Thứ 2, 25/09/2017, 9:45 GMT+7
រូបភាពមួយចំនួនស្តីអំពីពិធីបើកមហាសន្និបាតបក្សលើកទី ១២
10:56, 26/01/2016
នាព្រឹកថ្ងៃទី ២១ មករា ឆ្នាំ ២០១៦ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្សកុម្មុយនីស្តវៀតណាម បានប្រារព្ធពិធីបើកយ៉ាងមហោឡារិកនៅមជ្ឈមណ្ឌលសន្និបាតជាតិ នារដ្ឋធានី ហាណូយ។ អង្គមហាសន្និបាតប្ររព្ធឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ មករា ឆ្នាំ ២០១៦ ដោយមានការចូលរួមពីសំណាក់សប្រតិភូចំនួន ១.៥១០ រូបដែលតំណាងអោយសមាជិកសមាជិកាបក្សជាង ៤,៥ លាននាក់ក្នុងទូទាំងប្រទេស។

ទិដ្ឋភាពសម័យបើកមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារពត៌មានវៀតណាម

គណៈប្រធានអញ្ជើញដឹកនាំអង្គមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារពត៌មានវៀតណាម

សមមិត្ត ទ្រឿងតឹនសាង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញថ្លែងសន្ទរកថាបើកមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារពត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញអានរបាយការណ៍របស់គណកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១១ ស្តីអំពីពិធីសារលើកជូនមហាសន្និបាតអាណត្តិបក្សទី ១២។ រូបថត៖ ទីភ្នាក់ងារពត៌មានវៀតណាម

សមមិត្ត ង្វៀនតឹនយុង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ជំនួសមុខគណប្រធាន អញ្ជើញដឹកនាំអង្គមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារពត៌មាន វៀតណាម

ប្រតិភូទាំងឡាយដែលអញ្ជើញចូលរួមសម័យបើកមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារពត៌មាន វៀតណាម
 
ប្រតិភូទាំងឡាយនៃគណប្រតិភូយោធាអញ្ជើញចូលរួមសម័យបើកមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារ ពត៌មានវៀតណាម

ប្រតិភូទាំងឡាយនៃគណប្រតិភូនគរបាលមជ្ឈិមអញ្ជើញចូលរួមសម័យបើក មហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារពត៌មានវៀតណាម

គណប្រតិភូនៃបណ្តាស្រទាប់វណ្ណៈប្រជាជនរដ្ឋធានីហាណូយ ជំនួសមុខអោយប្រជាជនទូទាំងប្រទេសអញ្ជើញមកអបអរសាទរអង្គមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារពត៌មានវៀតណាម

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖