Thứ 2, 25/09/2017, 9:44 GMT+7
មហាសន្និបាតលើកទី ១២ របស់បក្សបញ្ចប់ដោយជោគជ័យ
16:31, 29/01/2016
ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែម ករា ឆ្នាំ ២០១៦ មហាសន្និបាត ទូទាំងប្រទេសលើកទី​ ១២ របស់បក្សត្រូវបានរៀបចំយ៉ាងមហោ ឡារិកនៅរដ្ឋធានី ហាណូយ។


មហាសន្និបាតបានប្រារព្ធឡើងក្រោមប្រធានបទ “បង្កើនការកសាងបក្សស្អាតស្អំ រឹងមាំ ពង្រីកកម្លាំងប្រជាជាតិទាំងមូលនិងលិទ្ធិប្រជាធិបតេយ្យសង្គមនិយម ជំរុញគ្រប់ជ្រុងជ្រោយនិងព្រមៗគ្នានូវការផ្លាស់ប្តូរថ្មី ការពារមាតុប្រទេសរឹងមាំ រក្សាបរិយាកាសសន្តិភាពខ្ជាប់ខ្ជួន ស្ថេរភាព ខិតខំប្រឹងប្រែងនាំប្រទេសយើងក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសដៅទំនើបកម្មឆាប់រហ័ស”។

លោកអគ្គលេខា ង្វៀន ភូត្រុង អញ្ជើញអានរបាយការណ៍របស់គណកម្មាធិការមជ្ឈិមបក្សអាណត្តិ ទី ១១ ស្តីអំពីឯកសារទាំងឡាយដែលលើកជូនមហាសន្និបាតទី ១២ របស់បក្ស។​ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រតិភូពេញសិទ្ធិចំនួន ១.៥១០ រូប តំណាងអោយសមាជិកសមាជិកាបក្សជាង ៤​,៥ លានរូបដែលជាតំណាងអោយកម្លាំងសាមគ្គី ឆន្ទះនិងបំណងប្រាថ្នានៃបក្សទាំងមូលបានអញ្ជើញមកចូលរួមមហាសន្និបាត។

បណ្តាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រតិភូទាំងឡាយអញ្ជើញបោះឆ្នោតជ្រើសតាំង គណកម្មាធិការមជ្ឈិមបក្សអាណត្តីទី ១២។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

មហាសន្និបាតលើកទី ១២ ផ្តោតទៅលើការពិនិត្យមើលឡើងវិញដោយស៊ីជម្រៅលើការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ ពិនិត្យមើលឡើងវិញ ៣០ ឆ្នាំផ្លាស់ប្តូរថ្មី ដកស្រង់បទពិសោធ កំណត់ទិសដៅ គោល ដៅ ភារកិច្ចនៃបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូកក្នុងរយៈកាល ៥ ឆ្នាំខាងមុខ។ អង្គមហាសន្និបាតបានពិនិត្យមើលឡើងវិញចំពោះការដឹកនាំរបស់គណកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១១ វាយតម្លៃលើការប្រតិបត្តិលក្ខន្តិកៈរបស់បក្សអាណត្តិទី ១១។

គណកម្មាធិការមជ្ឈិមបក្សអាណត្តីទី ១២ ត្រូវបានប្រកាសចំពោះមុខមហាសន្និបាត។
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

មហាសន្និបាតបានជ្រើសតាំងគណកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២ រួមមានសមមិត្តជាសមាជិកសមាជិកាពេញសិទ្ធិចំនួន ១៨០ រូបនិងសមមិត្តជាសមាជិកសមាជិកាមិនពេញសិទ្ធិចំនួន ២០ រូប។ កិច្ចប្រជុំលើកទីមួយនៃគណកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២ បានជ្រើសតាំងការិយាល័យនយោបាយ អគ្គលេខា គណលេខាមជ្ឈិមបក្ស គណត្រួតពិនិត្យមជ្ឈិមនិងប្រធានគណត្រួតពិនិត្យមជ្ឈិម។

សមមិត្ត ង្វៀនភូត្រុង អគ្គលេខានៃគណកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

សមមិត្ត ង្វៀនភូត្រុង ត្រូវបានជ្រើសតាំងជាអគ្គលេខានៃគណកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២។

ទិដ្ឋភាពសម័យបិទមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រភព៖ ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖