Thứ 7, 18/08/2018, 15:27 GMT+7
ពិធីកិច្ចសំខាន់ៗ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ ណាមបូ
14:42, 20/04/2018
នៅប៉ុន្មានថ្ងៃតាំងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ និង ១៦ ខែ មេសា បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូងនៃប្រទេសវៀតណាម) ទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៨ ក្នុងបរិយាកាសដ៏កក់ក្តៅនិងសុខសប្បាយរីករាយ។

ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំប្រពៃណី ជនជាតិ ខ្មែរ បាននាំគ្នាប្រារព្ធពិធីកិច្ចជំនឿសាសនាតាមប្រពៃណីជាច្រើនដូចជាពិធីនមស្ការថ្វាយបង្គំព្រះ ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ទទួលទេវតាឆ្នាំថ្មី ដាក់បាត្រព្រះសង្ឃ ពូនភ្នំខ្សាច់ ស្រង់ទឹកព្រះ ស្រង់ទឹកព្រះសង្ឃ។ល។ ក្នុងបំណងប្រាថ្នាបានភ្លៀងខ្យល់អំណោយផល សូមអោយបានជ័យមង្គលដល់ខ្លួនឯងផ្ទាល់និងសមាជិកទាំងអស់ក្នុងគ្រួសារផង បង្សុកូលឧទ្ទិសកុសល ផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយ សម្តែងកតញ្ញូតាធម៌ចំពោះជីដូនជីតា មាតាបិតាដែលកំពុងរស់នៅសព្វថ្ងៃ។ល។
 
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងឆ្នាំនេះ បងប្អូនជនជាតិខ្មែរ ជាច្រើននិងបងប្អូនបណ្តាជនជាតិដែលកំពុងរស់នៅនិងធ្វើការនៅលើភូមិសាស្រ្តទីក្រុង ហូជីមិញ និងខេត្តក្រុងជិតខាងនានាក៏បានអញ្ជើញមកប្រមូលផ្តុំដ៏កុះករនៅវត្ត ចន្ទរង្សី (ខណ្ឌលេខ ៣ ទីក្រុង ហូជីមិញ) ដើម្បីអំណរទទួលបុណ្យចូលឆ្នាំនិងប្រារព្ធពិធីកិច្ចចូលឆ្នាំថ្មីតាមប្រពៃណីខ្មែរ ឆ្នាំ ២០១៨។
 
គេហទំព័រចម្រុះអេឡិចត្រូនិចនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមរូបភាពមួយចំនួនអំពីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០១៨ នៅវត្ត ចន្ទរង្សី៖
 
ពិធីកិច្ចទទួលទេវតាឆ្នាំថ្មីនៅវត្ត ចន្ទរង្សី។ រូបថត៖​ អានហៀវ

ពិធីដាក់បាត្រព្រះសង្ឃដោយមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃជាង ១៥០ អង្គ និងពុទ្ធបរិស័ទខ្មែររាប់ពាន់នាក់។ រូបថត៖​ អានហៀវ
 
ព្រះសង្ឃទ្រង់ទទួលសង្ឃភត្តដោយពុទ្ធបរិស័ទប្រគេន។ រូបថត៖​ អានហៀវ

ពូនភ្នំខ្សាច់ - ពិធីកិច្ចដ៏សំខាន់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ ណាមបូ ដោយគោលបំណងប្រាថ្នាសូមសេចក្តីសុខ រំដោះគ្រោះ បង្សុកូល ឧទ្ទិសបុណ្យកុសលដល់ដួងវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយ។ល។ រូបថត៖​ អានហៀវ

គណៈមន្ត្រីសង្ឃនៃមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ព្រះថេរានុត្ថេរៈក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គខាងពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ប្រារព្ធពិធីស្រង់ទឹកព្រះនៅវត្ត ចន្ទរង្សី។ រូបថត៖​ អានហៀវ

ព្រះឧបជ្ឈាយ៍ ធិចធៀនញើន ប្រធានក្រុមប្រឹក្សាសង្ឃាភិបាលមជ្ឈិមសមគមពុទ្ធសាសនា វៀតណាម ទ្រង់និមន្តប្រារព្ធពិធីស្រង់ទឹកព្រះនៅវត្ត ចន្ទរង្សី។ រូបថត៖​ អានហៀវ

ព្រះឧបជ្ឈាយ៍ យ័ញលុង ព្រះចៅអធិការវត្ត ចន្ទរង្សី (ខាងស្តាំ) ប្រារព្ធពិធីស្រង់ទឹកព្រះ។ រូបថត៖​ អានហៀវ

ព្រះសង្ឃខាងពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ប្រារព្ធពិធីស្រង់ទឹកព្រះ។ រូបថត៖​ អានហៀវ

មាមីងបងប្អូនជាពុទ្ធបរិស័ទជនជាតិខ្មែរ ប្រារព្ធពិធីស្រង់ទឹកព្រះ។ រូបថត៖​ អានហៀវ

ពុទ្ធបរិស័ទជាជនជាតិខ្មែរ ប្រារព្ធពិធីស្រង់ទឹកព្រះសង្ឃ។ រូបថត៖​ អានហៀវ

បងប្អូនជនជាតិខ្មែរ ជះទឹក (ស្រង់ទឹក) ជាមួយគ្នាទៅវិញទៅមកដោយប៉ងប្រាថ្នាអោយបានសេចក្តីត្រជាក់ត្រជំ សុខដុមរមនាពេញមួយឆ្នាំថ្មីនេះ។ រូបថត៖​ អានហៀវ

ដោយ៖ ​អានហៀវ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖