Chủ nhật, 18/11/2018, 12:26 GMT+7
ពិធីគោរពវិញ្ញាណក្ខន្ធនិងបញ្ចុះសពលោកប្រធានរដ្ឋ ត្រឹនដាយក្វាង
18:46, 27/09/2018
នៅព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ ពិធីគោរពវិញ្ញាណក្ខន្ធសមមិត្ត ត្រឹនដាយក្វាង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានប្រារព្ធឡើងនៅវេលាម៉ោង ៧ និង ៣០ នាទី នៅអគារតម្កល់សពជាតិ លេខ ៥ ត្រឹនថាញ់តុង (ហាណូយ) តាមពិធីបុណ្យសពថ្នាក់ជាតិ។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ប្រធានគណៈកម្មការពិធីបុណ្យសពលោកប្រធានរដ្ឋ ត្រឹនដាយក្វាង តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធ។ បន្ទាប់ពីពិធីបុណ្យ  មឈូសតម្កល់សពលោកប្រធានរដ្ឋ ត្រឹនដាយក្វាង ត្រូវបានដង្ហែមកកាន់កន្លែងសម្រាកចុងក្រោយ នៅស្រុកកំណើតរបស់លោក ឃុំ ក្វាងធៀន ស្រុក គឹមសឺន ខេត្ត និញប៊ិញ។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ប្រធានគណៈកម្មការពិធីបុណ្យសពលោកប្រធានរដ្ឋ ត្រឹនដាយក្វាង តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញអានវិយោគកថារំលឹកវិញ្ញាណក្ខន្ធនិងជូនដំណើរប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

សមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋនិងសាច់ញាតិប្រធានរដ្ឋ ត្រឹនដាយក្វាង នៅពិធីគោរពវិញ្ញាណក្ខន្ធ ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្រុមគ្រួសារដើរព័ន្ធជុំវិញមឈូសតម្កល់សពរបស់លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជាលើកចុងក្រោយ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង និង សមមិត្ត​សមមិត្តនារីថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង លើកចុងក្រោយ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

សមមិត្តថ្នាក់ដឹកនាំបក្សរដ្ឋទាំងឡាយ អញ្ជើញដើរព័ន្ធជុំវិញមឈូសតម្កល់សព ប្រធានរដ្ឋ ត្រឹនដាយក្វាង លើកចុងក្រោយ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទិដ្ឋភាពគោរពវិញ្ញាណក្ខន្ធប្រធានរដ្ឋ ត្រឹនដាយក្វាង ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
កងកិត្តិយសត្រែទ័ពអនុវត្តពិធីរំកិលរូបបថតនិងមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ឡើងរថយន្តដឹកសព។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

រំកិលមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ឡើងរថយន្តដឹកសព។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម

កងកិត្តិយសត្រែទ័ពអនុវត្តពិធីការរំកិលរូបថតនិងមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ឡើងរថយន្តដឹកសព។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង និង ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន អមដង្ហែមឈូសតម្កល់សពលោកប្រធានរដ្ឋ ត្រឹនដាយក្វាង ឡើងរថយន្តដឹកសព។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការរំកិលមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ឡើងរថយន្តដឹកសព។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង និង ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន ជាមួយនឹងសមមិត្ត សមមិត្តនារី ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋជាច្រើនរូបអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនិងជូនដំណើរសពប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម

កងកិត្តិយសត្រែទ័ពជូនដំណើរមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ឡើងរថយន្តដឹកសព។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែសពចាចចេញពីអគារតម្កល់សពជាតិ លេខ ៥ ត្រឹនថាញ់តុង ចាប់ផ្តើមធ្វើដំណើរជូនមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង មកស្រុកកំណើតធ្វើបុណ្យបញ្ចុះសព។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែសពចាកចេញពីអគារតម្កល់សពជាតិ លេខ ៥ ត្រឹនថាញ់តុង (ហាណូយ) ធ្វើដំណើរជូនមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង មកស្រុកកំណើត និញប៊ិញ ធ្វើបុណ្យបញ្ចុះសព។ រូបថត៖ ង្វៀនខាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

កម្មាភិបាល វេជ្ជបណ្ឌិត គិលានុបដ្ឋាកនៃមន្ទីរពេទ្យមជ្ឈិមយោធា ១០៨ - អ្នកដែលបាន យកចិត្តទុកដាក់ថែទាំជម្ងឺអស់ពីចិត្តពីថ្លើមនិងនៅជាមួយប្រធានរដ្ឋ ត្រឹនដាយក្វាង ដល់វិនាទីចុងក្រោយ ដែលសោកសង្រែងជូនដំណើរប្រធានរដ្ឋជាទីគោរពវិលត្រឡប់ទៅកន្លែង សម្រាកចុងក្រោយ។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែសពប្រធានរដ្ឋ ត្រឹនដាយក្វាង ដែលហែតាមដងវិថី ឡេថាញ់តុង (ហាណូយ)។ រូបថត៖  ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រជាជនរដ្ឋធានី សោកសង្រែង ជូនដំណើរប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ង្វៀនខាង -  ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែសពប្រធានរដ្ឋ ត្រឹនដាយក្វាង ដែលធ្វើដំណើរហែតាមដងវិថី ឡេថាញ់ តុង (ហាណូយ)។ រូបថត៖ ង៉ុកហា - ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រជាជនរដ្ឋធានី ហាណូយ បានសម្តែងក្តីសោកសង្រែងជូនដំណើរប្រធានរដ្ឋ ត្រឹនដាយ ក្វាយ ទៅ​​​កន្លែងសម្រាកចុងក្រោយ។ រូបថត៖ ង្វៀនខាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែសពប្រធានរដ្ឋ ត្រឹនដាយក្វាង បាន​ហែ​ទៅ​តាមវិថី ត្រាងទៀន។ រូបថត៖ ថាញ់ទុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែសពប្រធានរដ្ឋ ត្រឹនដាយក្វាង បាន​ហែ​តាម​បណ្តោយ​ដងវិថី ត្រាងទៀន ហាងខៃ។ រូបថត៖ ថាញ់ទុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែសពប្រធានរដ្ឋ ត្រឹនដាយក្វាង ឆ្លងកាត់តាមវិថី ដៀនបៀនភូ (ហាណូយ)។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែសពប្រធានរដ្ឋ ត្រឹនដាយក្វាង បានហែតាមដងវិថី ហ្វាងវ៉ាន់ធូ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

រថយន្តតម្កល់រូបថតប្រធានរដ្ឋ ត្រឹនដាយក្វាង ហែឆ្លងកាត់​នៅម្តុំខាងមុខអគាររដ្ឋសភា វិថី ដុកឡឹប ហាណូយ។ រូបថត៖ ឡឹមខាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

រថយន្តដង្ហែមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ហែឆ្លងកាត់​នៅ​ម្តុំខាងមុខអគាររដ្ឋសភា វិថី ដុកឡឹប ហាណូយ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

រថយន្តដង្ហែមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង បានហែតាមវិថី ដុកឡឹប ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រជាជននៅ ហាណូយ ឈរអមតាមដងវិថី គីមម៉ា ជូនដំណើរប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ហ្វាងហុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ហែតាមវិថី គីមម៉ា។ រូបថត៖ ហ្វាងហុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រជាជនរដ្ឋធានីឈរអមទាំងសងខាងដងវិថីជូនដំណើរប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ យ័ញឡាម - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែមឈូសតម្កល់សពក្នុងពិធីកិច្ចជូនដំណើរប្រធានរដ្ឋ ត្រឹនដាយក្វាង ដែលហែតាមវិថី ង្វៀនទន់ ខណ្ឌ ថាញ់ស៊ន់ ហាណូយ ។ រូបថត៖ ត្រុងដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម
 

ក្បួនរថយន្តដង្ហែមឈូសតម្កល់សពក្នុងពិធីកិច្ចជូនដំណើរប្រធានរដ្ឋ ត្រឹនដាយក្វាង ហែចេញពី​វិថី ង្វៀនទន់ ទៅកាន់វិថី ងុយញឺកនទុំ ខណ្ឌ ថាញ់ស៊ន់ ហាណូយ ។ រូបថត៖ ត្រុងដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
រថយន្តដង្ហែមឈូសតម្កល់សពក្នុងពិធីកិច្ចជូនដំណើរលោកប្រធានរដ្ឋ ត្រឹនដាយក្វាង ហែសព​មកឆ្លងកាត់​អគារលេខ ៨ វិថី ងុយញឺ កនទុំ សង្កាត់ ញ៉ឹនជិន ខណ្ឌ ថាញ់ស៊ន់ ហាណូយ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រជាជនខេត្ត និញប៊ិញ ឈរអមទាំងសងខាងផ្លូវជូនដំណើរប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណា

ប្រជាជនខេត្ត និញប៊ិញ ឈរហាលភ្លៀងទទួលក្បួនដង្ហែមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង មកកាន់ស្រុកកំណើតវិញ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ហែឆ្លងកាត់​ស្ពាន ណនណឿក - និញប៊ិញ ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង មកស្រុកកំណើត គីមសឺន - និញប៊ិញ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្បួនរថយន្តដង្ហែមឈូសតម្កល់សពប្រធានរដ្ឋ 
ត្រឹនដាយក្វាង មកស្រុកកំណើត គីមសឺន - និញប៊ិញ។
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

 
កងកិត្តិយសត្រែទ័ពរំកិលមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង នៅកន្លែងបញ្ចុះសព - ឃុំ ក្វាងធៀន ស្រុក គីមសឺន ខេត្ត និញប៊ិញ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

មឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ត្រូវបានហែបញ្ជូនមកកន្លែងសម្រាកចុងក្រោយនៅស្រុកកំណើតរបស់លោក  ឃុំ ក្វាងធៀន ស្រុក គីមសឺន ខេត្ត និញប៊ិញ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្រុមសាច់ញាតិជីដូន ជីតាទាំងសងខាងអញ្ជើញគោរពវិញ្ញាណក្ខន្ធប្រធានរដ្ឋ ត្រឹនដាយក្វាង នៅទីបញ្ចុះសព - ឃុំ ក្វាងធៀន ស្រុក គីមសឺន ខេត្ត និញប៊ិញ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

គណៈប្រតិភូនៃបក្ខភាគ អាជ្ញាធរ ប្រជាជនខេត្ត និញប៊ិញ ដឹកនាំដោយសមមិត្ត ង្វៀនធីថាញ់ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធប្រធានរដ្ឋ ត្រឹនដាយក្វាង នៅកន្លែងបញ្ចុះសព ឃុំ ក្វាងធៀន ស្រុក គីមសឺន ខេត្ត និញប៊ិញ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

មឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ត្រូវបានតម្កល់បណ្តោះអាសន្ននៅរោងប្រារព្ធពិធីបុណ្យដើម្បីវង្សត្រកូល គ្រួសារ អាជ្ញាធរ ប្រជាជនមូលដ្ឋានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លាសពប្រធានរដ្ឋលើកចុងក្រោយមុនពេលបញ្ចុះសព។  រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ភិក្ខុសង្ឃទាំងឡាយនៅស្រុកកំណើតបានសូត្រធម៌ឧទ្ទិសកុសល រម្លឹកវិញ្ញាណក្ខន្ធប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្រុមរៀបចំពិធីបានហែមឈូសតម្កល់សពរបស់ប្រធានរដ្ឋ ត្រឹនដាយក្វាង ដល់កន្លែងបញ្ចុះសពដើម្បីរៀបចំសម្រាប់ពិធីការបញ្ចុះសពដំបូងបង្អស់នៃពិធីបញ្ចុះសព។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រធានរដ្ឋស្ដីទី លោកស្រី ដាំងធីង៉ុកធិញ  ឧបនាយករដ្ឋមន្រ្តីលោក ទ្រឿងហ្វាប៊ិញ រួមនឹងក្រុមរៀបចំពិធីហែមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ពីរថយន្តដង្ហែមឈូសតម្កល់សពដល់កន្លែងបញ្ចុះសព។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រធានរដ្ឋសភាលោកស្រី ង្វៀនធីគីមង៉ឹន សមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ត្រឹនក្វឹកវឿង ជាមួយក្រុមពិធីបុណ្យហែមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង ដល់ទីបញ្ចុះសពដើម្បីត្រៀមពិធីកិច្ចដំបូងនៃពិធីបញ្ចុះសព។ រូបថត៖ ក្វាងក្វៀត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បណ្តាយុទ្ធជននៅក្នុងក្រុមប្រារព្ធពិធីកិច្ចបញ្ចុះមឈូសតម្កល់សពប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ វៀតណាម និង​គ្រួសារប្រធានរដ្ឋ ត្រឹនដាយក្វាង ទម្លាក់ដីមួយក្តាប់ៗ ដំបូងបង្អស់ចុះក្នុងរណ្តៅបញ្ចុះសពលោកប្រធានរដ្ឋ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន ដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ វៀតណាម ជាមួយក្រុមគ្រួសារដើរព័ន្ធជុំវិញរណ្តៅបញ្ចុះសព ជូនដំណើរលើកចុងក្រោយលាជារៀងរហូតចំពោះប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងក្រុមគ្រួសាររបស់ប្រធានរដ្ឋ ត្រឹនដាយក្វាង ទម្លាក់ដីមួយក្តាប់ៗ ដំបូងបង្អស់ចុះទៅក្នុងរណ្តៅបញ្ចុះសពលោកប្រធានរដ្ឋ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទិដ្ឋភាពនៃទីកន្លែងប្រារព្ធពិធីបញ្ចុះសព ប្រធានរដ្ឋ ត្រឹនដាយក្វាង នៅឃុំ ក្វាងធៀន ស្រុក គីមសឺន ខេត្ត និញប៊ិញ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សមមិត្ត ទ្រឿងហ្វាប៊ិញ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ប្រធានគណៈកម្មការរៀបចំបុណ្យសពអញ្ជើញថ្លែងសុន្ទរកថាអំណរអរគុណនិងថ្លែងបញ្ចប់ពិធីបុណ្យកាន់ទុក្ខថ្នាក់ជាតិប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ផ្នូរបញ្ចុះសព លោកប្រធានរដ្ឋ ត្រឹនដាយក្វាង នៅស្រុកកំណើត - ឃុំ ក្វាងធៀន ស្រុក គីមសឺន ខេត្ត និញប៊ិញ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពាក្យបញ្ចូល : ត្រាមតូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖