Thứ 5, 27/07/2017, 11:49 GMT+7
មហាសន្និបាតបក្សលើកទី ១២៖ សាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់នូវយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម
14:23, 26/01/2016
មហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមនៅតែ ជា ប្រធានបទដែលបានសារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ហើយបញ្ហាមួយក្នុង ចំណោមបញ្ហាទាក់ទាញចម្បងគឺគោលនយោបាយសេដ្ឋកិច្ចនិងយថាទស្សន៍ អភិវឌ្ឍន៍របស់វៀតណាមនាប៉ុន្មានឆ្នាំខាងមុខ។
 
អ្នកជំនាញការអន្តរជាតិនានា បានវាយតម្លៃសកម្មទៅលើការខំប្រឹងប្រែងកែទម្រង់របស់វៀតណាមដោយចាត់ទុកថា វៀតណាម គប្បីឆ្លៀតយកឱកាសបច្ចុប្បន្នដើម្បីអាចក្លាយទៅជាមជ្ឈ មណ្ឌលនាំចេញជួរមុខនៅទ្វីបអាស៊ី។

អ្នកជំនាញការអំពីវៀតណាម លោក Christian Lewis បានពិនិត្យថា បន្ទាប់ពីមហាសន្និបាតបក្សលើកទី ១២ វៀតណាមនឹងបន្តក្តាប់ជាប់គោលនយោបាយកែទម្រង់សេដ្ឋកិច្ចនិងពាណិជ្ជកម្មនាបច្ចុប្បន្ន។ ក្នុងពេលជាមួយគ្នានោះ អ្នកជំនាញការ Carl Thayer នៅវិទ្យាស្ថានការពារជាតិអូស្រា្តលីក៏បានពិនិត្យថា បន្ទាប់ពីមហាសន្និបាតប​ក្សលើកទី ១២ នេះ គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមបន្តផ្សាភ្ជាប់ជាមួយនឹងបញ្ហាចំនួន ៣ គឺកំណើនសេដ្ឋកិច្ច សមាហរណកម្មអន្តរជាតិនិងបង្កើនសមត្ថភាពយោធា។
សាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់នូវយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម

តាមលោក Thayer ថា វៀតណាមនឹងជម្រុញដំណើរការធ្វើសមាហរណកម្មអន្តរជាតិ ក្នុងនោះសមាហរណកម្មសេដ្ឋកិច្ចជាអាទិភាពចំបង។ ពិនិត្យអំពីបរិយាកាសវិនិយោគនៅវៀតណាម អត្ថបទស្តីពីមហាសន្និបាតបក្សលើកទី ១២ បានចុះផ្សាយក្នុងថ្ងៃដដែលលើទំព័រវែបអេឡិកត្រូនិក “Finacial Times” បានចាត់ទុកថាវៀតណាម កំពុងទទួលបានផលប្រយោជន៍ពីការដែលអ្នកផលិតនានាកំពុងស្វែងរកទីតាំងថ្មីសំដៅកាត់បន្ថយចំណាយ បន្ទាប់ពីស្ថានភាពបង្កើនប្រាក់បៀវត្សនៅប្រទេសមួយចំនួនដូចជាថៃនិងចិន។
 
ក្នុងពេលជាមួយ គ្នានោះ Japan Times របស់ជប៉ុនបានដកស្រង់ការពិនិត្យនៃមូលនិធិអន្តរជាតិ IMF បានចាត់ទុកថា ប្រសិនបើសម្រេចបាន កំណើន GDP ក្នុងកម្រិត ៧% ក្នុង ១ ឆ្នាំនារយៈពេល ៥ ឆ្នាំខាងមុខ វៀតណាម និងក្លាយទៅជាខឿនសេដ្ឋកិច្ចមួយអភិវឌ្ឍឆាប់រហ័សបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖