Thứ 7, 19/08/2017, 5:9 GMT+7
បើកសម័យប្រជុំលើកទីមួយរដ្ឋសភានីតិកាលទី ១៤ យ៉ាងមហោឡារិក
19:36, 22/07/2016
នាម៉ោងទី ៩ ព្រឹកថ្ងៃទី ២០ ខែ កក្កដា សម័យប្រជុំលើកទីមួយ រដ្ឋសភានីតិកាលទី ១៤ បានបើកយ៉ាងមហោឡារិកនៅអគាររដ្ឋសភា។
មុនពេលបើកសម័យប្រជុំលើកទីមួយ រដ្ឋសភានីតិកាលទី ១៤ គណៈប្រតិភូសមាជិករដ្ឋសភាដឹកនាំដោយសមមិត្តអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញដាក់កម្រងផ្កានិងអញ្ជើញចូលមតកចេតិយ គោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ។ រូបថត៖ ង្វៀនយ៉ឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម

សម័យប្រជុំលើកនេះរៀបចំឡើងដោយភារកិច្ចគោលសំខាន់គឺការងារចាត់តាំង បេក្ខភាពជាន់ខ្ពស់របស់រដ្ឋ ពិនិត្យមើល ពិភាក្សាលើរាល់របាយការណ៍និងសម្រេចនូវបញ្ហាសំខាន់ៗ មួយចំនួននៃប្រទេសជាតិ។ ជាសម័យប្រជុំដំបូងបង្អស់របស់រដ្ឋសភានីតិកាលទី ១៤ សម័យប្រជុំលើកទីមួយមានតួនាទីដ៏មានសារសំខាន់ បង្កបង្កើតបុព្វហេតុសម្រាប់ការធ្វើសកម្មភាពរបស់រដ្ឋសភាពេញអាណត្តិ។

មុនពេលប្រារព្ធពិធីបើកសម័យប្រជុំ បណ្តាសមមិត្តដែលជាថ្នាក់ដឹកនាំបក្ស រដ្ឋនិងសមាជិករដ្ឋសភាបានអញ្ជើញដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវិរយុទ្ធជនពលីនិងអញ្ជើញចូលមតកៈចេតិយគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ។ 

រដ្ឋសភាក៏បានប្រារព្ធសម័យប្រជុំត្រៀម ពិភាក្សនិងអនុម័តឆ្លងរបៀបវារៈនៃសម័យប្រជុំលើកទីមួយ។


បណ្តាសមមិត្តដែលជាថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋនិងសមាជិករដ្ឋសភាអញ្ជើញចូលរួមសម័យប្រជុំ។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម 

នៅសម័យប្រជុំនេះ រដ្ឋសភានឹងស្តាប់ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ រាយការណ៍បូកសរុបពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០១៦ - ២០២១ និងលទ្ធផលបញ្ជាក់បុគ្គលលក្ខណៈសមាជិក សភាដែលជាប់ឆ្នោត។ រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា សមាជិកគណ អចិន្រ្តៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ ប្រធានទទួលបន្ទុកលើគណៈកម្មការននានានៃរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា បោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ អនុប្រធានរដ្ឋ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រធានតុលាការប្រជាជនកំពូល អគ្គសវនកររដ្ឋ ផ្ដល់សេចក្ដីសម្រេចរចនាសម្ព័ន្ធចំណាត់តាំង ចំនួនសមាជិកនៃរដ្ឋាភិបាល។ អនុម័តជាឯកច្ឆ័ន្ទលើសំណើសុំតែងតាំងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនិងបណ្តាសមាជិកផ្សេងៗ នៃរដ្ឋាភិបាល អនុម័តជាឯកច្ឆ័ន្ទលើតារាងរាយនាមបេក្ខភាពជាអនុប្រធាននិងសមាជិកក្រុមប្រឹក្សារកាពារជាតិនិងសន្តិសុខ។

រដ្ឋសភានិងចំណាយពេលធ្វើការប្រមាណ ២ ថ្ងៃសម្រាប់ពិនិត្យមើល ពិភាក្សារាល់របាយការណ៍និងសម្រេចនូវបញ្ហាសំខាន់ៗ មួយចំនួននៃប្រទេសជាតិដូចជា៖ របាយការណ៍របស់រដ្ឋាភិបាលអំពីស្ថានភាពអនុវត្តផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិងថវិការដ្ឋ ៦ ខែដើមឆ្នាំ ២០១៦ បណ្តាដំណោះស្រាយអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិងថវិការដ្ឋ ៦ ខែចុងឆ្នាំ ២០១៦ អនុម័តជាឯកច្ឆ័ន្ទលើការទូទាត់ថវិការដ្ឋឆ្នាំ ២០១៤។ ពិនិត្យមើល អនុម័តនូវសេចក្ដីសម្រេចនានារបស់រដ្ឋសភាអំពីកម្មវិធីកសាងច្បាប់ ច្បាប់អាជ្ញា កម្មវិធីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០១៧ និងការបង្កើតក្រុមឃ្លាំមើលតាមប្រធានបទពិសេសជាដើម។ល៕
ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖