Thứ 2, 26/06/2017, 22:33 GMT+7
ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការរវាងខេត្ត ដាក់ណុង និងខេត្ត មណ្ឌលគីរី ព្រះរាជាណាចក្រកម្ពុជា
16:05, 29/07/2016
នាថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៦ នៅទីរួមខេត្ត យ៉ាងៀ បានប្រារព្ធឡើងពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិ្តបត្តិការរវាងខេត្ត ដាក់ណុង និងខេត្ត មណ្ឌលគីរី (ព្រះរាជាណាចក្រ កម្ពុជា) ដំណាក់កាល ២០១៦ - ២០២០។
តំណាងថ្នាក់ដឹកនាំខេត្ត ដាក់ណុង និងថ្នាក់ដឹកនាំខេត្ត មណ្ឌលគីរី ចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ រូបថត ង៉ុកមិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

យោងតាមនេះ ខេត្ត ដាក់ណុង និងខេ្តត មណ្ឌលគីរី នឹងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើបណ្ដាវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម ការងារព្រំដែន ការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន ការពារជាតិ សន្តិសុខ។ល។ ចំពោះវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពគ្នានឹងដាក់សំណើរជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីកសាង លើកកម្រិតច្រកទ្វាព្រំដែន ដាក់ប៊ឺរ៍ (Đắk Peur) ស្រុក ដាក់មីល ខេត្ត ដាក់ណុង  និង ណាំលៀ (ស្រុក ពេជ្រាដា ព្រះរាជាណាចក្រ កម្ពុជា) អោយក្លាយជាច្រកព្រំដែនអន្តរជាតិ៕
ទិដ្ឋភាពរួមនៃពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ។ រូបថត៖ ង៉ុកមិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ង៉ុកមិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖