Chủ nhật, 21/10/2018, 16:4 GMT+7
ប្រវត្តិសង្ខេបលោកប្រធានរដ្ឋ ត្រឹនដាយក្វាង
16:34, 24/09/2018
ដូចព័ត៌មានដែលបានរាយការណ៍ ទីភ្នាក់ងារព័ត៌មាន វៀតណាមទើបបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានពិសេសស្តីអំពីការទទួលមរណភាពរបស់លោកប្រធានរដ្ឋ ត្រឹនដាយក្វាង។
គេហទំព័រព័ត៌មានអេឡិចត្រូនិចចម្រុះនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមនូវប្រវត្តិសង្ខេបសមមិត្ត ត្រឹនដាយក្វាង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម៖
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

សមមិត្ត ត្រឹនដាយក្វាង កើតថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៩៥៦ នៅ ឃុំ ក្វាងធៀន ស្រុក គីមសឺន ខេត្ត និញប៊ិញ លំនៅដ្ឋានផ្ទះលេខ ៨ វិថី ងុយញឺ កនទុម សង្កាត់ ញ៉ឹនជិញ ខណ្ឌ ថាញ់ស៊ន់ ទីក្រុង ហាណូយ។ សមមិត្តបានក្លាយជាសមាជិកបក្សកុម្មុយនិស្ត វៀតណាម នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៨០។

ពីខែ កក្កដា ឆ្នាំ ១៩៧២ ដល់ ខែ តុលា ឆ្នាំ ១៩៧៥៖ សមមិត្តគឺជាសិក្ខាកាមនៃសាលា នគរបាលប្រជាជន សិក្ខាកាមសាលាវប្បធម៌ភាសាបរទេសនៃក្រសួងមហាផ្ទៃ (បច្ចុប្បន្នគឺជាក្រសួងនគរបាល)។

ពីខែ តុលា ឆ្នាំ ១៩៧៥ ដល់ ខែ មិថុនា ឆ្នាំ ១៩៩០៖ កម្មាភិបាល អនុប្រធាន ប្រធានការិយាល័យនៃនាយកដ្ឋានការពារនយោបាយ ក្រសួងមហាផ្ទៃ។

ពីខែ មិថុនា ឆ្នាំ ១៩៩០ ដល់ ខែ កញ្ញា ឆ្នាំ ១៩៩៦៖ អនុលេខានៃគណៈកម្មាធិការបក្ស អនុប្រធាន នៃនាយកដ្ឋានសេនាធិការសន្តិសុខ ហើយជាអនុប្រធាននាយកដ្ឋានទទួលបន្ទុកនាយកដ្ឋានសេនាធិការសន្តិសុខ អគ្គនាយកដ្ឋានសន្តិសុខ។

ពីខែ កញ្ញា ឆ្នាំ ១៩៩៦ ដល់ ខែ តុលា ឆ្នាំ ២០០០៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនៃអគ្គនាយកដ្ឋានសន្ដិសុខ លេខាគណៈកម្មាធិការបក្ស ប្រធាននាយកដ្ឋានសេនាធិការសន្តិសុខ។

ពីខែ តុលា ឆ្នាំ ២០០០ ដល់ ខែ មេសា ឆ្នាំ ២០០៦៖ អនុលេខានៃគណៈកម្មាធិការបក្ស អនុប្រធាននៃ អគ្គនាយកដ្ឋានសន្តិសុខ ក្រសួងនគរបាល។ ត្រូវបានដំឡើងឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រីសន្តិសុខ ប្រជាជននិងដំឡើងឋានៈសាស្រ្តាចារ្យរងក្នុងឆ្នាំ ២០០៣។

ពីខែ មេសា ឆ្នាំ ២០០៦ ដល់ ខែ មករា ឆ្នាំ ២០១១៖ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានដំឡើងឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ សន្តិសុខប្រជាជន (ខែ មេសា ឆ្នាំ ២០០៧) និងដំឡើងឋានៈជាសាស្រ្តាចារ្យ ឆ្នាំ ២០០៩។ នៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១០ នៃបក្ស ត្រូវបានជ្រើសតាំងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស។

ពីខែ មករា ឆ្នាំ២០១១ ដល់ ខែ កក្កដា ឆ្នាំ ២០១១៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងនគរបាល។ នៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១១ របស់បក្ស ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ហើយត្រូវបានគណៈកម្មាធិេះការមជ្ឈិមបក្សជ្រើសតាំងជាសមាជិកការិយាល័យនយោបាយ សមាជិករដ្ឋសភានីតិកាលទី ១៣។

ពីខែ កក្កដា ឆ្នាំ ២០១១ ដល់ ខែ ធ្នូ ឆ្នាំ ២០១២៖ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិ ការបក្សនៃនគរបាលមជ្ឈិម រដ្ឋមន្ត្រីក្រសួងនគរបាល។ ត្រូវបានដំឡើងឋានន្តរសក្តិ ឧត្តមសេនីយ៍ ឯកបម្រុង (ខែ ធ្នូ ឆ្នាំ ២០១១) ប្រធានគណៈកមា្មធិការដឹកនាំបញ្ជាតំបន់ តីង្វៀន។

ពីខែ ធ្នូ ឆ្នាំ ២០១២ ដល់ ខែ មេសា ឆ្នាំ ២០១៦៖ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិ ការបក្សនៃនគរបាលមជ្ឈិម រដ្ឋមន្ត្រីក្រសួងនគរបាល ត្រូវបានដំឡើងឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក (ខែ ធ្នូ ឆ្នាំ ២០១២) អនុប្រធានគណៈកម្មាធិការជាតិដឹកនាំបញ្ជាការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អនុប្រធាននៃអនុគណៈកម្មការជាតិអំពីការងារការពារនយោបាយផ្ទៃក្នុង។ នៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្ស ត្រូវបានជ្រើសតាំងសារជាថ្មីជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ហើយត្រូវបានគណៈកម្មាធិការមជ្ឈិមជ្រើសតាំងជាសមាជិកការិយាល័យនយោបាយ (ខែ មករា ឆ្នាំ ២០១៦)។ នៅសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៣ (ខែ មេសា ឆ្នាំ ២០១៦) ត្រូវបានជ្រើសតាំងកាន់តំណែងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ នៅសម័យប្រជុំលើកដំបូង រដ្ឋភានីតិកាលទី ១៤ (ខែ កក្កដា ឆ្នាំ ២០១៦) ត្រូវបានជ្រើសតាំងសារជាថ្មីអោយកាន់តំណែងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។

ចាប់តាំងពីខែ មេសា ឆ្នាំ ២០១៦ មកទល់បច្ចុប្បន្ននេះ៖ សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ សមាជិកនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម សមាជិកនៃគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម សមាជិករដ្ឋសភានីតិកាលទី ១៤ ប្រធានគណៈកម្មាធិការជាតិដឹកនាំចង្អុលបង្ហាញនិងណែនាំកំណែទម្រង់ប្រព័ន្ធយុត្តិម៌។
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញអានសុន្ទរកថារំលឹកខួបលើកទី ១៣០ ឆ្នាំនៃថ្ងៃកំណើតរបស់លោកប្រធាន តូនឌឹកថាំង នាថ្ងៃទី ២០ ខែ សីហា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

សមមិត្ត ត្រឹនដាយក្វា ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១០,​ ១១, និង ១២ សមាជិកការិយាល័យនយោបាយនីតិកាលទី ១១​ និង ១២ សមាជិករដ្ឋសភានីតិកាលទី ១៣ និង ១៤។ ដោយសារមានសគុណដ៏ច្រើនចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជាតិ សមមិត្តត្រូវបាន បក្សនិងរដ្ឋប្រគល់ជូននូវគ្រឿងឥស្សរិយយស មេដាយដ៏ឧត្តុង្គឧត្តមជាច្រើននិងរូបសញ្ញាអាយុបក្ស ៣០ ឆ្នាំ។
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖