Thứ 6, 15/12/2017, 15:3 GMT+7
រូបភាពមួយចំនួនអំពី ហាណួយ ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ ៦២ ឆ្នាំក្រោយរំដោះរដ្ឋធានី
11:27, 14/10/2016
បន្ទាប់ពី ៩ ឆ្នាំសង្រ្គាមតស៊ូអស់រយៈកាលដ៏វែងអន្លាយ ព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៥៤ គណៈកម្មាធិការ យោធានិងនយោបាយទីក្រុងនិងកងទ័ពយើងបានលើកទ័ពសម្រុកចូលរដ្ឋធានី ហាណូយ ដោយ​មានទង់ ផ្កាជាច្រើនដូចព្រៃ និងក្តីរីករាយទទួលជ័យជំនះរបស់ប្រជាជនរដ្ឋធានីចំនួនម្ភៃម៉ឺននាក់ឈូឆរអំណរទទួលស្វាគមន៍កងទ័ព បានជ័យជំនះត្រឡប់មកវិញ។ ទង់ព័ណ៌ក្រហម ផ្កាយមាស បក់រវិចទូទាំងរដ្ឋធានី ហាណូយ អ៊ូអរអឹកធឹកក្នុង ក្តីសប្បាយរីករាយដែលបានរំដោះ។
កងទ័ពយើងសម្រុកចូលរំដោះរដ្ឋធានី។ រូបថត៖ ឯកសារនៃទីភ្នាក់ងារព័ត៌មានវៀតណាម
កងទ័ពយើងពីគ្រប់ច្រកជាយក្រុងសម្រុកចូលរំដោះរដ្ឋធានី។ រូបថត៖ ឯកសារទីភ្នាក់ងារ ព័ត៌មានវៀតណាម
ប្រជាជនរដ្ឋធានីសប្បាយរីករាយទទួលកងទ័ពរំដោះនាថ្ងៃទី​ ១០ ខែ តុលា ឆ្នាំ​ ១៩៥៤។ រូបថត៖ ឯកសារនៃទីភ្នាក់ងារព័ត៌មានវៀតណាម

៦២ ឆ្នាំកន្លងទៅ ប្រជាជនរដ្ឋធានី ​ហាណូយ បាននិងកំពុងតែបន្តបុព្វហេតុកសាង ហាណូយ ក្លាយជារដ្ឋធានីមួយដ៏សុខសាន្ត ស្រស់សប្បាយ វិបុលសុខនិងរុងរឿង ស័ក្ដិសមជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ សេដ្ឋកិច្ច គឺជា “វីរៈទីក្រុង” “ទីក្រុងសន្តិភាព” នៅក្នុងក្រឳបេះដូងរបស់ប្រជាជនទូទាំងប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពទូទាំងសកលលោក។

ពន្លឺព្រាចៗរំលេចពណ៌ស្រស់ស្អាតនៃប្រាសាទអណ្តើកពេលរាត្រី (បឹង ហ៊ាន់គៀម - ហាណូយ)។ រូបថត៖ យាន់តឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ស្ពាន ញ៉ឹតតឹន - ជាស្ពានមួយក្នុងចំណោមស្ពានទាំងបីដែលមានចំនួនខ្សែកាបធំបំផុត លើពិភពលោក។ រូបថត៖ ហ៊ុយហ៊ុង - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
វិថី ឡេត្រុងតឹន រដ្ឋធានី ហាណូយ។ រូបថត៖ ហ៊ុយហ៊ុង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ចំណុចផ្លូវចរាចរឆ្លងកាត់ស្ពានអាកាស ហ្វាងមិញយ៉ាម - ង្វៀនចាញ់ ខណ្ឌ កូវយ៉ី។​ រូបថត៖ ហ៊ុយហ៊ុង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ខណ្ឌ ហាដុង រដ្ឋធានី ហាណូយ សព្វថ្ងៃ។​ រូបថត៖ ត្រុងដាត - ទីភ្នាក់ងារព័ត៌មាន វៀតណាម

ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖