Chủ nhật, 21/10/2018, 14:59 GMT+7
រៀបចំបុណ្យសពលោកប្រធានរដ្ឋ ត្រឹនដាយក្វាង តាមពិធីបុណ្យសពជាតិនិងការកាន់ទុក្ខថ្នាក់ជាតិ
16:00, 23/09/2018
នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ ទីភ្នាក់ងារព័ត៌មាន វៀតណាម  បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានពិសេសស្តីពីមរណភាពរបស់លោកប្រធានរដ្ឋ ត្រឹនដាយក្វាង។
គេហទំព័រព័ត៌មានអេឡិចត្រូនិចចម្រុះនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមនូវខ្លឹមសារមួយផ្នែកនៃសេចក្តីប្រកាសព័ត៌មានពិសេសស្តីពីពិធីបុណ្យសពរបស់លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ដូចតទៅ៖
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៨ - ២០១៩ នៃសាលាវិទ្យាល័យ ជូវ៉ាន់អាន ខ័ណ្ឌ ហូតី (ហាណូយ) កាលពីព្រឹកថ្ងៃទី ៥ ខែ កញ្ញា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម ជូនដំណឹងដោយសេចក្ដីសោកស្ដាយក្រៀមក្រំជាទីបំផុតថា៖

សមមិត្ត ត្រឹនដាយក្វាង កើតនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៩៥៦ មានស្រុកកំណើតនៅឃុំ ក្វាងធៀន ស្រុក គីម សឺន ខេត្ត នីញ​ប៊ិញ ទីលំនៅដ្ឋានផ្ទះលេខ ៨ ផ្លូវ ងុយញឺកនទុម សង្កាត់ ញឹនជិញ ស្រុក ថាញ់ស៊ន់ ទីក្រុង ហាណូយ។

សមមិត្ត ត្រឹនដាយក្វាង បានក្លាយជាំសមាជិកបក្សកុម្មុយនិស្ត វៀតណាម នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៨០ សមាជិក​នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១០ ១១ និង ១២ សមាជិកនៃការិយាល័យនយោបាយនីតិកាលទី ១១ និង ១២ កាន់តំណែងប្រធាន​រដ្ឋ (ពីខែ មេសា ឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន) ប្រធានក្រុមប្រឹក្សា​ការពារ​ជាតិ​និង​សន្តិ​សុខ សមាជិកនៃ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិ ការយោធាមជ្ឈិម សមាជិកគណៈ​អចិន្ត្រៃយ៍​​គណៈកម្មាធិការ​បក្សនៃនគរបាល​មជ្ឈិម​ សមាជិករដ្ឋសភា​នីតិកាលទី ១៣ និង ១៤ ប្រធាន​គណៈ​កម្មាធិការ​ជាតិដឹកនាំចង្អុលបង្ហាញនិងណែនាំកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។

បន្ទាប់ពីមួយរយៈពេលរងការវាយប្រហារដោយជំងឺយ៉ាងធ្ងន់ធ្ងរ ទោះបីជាត្រូវបាន​បក្ស រដ្ឋ​ ក្រុមសាស្ត្រាចារ្យនិងក្រុមគ្រូពេទ្យព្យាបាល គ្រួសារ​ជួយថែទាំដោយអស់​ពីដួង​ចិត្ត ក៏ប៉ុន្តែ​ដោយសារតែជំងឺធ្ងន់ធ្ងរខ្លាំង សមមិត្តបានទទួលមរណភាពនៅវេលាម៉ោង ១០ និង ០៥ នាទី​ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ (ត្រូវនឹងថ្ងៃទី ១២ ខែ សីហា ឆ្នាំ  ច សំរិទ្ធិស័ក) នៅមន្ទីរ​ពេទ្យមជ្ឈិម​យោធា ១០៨។
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង។ ប្រភព៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្នុងអំឡុងកាលធ្វើសកម្មភាព បំពេញការងារ សមមិត្តបានចូលរួមចំណែកយ៉ាងច្រើនចំពោះបុព្វហេតុ​បដិវត្តន៍ដ៏រុងរឿង​របស់បក្សនិង​ប្រជា​ជាតិ។ សមមិត្តបានបក្សនិងរដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសនិងមេដាយដ៏ខ្ពង់ខ្ពស់និងរូបសញ្ញា អាយុបក្ស ៣០ ឆ្នាំ។

ការបាត់បង់សមមិត្ត ត្រឹនដាយក្វាង គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋនិងប្រជាជនយើង។

ដើម្បីសម្តែងការគោរពចំពោះលោក ត្រឹនដាយក្វាង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម​ រដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយម វៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការ​មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម​បានសម្រេច​រៀបចំពិធីបុណ្យសពសមមិត្ត ត្រឹនដាយក្វាង ដោយពិធីបុណ្យសពជាតិនិងការកាន់ទុក្ខថ្នាក់ជាតិ។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម​
រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
គណៈកម្មាធិការ​មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖