Thứ 6, 15/12/2017, 15:18 GMT+7
រូបភាពមួយចំនួនស្ដីពីបណ្ដាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋជាមួយនឹងសមាជិករដ្ឋសភា
17:58, 23/07/2016
កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៦ សម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៤ បានប្រារព្ធពិធីបើកយ៉ាងមហោឡារិកនៅអគាររដ្ឋសភា នារដ្ឋធានី ហាណូយ។
កាសែតរូបភាពជនជាតិនិងតំបន់ភ្នុះសូមឧទ្ទេសនាមនូវរូបភាពមួយចំនួនស្ដីអំពីបណ្ដាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋជាមួយនឹងបណ្ដាសមាជិករដ្ឋសភានៅពិធីបើកសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៤។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជាមួយគណៈប្រតិភូសមាជិករដ្ឋសភានៃទីក្រុង ហាណូយ។​ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង លោកប្រធានរដ្ឋ ត្រឹនដាយក្វាង លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ជាមួយគណៈប្រតិភូសមាជិករដ្ឋសភានៃទីក្រុង ហូជីមិញ។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម

 
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ជាមួយនឹងបណ្ដាប្រតិភូ។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជាមួយនឹងលោកស្រី ទ្រឿវធីហ្វៀន សមាជិករដ្ឋសភា ដែលវ័យក្មេងជាងគេបំផុត ចំណុះគណៈប្រតិភូសមាជិករដ្ឋសភាខេត្ត អៀនបាយ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន  លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ជាមួយ នឹងបណ្ដាប្រតិភូ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖