Thứ 6, 23/06/2017, 22:43 GMT+7
បញ្ជីរាយនាមការិយាល័យនយោបាយ អគ្គលេខា គណៈលេខាមជ្ឈិមបក្សអាណត្តិទី ១២
18:06, 28/01/2016
កាលពីព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ​២០១៦ ក្នុងសម័យបិទមហាសន្និបាត ជំនួសមុខគណៈប្រធានអង្គសន្និបាត សមមិត្ត ឌិញធេហ្វ៊ិញ បានប្រកាសលទ្ធផលកិច្ចប្រជុំលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១២។

ក្រុមប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២ អបអរសាទរសមមិត្ត ង្វៀនភូត្រុង ត្រូវបានជ្រើសតាំងជាអគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី ១២។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

នាព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ​២០១៦ ក្នុងសម័យបិទអង្គមហាសន្និបាត ជំនួសមុខគណប្រធានអង្គមហាសន្និបាត សមមិត្ត ឌិញ ធេ ហ្វ៊ិញ បានរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំលើកទី ១ គណកម្មាធិការមជ្ឈិមអាណត្តិទី ១២ ការជ្រើសតាំងការិយាល័យនយោបាយ អគ្គលេខា គណៈលេខាមជ្ឈិមបក្ស គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនិងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមអាណត្តិទី​១២ ដូចតទៅ៖

I- គណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២ បានអនុវត្តនីតិក្រមបោះឆ្នោតត្រឹមត្រូវតាមការកំណត់នៃលក្ខន្តិកៈរបស់បក្សនិងបទប្បញ្ញត្តិនៃការបោះឆ្នោតនៅក្នុងអង្គមហាសន្និបាតទូទាំងប្រទេសលើកទី ១២ របស់បក្ស ពិភាក្សាដោយប្រជាធិបតេយ្យ ឯកភាពខ្ពស់អំពីចំនួនសមាជិកសមាជិកានៃការិយាល័យនយោបាយអាណត្តិទី ១២ រួមមាន ១៩ សមមិត្ត ហើយដំណើរការបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយម្តងគ្រប់ចំនួន ១៩ សមមិត្តដូចតទៅ៖

១. សមមិត្ត ង្វៀន ភូត្រុង (Nguyễn Phú Trọng) អគ្គលេខា។

២. សមមិត្ត ត្រឹន ដាយក្វាង (Trần Đại Quang)។

៣. សមមិត្ត ង្វៀនធី គីមង៉ឹន (Nguyễn Thị Kim Ngân)។

៤. សមមិត្ត ង៉ូ ស៊ន់លិច (Ngô Xuân Lịch)។

៥. សមមិត្ត តូ ឡឹម (Tô Lâm)។

៦. សមមិត្ត ង្វៀន ស៊ន់ភុក (Nguyễn Xuân Phúc)។

៧. សមមិត្ត ង្វៀន ធៀនញ៉ឹន (Nguyễn Thiện Nhân)។

៨. សមមិត្ត ឌិញ ធេហ្វ៊ិញ (Đinh Thế Huynh)។

៩. សមមិត្ត ផាម មិញជិញ (Phạm Minh Chính)។

១០. សមមិត្ត តុង ធីផុង (Tòng Thị Phóng)។

១១. សមមិត្ត វឿង ឌិញហ្វេ (Vương Đình Huệ)។

១២. សមមិត្ត ត្រឹន ក្វឹកវឿង (Trần Quốc Vượng)។

១៣. សមមិត្ត ផាម ប៊ិញមិញ (Phạm Bình Minh)។

១៤​. សមមិត្ត ទ្រឿង ធីម៉ាយ (Trương Thị Mai)។

១៥. សមមិត្ត ទ្រឿង ហ្វាប៊ិញ (Trương Hòa Bình)។

១៦. សមមិត្ត ង្វៀន វ៉ាន់ប៊ិញ (Nguyễn Văn Bình)។

១៧. សមមិត្ត វ៉ វ៉ាន់ធឿង (Võ Văn Thưởng)។

១៨. សមមិត្ត ឌិញ ឡាថាំង (Đinh La Thăng)។

១៩. សមមិត្ត ហ្វាង ទ្រុងហាយ (Hoàng Trung Hải)។

II- គណៈកម្មាធិការមជ្ឈិមបានឯកភាពខ្ពស់ក្នុងការបោះឆ្នោតជ្រើសតាំងសមមិត្ត ង្វៀន ភូត្រុង អគ្គលេខា គណៈកម្មាធិ ការមជ្ឈិមបក្សអាណត្តិទី ១១ ជាប់ឆ្នោតសារជាថ្មីជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២។

III- គណៈកម្មាធិការមជ្ឈិមបក្សប្រគល់អោយការិយាល័យនយោបាយចាត់តាំងសមមិត្តមួយចំនួនដែលជាសមជិកសមាជិកានៃការិយាល័យនយោបាយ ចូលរួមក្នុងគណៈលេខា។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការមជ្ឈិមបានជ្រើសតាំងសមមិត្តទាំង ៣ នាក់ចូលក្នុងគណៈលេខារួមមានដូចតទៅ៖

១. សមមិត្ត លឿង កឿង (Lương Cường)។

២. សមមិត្ត ង្វៀន វ៉ាន់នេន (Nguyễn Văn Nên)។

៣. សមមិត្ត ង្វៀន ហ្វាប៊ិញ (Nguyễn Hòa Bình)។

IV- គណៈកម្មាធិការមជ្ឈិមបានជ្រើសតាំងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមអាណត្តិទី ១២ រួមមានសមមិត្តទាំង ២១ នាក់ដូចតទៅ៖

១. សមមិត្ត ត្រឹន ក្វឹកវឿង (Trần Quốc Vượng)។

២.​សមមិត្ត ម៉ាយ ទ្រឹក (Mai Trực)។

៣.​ សមមិត្ត ង្វៀន ឌឹកហាយ (Nguyễn Đức Hải)។

៤. សមមិត្ត សា ញឺហ្វា (Sa Như Hòa)។

៥. សមមិត្ត ប៊ូយធី មិញហ្វាយ (Bùi Thị Minh Hoài)។

៦. សមមិត្ត ង្វៀន ថាញ់សឺន (Nguyễn Thanh Sơn)។


៧. សមមិត្ត ង្វៀន វ៉ាន់ញ៉ឹន (Nguyễn Văn Nhân)។

៨. សមមិត្ត តូ ក្វាងធូ ​( Tô Quang Thu)។

៩. សមមិត្ត ត្រឹន កឹមទូ​ (Trần Cẩm Tú)។

១០. សមមិត្ត ង្វៀន កុងហុក​ (Nguyễn Công Học)។

១១. សមមិត្ត វ៉ មិញខឿង (Võ Minh Khương)។

១២. សមមិត្ត ង្វៀន វ៉ាន់យ៉ាញ់ (Nguyễn Văn Doanh)។

១៣. សមមិត្ត ង្វៀនធី​ ប៊ិចង៉ា (Nguyễn Thị Bích Ngà)។

១៤. សមមិត្ត ហា ក្វឹកទ្រី (Hà Quốc Trị)។

១៥. សមមិត្ត កាវ វ៉ាន់ថុង (Cao Văn Thống)។

១៦. សមមិត្ត វូ ខាក់ហុង (Vũ Khắc Hùng)។

១៧. សមមិត្ត ងៀម ភូកឿង (Nghiêm Phú Cường)។

១៨. សមមិត្ត ង្វៀន ធេទាន់ (Nguyễn Thế Toàn)។

១៩. សមមិត្ត ង្វៀន ក្វឹកហៀប (Nguyễn Quốc Hiệp)។

២០. សមមិត្ត ហ្វ៊ិញធី ស៊ន់ឡាម (Huỳnh Thị Xuân Lam)។

២១. សមមិត្ត ត្រឹន តៀនហ៊ឹង (Trần Tiến Hưng)។

គណៈកម្មាធិការមជ្ឈិមបានជ្រើសតាំងសមមិត្ត ត្រឹន ក្វឹកវឿង សមាជិកការិយាល័យនយោបាយធ្វើជាប្រធានគណៈកម្មាធិការត្រួតពិនិត្តមជ្ឈិមអាណត្តិទី ១២។

ប្រភព៖ ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖