Thứ 5, 27/07/2017, 11:51 GMT+7
ប្រធានគណៈចលនាមហាជនមជ្ឈិមទទួលជួបគណៈប្រតិភូសហភាពសហព័ន្ធយុវជន កម្ពុជា
09:03, 13/04/2016
កាលពីថ្ងៃទី ០៩ ខែ មីនា នៅទីស្នាក់ការកណ្ដាលនៃមជ្ឈិមបក្ស សមមិត្តនារី ទ្រឿង ធីម៉ាយ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជនមជ្ឈិមជំនួសមុខអោយថ្នាក់ដឹកនាំបក្ស និងរដ្ឋយើងបានអញ្ជើញទទួល ជួបយ៉ាងស្និទ្ធស្នាលជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភាកម្ពុជានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចនិងធ្វើការជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ និងសហភាពសហព័ន្ធយុវជន វៀតណាម។

សមមិត្តនារី ទ្រឿងធីម៉ាយ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ហើយសម្ដែងទំនុកទុកចិត្តលើដំណើរទស្សនកិច្ចនឹងរួមចំណែកពូនផ្ដុំ ហើយធ្វើអោយកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងយុវវ័យនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា។

សមមិត្តនារី ទ្រឿង ធីម៉ាយ សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្សនិងជាប្រធានគណៈចលនាមហាជនមជ្ឈិមទទួលក្រុមប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី។
រូបថត៖ ភឿងហ្វា  - ទីភ្នាក់ងារព័ត៌មានវៀតណាម

សមមិត្តនារី ទ្រឿង ធីម៉ាយ អះអាងថា ថ្នាក់ដឹកនាំបក្សនិងរដ្ឋ វៀតណាម តែងតែចាត់ទុក អោយតំលៃ គាំទ្រនិងបង្កលក្ខណៈដើម្បីយុវជនវៀតណាម បង្កើនការផ្តោះប្តូរ ផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការជាមួយ យុវជនកម្ពុជា តាមរយៈនោះ អប់រំយុវជននៃប្រទេសទាំងពីរអំពីប្រពៃណីមិត្តភាពល្អប្រសើរ ដែលជំនាន់មុនៗ បានស្ថាបនាឡើងនិងពូនផ្ដុំ។ សមមិត្តនារីសំដែងបំណងប្រាថ្នាថា ជំនាន់យុវវ័យនៃប្រទេសទាំងពីរ ក្រោមការដឹកនាំ ប្រមូលផ្តុំរបស់សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ និងសហភាពសហព័ន្ធយុវជន វៀត ណាម ជាមួយសហភាពសហព័ន្ធយុវជ កម្ពុជា នឹងពង្រីកប្រពៃណីសាមគ្គីមិត្តភាព សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម - កម្ពុជា ដើម្បីរួមគ្នាកសាងប្រទេសជាតិវៀតណាម និងកម្ពុជា មានបានរឹងមាំ ដើម្បីសន្តិភាព លំនឹងនិងអភិវឌ្ឍន៍នៃតំបន់និងលើសកលលោក។
 
 ឯកឧត្តម ហ៊ុន​ ម៉ានី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាល្អប្រសើរនិងការជួយជ្រោមជ្រែងអស់ពីចិត្តថ្លើមរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋកម្ពុជាកាលពីមុន ក៏ដូចជាបច្ចុប្បន្នដែរ អរគុណចំពោះរាល់ជំនាន់យុវជននៃប្រទេសទាំងពីរក្នុងរយៈកាលមុនបានពលីកម្មនិងបរិច្ចាគដ៏ធំធេងនៅក្នុងការពូនផ្ដុំ ថែរក្សានិងអភិវឌ្ឍន៍ចំណងទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរ បង្កមូលដ្ឋានគ្រឹះសម្រាប់ជំនាន់យុវជននៃប្រទេសទាំងពីរនាពេលសព្វថ្ងៃនេះ បន្តប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពផ្សារភ្ជាប់រវាងប្រទេសទាំងពី កម្ពុជា - វៀតណាម។

ឯកឧត្តម ហ៊ុន​ ម៉ានី អះអាងថា ប៉ុន្មានឆ្នាំកន្លងមក លើមូលដ្ឋាននៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង សហភាពសហព័ន្ធយុវជនវៀតណាមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ទំនាក់ទំនងសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានបង្កើនឡើង ដោយមានសកម្មភាពសម្បូរបែប ជាក់ស្តែងនិងប្រសិទ្ធភាព ដូចជាផ្លាស់ប្ដូរដំណើរទស្សនកិច្ច ផ្លាស់ប្ដូរវប្បធម៌យុវជន ផ្លាស់ប្ដូរដំណើរទស្សកិច្ចរវាងយុវជននិងប្រជាជននៅបណ្តាខេត្តជាប់ព្រំដែន សកម្មភាពស្ម័គ្រចិត្តដើម្បីសន្តិសុខ សហគមន៍ យុវវេជ្ជបណ្ឌិតស្ម័គ្រចិត្ត ជាដើម។ សហភាពសហព័ន្ធយុវជនកម្ពុជានឹងប្រកៀកស្មាជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជិមិញ សហភាពសហព័ន្ធយុវជន វៀតណាម ដំណើរការល្អចំណងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងយុវជននៃប្រទេសទាំងពីរ រួមចំណែកសកម្មក្នុងការពាំនាំទំនាក់ទំនង “ប្រទេសជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង” នៃប្រទេសទាំងពីរអោយកាន់តែស៊ីជម្រៅ ជាក់ស្តែង៕
ទីភ្នាក់ងារព័ត៌មាន វៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖