Thứ 2, 25/09/2017, 9:45 GMT+7
ប្រជាជនទូទាំងប្រទេសសប្បាយរីករាយចំពោះជោគជ័យនៃមហាសន្និបាតបក្សលើកទី១២
09:30, 04/02/2016
នាថ្ងៃទី ២៨ មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ។ បណ្ឌិត ផាមហាវ ជាអតីតនាយកវិទ្យាស្ថាននយោបាយតំបន់ទី ៣ បានឲ្យដឹងថា៖

“ជោគជ័យមួយក្នុងចំណោមជោគជ័យនៃមហាសន្និបាតបក្សលើកទី ១២ គឺការងាររៀបចំកម្មាភិបាល។​ដើម្បីទទួលបានលទ្ធផលដូច្នេះ ជាលទ្ធផលនៃការរៀបចំមត់ចត់ មានការទទួលខុសត្រូវនិងប្រជាធិបតេយ្យ។ ខ្ញុំឃើញថា បញ្ជីរាយនាមគណៈកម្មាធិការមជ្ឈិមបក្សគឺសក្តិសមណាស់”។

មហាសន្និបាតបក្សលើកទី១២បញ្ចប់ប្រកបដោយជោគជ័យ


ដោយការយកចិត្តទុកដាក់តាមដានមហាសន្និបាតតាំងពីប៉ុន្មានថ្ងៃចាប់ផ្តើម លោក តាហ្វាងង្វៀន នៅខេត្ត កាម៉ៅ បានចាត់ទុកថា៖ “ខ្ញុំជឿជាក់ថា ដោយមានកម្លាំងនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលថ្មីនិងការដឹកនាំយ៉ាងឈ្លាសវៃរបស់ការិយាល័យនយោបាយ ពិតជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ នឹងបានអនុវត្តប្រកបដោយប្រសិទ្ធិភាព។

ជាពិសេស មហាសន្និបាតលើកនេះនឹងមានសមត្ថភាពគ្រប់គ្រាន់សំដៅឆ្លើយតបបំណងប្រាថ្នារបស់ ប្រជាជន។​ មហាសន្និបាតលើកទី ១២ ជាមហាសន្និបាតប្រកបដោយជោគជ័យ”។ រីឯប្រជាជននៅបណ្តាខេត្ត តីង្វៀន បានសប្បាយរីករាយចំពោះជោគជ័យនៃមហាសន្និបាត។ រួមជាមួយការវាយតម្លៃនៃលើសមត្ថភាពរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលថ្មី

លោក ផាមហ្វាងឡាម នៅក្រុង បួនម៉ាធួត បានរំពឹងថា៖ “យើងខ្ញុំសង្ឃឹមថា គណៈកម្មាធិការមជ្ឈិមបក្សមានសមត្ថភាពនិងសីលធម៌ដោយគ្រប់គ្រាន់ យកផលប្រយោជន៍ជាតិជាចម្បងដើម្បីបំរើប្រជាជននិងមាតុ ប្រទេស។ រួមជាមួយគ្នានោះ មានមត្ថភាពផ្លាស់ប្តូរថ្មី ដើម្បីនាំប្រទេសជាតិធ្វើសមាហរណកម្មស៊ីជម្រៅ ជាមួយប្រទេសរីកចំរើនក្នុងតំបន់និងអន្តរជាតិ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖