Thứ 7, 18/11/2017, 19:0 GMT+7
បក្សកុម្មុយនីស្តវៀតណាមមានតួនាទីសំខាន់ក្នុងជោគជ័យរបស់ប្រទេសជាតិ
10:52, 26/01/2016
នៅបណ្ណាល័យជាតិក្រុងហាណូយកំពុងប្រព្រឹត្តទៅពិព័រណ៍សៀវភៅ ឯកសារក្រោមប្រធានបទ “បក្សកុម្មុយនីស្តវៀតណាម-ពីមហាសន្និបាតដល់មហាសន្និបាត” ក្នុងឱកាសមហាសន្និបាតបក្សតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្សកុម្មុយនីស្តវៀតណាម។

ប្រជាជនជាច្រើនមកទស្សនាពិព័រណ៍ 

សៀវភៅ កាសែត រូបថត ខ្សែភាពយន្តដែលត្រូវបានតាំងបង្ហាញនៅពិព័រណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវប្រវត្តិសាស្ត្រ ៨៦ ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍របស់បក្សកុម្មុយនីស្តវៀតណាម។

កញ្ញា យឿងភឿងអាញ់ និស្សិតមហាវិទ្យាល័យច្បាប់ហាណូយបានចែក រំលែកថា៖ “ឯកសារដែលត្រូវបានតាំងបង្ហាញនៅទីនេះមានតំលៃខាងប្រវត្តិសាស្ត្រខ្ពស់ណាស់ដោយសារបានឧទ្ទេសនាមជាមួយទស្សនិកជនអំពីដំណាក់កាលដំបូងនៅ ពេលបក្សទើបនឹងបានបង្កើតឡើង ក៏ដូចជាតួនាទីរបស់លោកប្រធាន ហូជីមិញ ចំពោះការចាប់បដិសន្ធិរបស់បក្សនាថ្ងៃ ទី៣ កុម្ភៈ ឆ្នាំ ១៩៣០ ទៀតផង។

តាមរយៈឯកសារនានាស្ដីអំពីបក្សកុម្មុយនីស្តវៀតណាមជាមួយបុព្វហេតុតស៊ូរំដោះប្រជាជាតិ ឯកភាពប្រទេសជាតិ យើងអាចឃើញនូវតួនាទីសំខាន់របស់បក្សក្នុងការដឹកនាំប្រជាជនទាំងមូល កងទ័ពទាំងមូល អនុវត្តបុព្វហេតុតស៊ូ ដណ្ដើមឯករាជ្យសេរីភាពដូចនាបច្ចុប្បន្ន។”
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖