Thứ 2, 25/09/2017, 9:43 GMT+7
ផ្លាស់ប្តូរយន្តការសេដ្ឋកិច្ចជាសំណូមពរចាំបាច់
17:17, 27/01/2016
ក្នុងសម័យពិភាគ្សាអំពីសេចក្តីព្រាងឯកសារនៅមហាសន្និបាតលើកទី ១២ របស់បក្ស រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ វៀតណាម លោក បូយក្វាងវិញ បាននមានបទសន្ទរកថាស្តីពី “កសាងប្រទេសវៀតណាមមួយសម្បូរុងរឿង”។
 
នៅក្នុងបទសន្ទរកថានេះ លោក បូយក្វាងវិញ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរថ្មីយន្តការសេដ្ឋកិច្ចជាសំណូម ពរចាំបាច់នាពេលខាងមុខ ហើយនេះជាបញ្ហាទាក់ទាញការយកចិត្តទុកដាក់របស់អ្នកជំនាញការសេដ្ឋកិច្ចជាច្រើនកុះករ។  
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក បូយក្វាងវិញ
បានថ្លែងបទសន្ទរកថានៅមហសន្និបាតបក្សលើកទី ១២

តាមអ្នកជំនាញការសេដ្ឋកិច្ច ង្វៀនទ្រីហៀវ ថា ក្នុងកាលៈទេសៈដែលវៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ចសកល គឺត្រូវផ្លាស់ប្តូរថ្មីយន្តការសេដ្ឋកិច្ចដោយផ្សាភ្ជាប់ជាមួយគោលការណ៍សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ 

រីឯបណ្ឌិត លឺវប៊ិចហូ អតីតប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃក្រសួងផែនការនិងវិនិយោគ វៀតណាម បានពិនិត្យថា៖ “ប្រការសំខាន់បំផុតគឺត្រូវបង្កើតឡើងគ្រឹះស្ថានសេដ្ឋកិច្ចទីផ្សារដែលក្នុង នោះសង្កត់ធ្ងន់ទៅលើកម្មសិទ្ធិទ្រពសម្បត្តិ រួមជាមួយគ្នានោះ ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើសេដ្ឋកិច្ចឯកជន។ ក្នុងវិស័យសេដ្ឋកិច្ចទីផ្សារ បញ្ហាដើរតួនាទីជាគ្រឹះស្ថានគឺបញ្ហាកម្មសិទ្ធិបញ្ហា”។  

យោងតាមរាល់ការវិភាគពោលខាងលើ អ្នកជំនាញការនានាសុទ្ធតែមានបំណងថា មហាសន្នបាតមជ្ឈិមបក្សលើកទី ១២ នឹងនាំចេញគោលនយោបាយទិសដៅសម្រាប់ការផ្លាស់ប្តូរថ្មីយន្តការសេដ្ឋកិច្ចទីផ្សារតាមទិសទំនើបនិងសមាហរណកម្មអន្តរជាតិ សំដៅបំរើផលប្រយោជន៍របស់ប្រជាជន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖