់បុព្វហេតុការពារ កសាងនិងអភិវឌ្ឍន៍នៃប្រទេស វៀតណាម និង កម្ពុជា។
​ប្រតិភូ​ទាំងឡាយអញ្ជើញចូលរួមរាត្រីសមោសរយុវជនយោធា វៀតណាម - កម្ពុជា។

យុវជនរវាងវៀតណាម - កម្ពុជាអឹកធឹកក្នុងរាត្រីសមោសរ
 
កម្មវិធីរួមមាន ៣ ជំពូក៖ ទន្លេមេគង្គរួមគ្នានិងការឈឺចាប់ដូចគ្នា ប្រកៀកស្មាគ្នា ចែករំលែកសុខទុក្ខនឹងគ្នា ភាពជាអ្នកជិតខាងល្អប្រសើ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ និរន្តភាពយូរអង្វែង រក្សានិងពង្រឹងចំណងមិត្តភាព។
លោក អ៊ឹមហែន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុង ហូជីមីញ អញ្ជើញចូលរួមរាំសប្បាយរីករាយជាមួយនឹងយុវជនយោធានៃប្រទេសទាំងពីរ

ទស្សនីយភាពសម្តែងសិល្បៈនៅពិធីសមោសរយុវជនយោធាវៀតណាម - កម្ពុជា ក្នុងរាត្រីសមោសរ

កម្មវិធីសិល្បៈក្នុងរាត្រីសមោសរត្រូវបានសម្ដែងដោយសិល្បករទាំងឡាយនៃក្រុមសិល្បៈយោធភូមិភាគលេខ ៧ ដែលសម្តែងជាមួយនឹងយុទ្ធជន សិក្ខាកាមយោធាចំណុះសាលាយោធាទាំងឡាយនៅលើភូមិសាស្រ្តនៃ យោធភូមិភាគលេខ ៧ និងសិក្ខាកាមយោធា សិស្ស និស្សិត កម្ពុជា ដែលកំពុងសិក្សារៀនសូត្រនៅប្រទេស វៀតណាម៕
រាត្រីសមោសរបញ្ចប់ដោយការឡើងរាំរួមគ្នានិងឈុតបាញ់កាំជ្រួចដ៏ភ្លឺចិញ្ចាច
 
ស៊ន់ឃូ - សឺន ហេង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖