Thứ 2, 21/08/2017, 11:32 GMT+7
ពិធីបោះតង់សម្រាប់យុវជនចូលបម្រើកងទ័ពឆ្នាំ ២០១៧ នៅទីក្រុង ហូជីមិញ
16:44, 20/02/2017
កាលពីយប់នាថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅទីក្រុង ហូជីមិញ គណៈមេបញ្ជាការយោធាទីក្រុង សហការជាមួយសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ទីក្រុង ហូជីមិញ បានប្រារព្ធពិធីបោះតង់សម្រាប់យុវជនចូលបម្រើកងទ័ពឆ្នាំ ២០១៧ ដោយមានការចូលរួមពីយុវជនប្រមាណជិត ៣.០០០ នាក់ដែលបានជាប់ឈ្មោះកាតព្វកិច្ចយោធាឆ្នាំ ២០១៧។
ទំព័រព័ត៌មានអេឡិកត្រូនិចចម្រុះកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមនូវរូបភាពមួយចំនួនស្តីអំពីសកម្មភាពខាងលើ៖
ការប្រាស្រ័យទាក់ទងគ្នារវាងទាហានទាំង ៣ ជំនាន់ នៅពិធីបោះតង់សម្រាប់យុវជនចូលបម្រើកងទ័ពឆ្នាំ ២០១៧។ រូបថត៖ អានហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទាហានថ្មីទាំងឡាយចូលរួមពិធីបោះតង់សម្រាប់យុវជនចូលបម្រើកងទ័ពឆ្នាំ ២០១៧ នៅខណ្ឌ ហ្កវ៉ឹប ទីក្រុង ហូជីមិញ។ រូបថត៖ អានហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សមមិត្ត ត្រឹនធីយៀវធ្វី លេខានៃគណៈកម្មាធិការបក្សខណ្ឌ ហ្កវ៉ឹប ជូនផ្កានិងអំណោយដល់ទាហានថ្មីទាំងឡាយដែលជាបក្ខជនស្ម័គ្រចិត្តចូលបម្រើកងទ័ព បំពេញកាតព្វកិច្ចយោធា ឆ្នាំ ២០១៧។ រូបថត៖ អានហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម

អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖