Thứ 6, 23/06/2017, 22:43 GMT+7
មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២៖ ដំណើរការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១២
13:54, 26/01/2016
នាថ្ងៃទី ២៦ ខែ មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២  នឹងឈានចូលថ្ងៃធ្វើការទី ៦។ ក្នុងពេញមួយថ្ងៃ មហាសន្និបាតធ្វើការក្នុងសាលសន្និបាត។ ក្នុងពេលព្រឹក ប្រតិភូទាំងឡាយបានចាប់ផ្ដើមការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១២។ 

តាមរបៀបវារៈនៃអង្គសន្និបាត នាពេលរសៀល គណៈប្រធាននៃអង្គមហាសន្និបាត អញ្ជើញអានរបាយការណ៍បំភ្លឺ ដោយមានការកត់សម្គាល់នូវមតិយោបល់របស់ប្រតិភូស្ដីអំពីឯកសារទាំងឡាយនៃមហាសន្និបាតលើកទី ១២ របស់បក្ស។ ប្រតិភូទាំងឡាយសរសេរចូលក្រដាសដើម្បីសម្រេច​ជា​ឯកច្ឆ័ន្ទលើបញ្ហាមួយចំនួនដែលទាក់ទិននឹងកម្មវត្ថុក្នុងឯកសារទាំងឡាយនៃមហាសន្និបាត (ប្រើសិនបើមាន)។ គណៈកម្មការរាប់សន្លឹកឆ្នោតនឹងរាយការណ៍អំពីលទ្ធផលនៃការបោះឆ្នោត ហើយប្រកាសបញ្ជីរាយនាមសមមិត្តទាំងឡាយដែលជាប់ឆ្នោតជាសមាជិកសមាជិការនៃគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១២។  

ប្រតិភូទាំងឡាយអញ្ជើញបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២។  រូបថត៖ ទីភ្នាក់ងារពត៌មានវៀតណាម

គួររំលឹកថា កាលពីថ្ងៃទី ២៥ ខែ មករា កន្លងទៅ មហាសន្និបាតបានអនុវត្តដំណើរការសម្រេច​អនុម័តជា​ឯកច្ឆ័ន្ទឆ្លងនូវបញ្ជីរាយនាមបេក្ខជន-បេក្ខនារី ការស្នើបេក្ខភាពបំពេញបន្ថែមនិងករណីទាំងឡាយដែលសូមដកចេញពីបញ្ជីរាយនាមបេក្ខជន - បេក្ខនារីដែលបានស្នើបំពេញបន្ថែមសម្រាប់ជ្រើសតាំងគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១២។

មហាសន្និបាតបានអនុម័តឆ្លងបញ្ជីរាយនាមបេក្ខជន-បេក្ខនារីសម្រាប់ការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១២។  ចំនួនសមាជិកសមាជិកានៃគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១២ ដែលបានមហាសន្និបាតអនុម័តឆ្លងគឺ ២០០ នាក់ រួមមានសមាជិកសមាជិកាពេញសិទ្ធិចំនួន ១៨០ នាក់និងសមាជិកសមាជិកាមិនពេញសិទ្ធិចំនួន ២០ នាក់។ 
ទីភ្នាក់ងារពត៌មានវៀតណាម/កាសែតជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖