Thứ 5, 27/07/2017, 11:51 GMT+7
ប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស
11:32, 29/01/2016
យកចិត្តទុកដាក់តាមដានមហាសន្និបាតបក្សកុម្មុយនីស្ត វៀតណាម នីតិកាលទី ១២ បន្ទាប់ពីពេលដែលបញ្ជីរាយនាមគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ ត្រូវបានប្រកាសនារសៀលថ្ងៃទី ២៦ មករា ប្រជាជនជាច្រើនកុះករបានវាយតំលៃខ្ពស់ចំពោះលទ្ធផលរបស់មហាសន្និបាត ហើយជឿជាក់ថាគណៈ កម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ នេះ នឹងមានជំហានលោតផ្លោះជា​ច្រើន។

លោក ឡេវ៉ាន់តិន នៅទីក្រុងហាណូយ បានអោយដឹងថា៖ “ដំណើការបោះឆ្នោតលើកនេះមានជំហានជាច្រើន បង្ហាញលក្ខណៈប្រជា​ធិបតេយ្យ​​និងប្រមូលផ្តុំ ធ្វើអោយប្រជាជនជឿជាក់ទៅលើការដឹកនាំរបស់បក្សកុម្មុយ​នីស្តវៀតណា។ ខ្ញុំជឿជាក់ថា ជួរថ្នាក់ដឹកនាំ សមមិត្តក្នុងគណៈកម្មាធិការមជ្ឈិមលើកនេះ នឹងជ្រើសតាំងការិយាល័យនយោបាយមានគ្រប់លក្ខណៈសម្បត្តិ​ដើម្បីទទួលគ្រប់ភារកិច្ចការពារមាតុប្រទេស ក្នុងដំណាក់កាលនាបច្ចុប្បន្ន។ ដំណាក់កាល​នាបច្ចុប្បន្ននេះមានភាពងាយស្រួលជាងផងនិងក៏មានឧបសគ្គជាច្រើនដែរ។”
ប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស

ប្រជាជនក្នុងទូទាំងប្រទេសសុទ្ធតែសង្ឃឹមថា បណ្ដាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ នេះនឹងមានសេចក្ដីសម្រេចចិត្តត្រឹមត្រូវ មានការងារធ្វើជាក់ស្ដែង ដឹកនាំប្រទេសវៀតណាមកាន់តែអភិវដ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ​សេដ្ឋកិច្ច នយោបាយប្រកបដោយនិរន្តរភាព ជីវភាពរស់នៅរបស់ប្រជាជនត្រូវ​បានលើកស្ទួយជាបន្តបន្ទាប់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖