Thứ 2, 26/06/2017, 0:23 GMT+7
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម
16:34, 22/12/2016
នាល្ងាចថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀន ស៊ន់ភុក។
ក្នុងរយៈពេលស្នាក់នៅនិងបំពេញទស្សនកិច្ចនៅវៀតណាម  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តី ង្វៀន ស៊ន់ភុក ចូលជួបសម្តែងការគួរសមលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង លោកប្រធានរដ្ឋ ត្រឹន ដាយក្វាង ជួបសវនាការជាមួយប្រធានរដ្ឋសភា លោកស្រី ង្វៀនធី គីមង៉ឹន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណខ័ន្ធវិរយុទ្ធជនពលី ចូលមតកចេតិយគោរពវិញ្ញាណខ័ន្ធលោកប្រធាន ហូជីមិញ អញ្ជើញទស្សនកិច្ចទីក្រុង ហូជីមិញនិងខេត្ត ដុងណាយ។
 
ទំព័រព័ត៌មានអេឡិកត្រូនិចចម្រុះនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមនូវរូបភាពមួយចំនួនស្តីអំពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម របស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖
 
ទិដ្ឋភាពពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន កាលពីព្រឹកថ្ងៃទី ២០ ខែ ធ្នូ​ នៅរដ្ឋធានី ហាណូយ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កានិងចូលមតកចេតិយគោរពវិញ្ញាណខ័ន្ធលោកប្រធាន ហូជីមិញ។ រូបថត៖ ផាមគៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អញ្ជើញដាក់កម្រងផ្កានិងអុជធូបនៅស្តូបវិរយុទ្ធជនពលី។ រូបថត៖ ផាមគៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀន ស៊ន់ភុក និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុនសែន អញ្ជើញត្រួតពលកិត្តិយស។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
កាលល្ងាចថ្ងៃទី ២០ ខែ ធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខា ង្វៀនភូត្រុង ទទួលជួបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម     

កាលល្ងាចថ្ងៃទី ២១ ខែ ធ្នូ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ទទួល ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀតណាម។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម  

កាលពីព្រឹកថ្ងៃទី ២០ ខែ ធ្នូ នៅទីស្នាក់ការនៃរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

កាលពីល្ងាចថ្ងៃទី ២០ ខែធ្នូ នៅអាគាររដ្ឋសភា ប្រធានរដ្ឋសភា លោកស្រី ង្វៀនធី គីមង៉ឹន ទទួលជួបនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកំពុងស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មាន វៀតណាម

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុនសែន និងរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម - ឧត្តមសេនីយ៍ឯក ង៉ូស៊ន់លិច ព្រមជាមួយគណៈប្រតិភូអញ្ជើញចូលគោរពញ្ញាណខ័ន្ធនៅឈាបនដ្ឋានកងវរសេនាធំលេខ ១២៥។ រូបថត៖ ស៊ីទ្វៀន - ទីភ្នាក់ងារព័ត៌មាន វៀតណាម
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៅខេត្ត ដុងណាយ។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថានៅក្នុងជំនួបជាមួយអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលធ្លាប់បានបំពេញភារកិច្ចអន្តរជាតិនៅប្រទេស​កម្ពុជា។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ រួមជាមួយអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្ត​វៀតណាម។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សមមិត្ត ឌិញ ឡាថាំង សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម  
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន ថតរូបអនុស្សាវរីយ៍ជាមួយសិក្ខាកាមកងទ័ពកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅ វៀតណាម។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្នុងឱកាសនេះផងដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការចំនួន ៣ គឺសន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយម វៀតណាម សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការនិងសាសនារបស់ព្រះរាជាណាចក្រកម្ពុជានិងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ង្វៀនហុងដៀប
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖