Thứ 3, 30/05/2017, 5:44 GMT+7
ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជួនឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ វៀតណាម
13:57, 04/08/2016
កាលពីរសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៦ នៅរដ្ឋធានី ហាណូយ ដោយទទួលការផ្ទេរសិទ្ធិពីសំណាក់លោកប្រធានរដ្ឋ ត្រឹន ដាយក្វាង អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក វូហុង ណាម បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជួនឯកឧត្តមឯអគ្គរាជទូត ហ៊ុល ផានី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងជំរុញទំនាក់ទំនង “ប្រទេសជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី សហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ ចិរភាពយូរអង្វែង” រវាងវៀតណាម និង កម្ពុជា។
អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក វូ ហុងណាម​ (ខាងស្តាំ) ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់រដ្ឋាភិបាលវៀតណាម ប្រគល់ជួនឯកអគ្គរាជទូត កម្ពុជា។ រូបថត៖ ង្វៀនខាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

កាលពីរសៀលថ្ងៃទី ២៧ ខែ កក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក ផាម ប៊ិញមិញ ទទួលជួបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ វៀតណាម ឯកឧត្តម ហ៊ុល ផានី អញ្ជើញចូលជួបជំរាបលានាឱកាសបញ្ចប់អាណតិ្តបំពេញការងារនៅវៀតណាម។ រូបថត៖ ង្វៀនខាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
នា​រសៀលថ្ងៃដដែល នៅរដ្ឋធានី ហាណូយ លោកឧត្តមសេនីទោ ផានវ៉ាន់យ៉ាង នាយអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលជួបឯកឧត្តម ហ៊ុល ផានី ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពនៃព្រះរាជា ណាចក្រកម្ពុជា​ ប្រចាំនៅវៀតណាម នាឱកាសបញ្ចប់អាណត្តិបំពេញការងារនៅ វៀតណាម អញ្ជើញចូលជួបជំរាបលា។ រូបថត៖ អ៊ុងក្វឹកជិញ -  ទីភា្នក់ងារពត៌មានយោធា

ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖