Thứ 2, 25/09/2017, 9:45 GMT+7
ប្រជាជនជឿជាក់ថា មហាសន្និបាតទី ១២ នឹងជ្រើសតាំងបេក្ខជនសមស្របចូលក្នុងគណៈកម្មាធិការមជ្ឈិមបក្ស
15:10, 26/01/2016
ពិភាក្សាអំពិការងារកម្មាភិបាលសំរាប់គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយ នីស្ត វៀតណាម នីតិកាលទី ១២ ជាការងារដ៏សែនសំខាន់សំរាប់មហាសន្និ​បាត ទាក់ទាញការយកចិត្តទុកដាក់ជាច្រើនរបស់បក្ខជននិងប្រជាជន។

កម្មា​ភិបាល បក្ខជន និងប្រជាជនបានចាត់ទុកថា៖ ការងារបណ្ដុះបណ្ដាល រៀបចំ​កម្មាភិបាលក្នុងរយៈពេលកន្លងទៅបានអនុវត្តគ្រប់គ្រាន់និងតាមក្រិតក្រម តាមនោះ កសាងបានជួរកម្មាភិបាលបំពេញបានគ្រប់ភារកិច្ចដែលបានដាក់ចេញ។ 
 
ប្រជាជនជឿជាក់ថាមហាសន្និបាតទី ១២ នឹងជ្រើសតាំងបេក្ខជនសមស្របចូលក្នុងគណៈកម្មាធិការមជ្ឈិមបក្ស

លោក ង្វៀនវ៉ាន់ធៀត ជនមួយនាក់នៅទីក្រុង ហាណូយ បានអោយដឹងថា៖ “ប្រជាជនមានគោលបំណងថា បណ្ដាអ្នកដែលបានជ្រើសតាំងក្នុងមជ្ឈិម​បក្ស​នីតិកាលទី ១២ ត្រូវជាអ្នកមានទស្សនវិស័យ សិលធម៌ បញ្ញា អ្នកធ្វើអស់ពី​ចិត្តអស់ពីថ្លើមដើម្បីប្រជជន ដើម្បីប្រទេសជាតិ មិនគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួន​របស់ក្រុម។ ខ្ញុំជឿជាក់ថា មហាសន្និបាតលើកនេះនឹងជ្រើសតាំងបានមនុស្ស​សមស្រប ជាដំណាងរបស់ប្រជាជន បំរើប្រទេសជាតិ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖