Thứ 2, 20/11/2017, 10:57 GMT+7
ម្ចាស់ឆ្នោតអ្នកកាន់សាសនា ជនជាតិនៅទីក្រុង ហូជីមិញ អញ្ជើញចូលរួមទិវាសមោសរនៃប្រទេសជាតិមាតុភូមិ
18:36, 22/05/2016
នាព្រឹកថ្ងៃទី ២២ ខែ ឧសភា ព្រមជាមួយនឹងម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស ម្ចាស់ឆ្នោតច្រើនកុះករមកពីសាសនា ជនជាតិផ្សេងៗ អញ្ជើញចូលរួមការបោះឆ្នោត អនុវត្តសិទ្ធិនិងភារកិច្ចរបស់ខ្លួននៅមណ្ឌលបោះឆ្នោតជាច្រើនកន្លែងលើភូមិសាស្ត្រនៃទីក្រុង ហូជីមិញ។

នៅម៉ោង ៦ និង ៣០ នាទី មណ្ឌលបោះឆ្នោតលេខ ៤១ នៅលេខ ៣៩ ផ្លូវ ត្រឹនក្វឹកថាវ ខ័ណ្ឌទី ៣ បានបើកទិវាបោះឆ្នោត។ នាម៉ោង ៧ និង ៣០ នាទី សម្ដេចសង្ឃនាយកកាតូលិក (អាសឺវ៉ែក) Phaolô បូយវ៉ាន់ដុក  ប្រធានក្រុមប្រឹក្សាបព្វជិតអេវ៉ែក វៀតណាម អាសឺវ៉ែកនៃព្រះសហគមន៍កាតូលិក ទីក្រុង ហូជីមិញ បាននិមន្តមកកាន់មណ្ឌលបោះឆ្នោតលេខ ៤១ ដើម្បីអនុវត្តសិទ្ធិជាប្រជាពលរដ្ឋរបស់ខ្លួន។ 
 
​ចែករំលែកមតិយោបល់ក្រោយពេលបង្ហើយការបោះឆ្នោត  អាសឺវ៉ែក បូយវ៉ាន់ដុក មានសង្ឃដីកាអោយដឹងថា៖  "ខ្ញុំនិងគ្រិសបរិស័ទកាតូលិកផ្សេងៗទៀត ជាប្រជាពលរដ្ឋនៃប្រទេសជាតិដូច្នេះ យើងខ្ញុំត្រូវតែមានភារកិច្ចចំពោះប្រទេសជាតិ  អនុវត្តអោយបានល្អភារកិច្ចរបស់ខ្លួន។ ខ្ញុំមានបំណងថា ប្រទេសជាតិនឹងជ្រើសតាំងបានអ្នកតំណាងទាំងឡាយដែលមានទេពកោសល្យផង គុណធម៌ផង ដើម្បីកសាងជាតិមាតុភូមិប្រកបដោយសន្តិភាពនិងរីកចម្រើន។”។

សម្ដេចសង្ឃនាយកកាតូលិក (អាសឺវ៉ែក) Phaolô បូយវ៉ាន់ដុក  ប្រធានក្រុមប្រឹក្សាបព្វជិតអេវ៉ែក វៀតណាម អាសឺវ៉ែកនៃព្រះសហគមន៍កាតូលិក ទីក្រុង ហូជីមិញ បាននិមន្តចូលរួមបោះឆ្នោត 

តាំងពីប្រហែលជាម៉ោង ៦ ព្រឹកព្រលឹម ព្រះឧបជ្ឈាន៍ ធិចធៀនញ៉ឹន  ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈិម សមាគមពុទ្ធសាសនាវៀតណាម ព្រមជាមួយនឹងព្រះសង្ឃនៅវត្ត មិញដាវ បាននិមន្តដល់មណ្ឌលបោះឆ្នោតលេខ ៦០ (សង្កាត់ទី ៩ ខ័ណ្ឌទី ៣ ទីក្រុង ហូជីមិញ) ដើម្បីអនុវត្តសិទ្ធិប្រជាពលរដ្ឋរបស់ខ្លួន។

ព្រះឧបជ្ឈាន៍ ធិចធៀនញ៉ឹន  ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈិម សមាគមពុទ្ធសាសនា វៀតណាម និមន្តចូលរួមបោះឆ្នោត

ព្រះឧបជ្ឈាន៍ ធិចធៀនញ៉ឹន មានសង្ឃដីកាថា៖ "រួមជាមួយទិវាសមោសរនៃប្រទេសជាតិ ក្នុងរយៈពេលកន្លងទៅ សមាគមពុទ្ធសាសនាវៀតណាម និងគណៈក្រុមប្រឹក្សាភិបាលបានលើកទឹកចិត្តអោយសាមណេរ សាមណេរី ពុទ្ធបរិស័ទ ទៅបោះឆ្នោតក្នុងថ្ងៃនេះ អោយបានច្រើនកុះករ បោះឆ្នោតត្រឹមត្រូវដើម្បីជ្រើសតាំងអ្នកដែលស័ក្ដិសមដើម្បីដឹកនាំប្រទេសជាតិ ក៏ដូចជាក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ឆ្លងតាមរយៈការបោះឆ្នោតលើកនេះ បំណងប្រាថ្នាតែមួយគត់របស់យើងខ្ញុំគឺ សង្ឃឹមថា នឹងជ្រើសតាំងបានជំនាន់ថ្នាក់ដឹកនាំថ្មីសម្រាប់ប្រទេសជាតិមាតុភូមិ គិតគូរអោយប្រជាជន ប្រទេសជាតិ។ អាស្រ័យដូច្នេះ ការបោះឆ្នោតពិតជាការងារ “រើសមុខសម្រាប់ផ្ដល់ទំនុកទុកចិត្ត”។ 

ព្រះសង្ឃគង់នៅវត្ត ចន្ទរង្សី និមន្តចូលរួមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ៥០ សង្កាត់ទី ៧ ខ័ណ្ឌទី ៣ ក្រុង ហូជីមិញ


ព្រះសង្ឃគង់នៅវត្ត ចន្ទរង្សី និមន្តស្វែងយល់អំពីជីវប្រវត្តនៃបេក្ខជននានាមុនពេលបោះឆ្នោត


សង្ឃនិមន្តចូលរួមបោះឆ្នោតជ្រើសតាំងរដ្ឋសភានិងក្រុមប្រឹក្សាប្រជនគ្រប់លំដាប់ថ្នាក់នៅមណ្ឌលបោះឆ្នោតលេខ ៥០ សង្កាត់ ៧ ខ័ណ្ឌ ៣ ក្រុង ហូជីមិញ

យើងខ្ញុំមានទំនុកទុកចិត្តនិងមានបំណងប្រាថ្នាថា ពាក្យសន្យារបស់អ្នកតំណាងចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន នឹងក្លាយជាតថភាពជាក់ស្ដែង ចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍប្រទេសជាតិប្រកបដោយប្រជាជនមានបាន ប្រទេសជាតិរឹងមាំខ្លាំងក្លា សង្គមមានសមធម៌ ប្រជាធិបតេយ្យភាព ស៊ីលធម៌និងអភិវឌ្ឍន៍ប្រទេសជាតិតាមទិសដៅទំនើបកម្ម តាមការចង់បានរបស់ប្រជាជន វៀតណាមទាំងអស់គ្នា ក្នុងនោះមានសាមណេរ សាមណេរីដែរ” ព្រះឧបជ្ឈាន៍ ធិចធៀនញ៉ឹន បានចែករំលែកដោយមានសង្ឃដីកាដូច្នោះ។
ព្រះសង្ឃនិមន្តត្រៀមចូលបន្ទប់បោះឆ្នោតជាសម្ងាត់នៅមណ្ឌលបោះឆ្នោតលេខ ៦០ សង្កាត់ទី ៩ ខ័ណ្ឌទី ៣

សឺនហេងនិងក្រុមអ្នកយកព័ត៌មាន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖