Thứ 2, 25/09/2017, 9:47 GMT+7
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវវ័យ វៀតណាម និង កម្ពុជា
18:13, 10/09/2017
ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបជំនួបមិត្តភាពយុវជន វៀតណាម - កម្ពុជា ឆ្នាំ ២០១៧ ដែលប្រព្រឹត្តឡើងនៅ វៀតណាម ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧ នាថ្ងៃទី ០៩ ខែ កញ្ញ នៅទីក្រុង ហូជីមិញ ប្រធានសហភាពសហព័ន្ធយុវជន វៀតណាម ង្វៀនភីឡុង និងប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា លោក ហ៊ុនម៉ានី បានធ្វើកិច្ចជំនួប ពិភាក្សាការងារពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផ្តោតលើចំណុចសំខាន់ៗ ជាច្រើននារយៈពេលខាងមុខ។
ក្នុងជំនួបពិភាក្សាការងារ ប្រធានសហភាពសហព័ន្ធយុវជននៃប្រទេសទាំងពីរ វៀតណាម និង កម្ពុជា បានឯកភាពថា៖ ក្នុងរយៈពេលខាងមុខ សហភាពសហព័ន្ធយុវជនប្រទេសទាំងពីរនឹងផ្សព្វផ្សាយអនុវត្តនូវខ្លឹមសារនានាដូចជា បន្តពង្រឹងពង្រីកបណ្តាសកម្មភាពអប់រំស្មារតីស្នេហាជាតិក្នុងយុវជនជំនាន់ក្រោយ ជំរុញខ្លាំងការអប់រំអំពីប្រពៃណីទំនាក់ទំនងសហប្រតិបត្តិការពិសេសរវាង វៀតណាម និង កម្ពុជា តាមរយៈនោះ ជួយអោយយុវជននៃប្រទេសទាំងពីរបានយល់កាន់តែជ្រៅជ្រះអំពីប្រវត្តិសាស្រ្តប្រពៃណីររបស់ប្រជាជននៃប្រទេសទាំងពីរ។
 
លោក ង្វៀនភីឡុង លេខាគណៈកម្មាធិការមជ្ឈិមសម្ពន្ធយុវជន ប្រធានសហភាពសហព័ន្ធយុវជនវៀតណាម​ អញ្ជើញឧទ្ទេសនាមនូវលទ្ធផលដ៏លេចធ្លោមួយចំនួននិងកម្មវិធីសកម្មភាពថ្មីនៃសហភាពសហព័ន្ធយុវជន វៀតណាម​ ក្នុងរយៈពេលកន្លងមក ជាពិសេសគឺសកម្មភាពស្ម័គ្រចិត្ត អាជីវកម្មបង្កើតថ្មី។ល។

ដោយផ្អែកនៅលើមូលដ្ឋាននោះដែរ សហភាពសហព័ន្ធយុវជនប្រទេសទាំងពីរនឹងរួមគ្នាបន្តការពូនជ្រុំ រក្សានិងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ក្នុងការងារយុវជន ការងារកម្មាភិបាល សកម្មភាពស្ម័គ្រចិត្តនានា សកម្មភាពនៃការប្រាស្រ័យទាក់ទងគ្នាររវាងយុវជនប្រទេសទាំងពីរ តាមរយៈនោះ ជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរយ៉ាងទូលំទូលាយនិងស៊ីជម្រៅ។
 
ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងប្រធានសហភាពសហព័ន្ធយុវជន វៀតណាម​ និង ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា

ពិភាក្សាការងារក្នុងជំនួបនេះ ប្រធានសហភាពសហព័ន្ធយុវជន វៀតណាម និង កម្ពុជា សុទ្ធតែសង្កត់ធ្ងន់ថា៖ ប្រទេសទាំងពីរ វៀតណាម និង កម្ពុជា មានទំនាក់ទំនងប្រពៃណីពិសេស។ ក្នុងដំណាក់កាលនៃការតស៊ូរំដោះប្រជាជាតិ ប្រជាជននៃប្រទេសទាំងពីរក៏តែងតែប្រកៀកស្មាជាមួយគ្នា ហើយក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរក៏តែងតែជួយគ្នាទៅវិញទៅមកផងដែរ។ នោះគឺជាមូលដ្ឋានប្រវត្តិសាស្ត្រមួយដែលបានមានការខិតខំពូនជ្រុំអស់ជាច្រើនជំនាន់ ហើយបានប្រគល់ជូនបន្តអោយជំនាន់សព្វថ្ងៃ។ ហេតុដូច្នេះហើយ ការរក្សានិងពង្រឹងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការប្រពៃណីដ៏ថ្លៃថ្លានិងស្មារតីសាមគ្គីភាពរវាងប្រទេសទាំងពីរជាភារកិច្ចរបស់យុវជនជំនាន់ក្រោយនេះ។
ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា លោក ហ៊ុនម៉ានី អញ្ជើញថ្លែងក្នុងជំនួបពិភាក្សាការងារ

ក្នុងរយៈពេលកន្លងមក ការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាលពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ សហភាពសហព័ន្ធយុវជន វៀតណាម និងសហភាពសហព័ន្ធយុវជន កម្ពុជា បានរក្សានិងពង្រឹងយ៉ាងខ្លាំងក្លានូវសកម្មភាពសហប្រតិបត្ដិការជាច្រើន ខ្លឹមសារទាំងឡាយនៃកិច្ចព្រមព្រៀងត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពខ្ពស់និងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងចំណោមនោះ សកម្មភាពប្រាស្រ័យទាក់ទងគ្នាររវាងយុវជន និស្សិតនៃប្រទេសទាំងពីរ សកម្មភាពស្ម័គ្រចិត្តរបស់យុវជននៃប្រទេសទាំងពីរត្រូវបានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់និងជំរុញយ៉ាងខ្លាំងក្លា៕
អត្ថបទនិងរូបថត៖  ហ្វាយធូ - បឹងបួ យ័ញលើយ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖