Chủ nhật, 21/10/2018, 15:40 GMT+7
ព័ត៌មានលម្អិតអំពីពិធីបុណ្យសពជាតិនិងការកាន់ទុក្ខថ្នាក់ជាតិចំពោះលោកប្រធានរដ្ឋ ត្រឹនដាយក្វាង
16:12, 25/09/2018
ដូចព័ត៌មានដែលបានរាយការណ៍ ទីភ្នាក់ងារព័ត៌មានវៀតណាមទើបបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានពិសេសស្តីអំពីការទទួលមរណភាពរបស់លោកប្រធានរដ្ឋ ត្រឹនដាយក្វាង។

គេហទំព័រព័ត៌មានចម្រុះអេឡិចត្រូនិចនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមនូវព័ត៌មានអំពីពិធីចូលរួមគោរព្ធវិញ្ញាណក្ខន្ធ រំលឹកវិញ្ញាណក្ខន្ធនិងពិធីបញ្ចុះសពសមមិត្ត ត្រឹនដាយក្វាង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម តាមសេចក្តីប្រកាសព័ត៌មានពិសេសដូចបានលើកឡើងខាងលើ។

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

បុណ្យសពសមមិត្ត ត្រឹនដាយក្វាង ប្រារព្ធឡើងតាមពិធីបុណ្យសពជាតិនិងការកាន់ទុក្ខថ្នាក់ជាតិ។

មឈូសដាក់សពសមមិត្ត ត្រឹនដាយក្វាង តម្កល់នៅអគារតម្កល់សពជាតិ លេខ ៥ ត្រឹនថាញ់តុង ហាណូយ។

ពិធីគោរពវិញ្ញាណក្ខន្ធសព សមមិត្ត ត្រឹនដាយក្វាង ចាប់ផ្តើមពីម៉ោង ៧ និង ០០ នាទី ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ នៅអគារតម្កល់សពជាតិ លេខ ៥ ត្រឹនថាញ់តុង ហាណូយ។

ពិធីរំលឹកគោរពវិញ្ញាណក្ខន្ធសមមិត្ត ត្រឹនដាយក្វាង ប្រារព្ធឡើងនៅវេលាម៉ោង ៧ និង ៣០ នាទី នៃថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨​ នៅអគារតម្កល់សពជាតិ លេខ ៥ ត្រឹនថាញ់តុង ហាណូយ។

ពិធីបញ្ចុះសពចាប់ពីម៉ោង ១៥ និង ៣០ នាទីក្នុងថ្ងៃដដែលនៅស្រុកកំណើតរបស់លោកប្រធានរដ្ឋ ភូមិទី ១៣ ឃុំ ក្វាងធៀន ស្រុក គីមសឺន ខេត្ត និញប៊ិញ។

ក្នុងពេលជាមួយគ្នានេះដែរ នៅសាលប្រជុំ ថុងញ៉ឹត ទីក្រុង ហូជីមិញ និងនៅសាលប្រជុំនៃគណៈ កម្មាធិការប្រជាជនស្រុក គីមសឺន ខេត្ត និញបិញ ក៏ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ សមមិត្ត ត្រឹនដាយក្វាង។

ទូរទស្សន៍ជាតិវៀតណាមនិងវិទ្យុផ្សាយសំឡេងជាតិវៀតណាមនឹងផ្សាយផ្ទាល់អំពីពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធនិងពិធីបញ្ចុះសពសមមិត្ត ត្រឹនដាយក្វាង នៅ ហាណូយ ទីក្រុង ហូជីមិញ និងស្រុក គីមសឺន ខេត្ត និញប៊ិញ។

ការបង្ហូត​ទង់ជាតិត្រឹមពីរភាគបី (២/៣) ដងទង់នឹងត្រូវបានចាប់ផ្តើមនៅវេលាម៉ោង ៦ ព្រឹក នាថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ នៅទីលាន បាឌិញ។ រូបថត៖ ឡេមិញសឺន/ វៀតណាម+

ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យសពជាតិនិងការកាន់ទុក្ខថ្នាក់ជាតិ (ថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨) នៅតាមស្ថាប័នរដ្ឋ ទីសាធារណៈទាំងឡាយតម្រូវអោយបង្ហូតទង់ជាតិត្រឹមពីរភាគបី (២/៣) នៃដងទង់ដើម្បីកាន់ទុក្ខ ហើយតម្រូវអោយផ្អាករាល់សកម្មភាពលេងកម្សាន្តសប្បាយទាំងអស់៕

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖