Thứ 5, 19/07/2018, 16:40 GMT+7
លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្ញើសារលិខិតប្រសិទ្ធិពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០១៨
10:45, 14/04/2018
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីឆ្នាំ ២០១៨ របស់បងប្អូនជនរួមជាតិខ្មែរណាមបូ សមមិត្ត ង្វៀនស៊ន់ភុក សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មានសារលិខិតប្រសទ្ធិពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ផ្ញើជូនបងប្អូនជនរួមជាតិខ្មែរ សមមិត្ត ព្រះសង្ឃ អាណិកជនជាបងប្អូនជនជាតិខ្មែរ។ ទីភ្នាក់ងារព័ត៌មាន វៀតណាម សូមចុះផ្សាយខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់នាយករដ្ឋមន្ត្រីដូចខាងក្រោម។
បងប្អូនជនជាតិ សមមិត្ត ព្រះសង្ឃគ្រប់ព្រះអង្គនិងអាណិកជនជាបងប្អូនជនជាតិខ្មែរជាទីស្រឡាញ់រាប់អាន។
លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក។ រូបថត៖ ​ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០១៨ ជំនួសមុខអោយថ្នាក់ដឹកនាំបក្ស រដ្ឋ ខ្ញុំសូមផ្ញើជូននិងប្រគេនដោយក្តីស្រឡាញ់រាប់អានចំពោះបងប្អូនជនរួមជាតិ សមមិត្ត ព្រះសង្ឃគ្រប់ព្រះអង្គនិងអាណិកជនជាបងប្អូនជនជាតិខ្មែរនូវសេចក្តីសួរសុខទុក្ខដោយមេត្រីភាពនិងពាក្យប្រសិទ្ធិពរដែលល្អប្រសើរបំផុត។

ប៉ុន្មានឆ្នាំកន្លងមក ក្នុងស្ថានភាពប្រទេសជាតិនៅមានការលំបាកលំបិន បក្ស រដ្ឋយើងតែងតែមានការ​យកចិត្តទុកដាក់ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចទាំងឡាយ សេដ្ឋកិច្ច - សង្គមនៅតំបន់ដែលមានបងប្អូនជនជាតិរស់នៅបានអភិវឌ្ឍន៍ដោយគ្រប់ជ្រុងជ្រោយ ជីវភាពខាងសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិមួយថ្ងៃកាន់តែបានកែលម្អឡើង ធ្លុងមហាសាមគ្គីភាពនៃប្រជាជាតិទាំងមូលត្រូវបានពង្រឹងនិងបង្កើនបន្ថែម។

រួមជាមួយប្រទេសជាតិទាំងមូល បងប្អូនជនជាតិ សមមិត្តនិងព្រះសង្ឃគ្រប់ព្រះអង្គជាជនជាតិខ្មែរ បានខិតខំប្រឹងប្រែងជម្នះការលំបាកលំបិន មានការចូលរួមចំណែកដ៏សំខាន់ជាច្រើនដល់សមិទ្ធផលនៃការអភិវឌ្ឍជាទូទៅរបស់ប្រទេសយើង។
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ត្រឹនថាញ់ម៉ឹន អញ្ជើញទស្សនកិច្ចនិប្រគេនទេយ្យវត្ថុសមាគមនព្រះសង្ឃស្នេហាជាតិខេត្ត ត្រាវិញ។ រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម


នាពេលថ្មីៗ នេះ គណៈលេខាមជ្ឈិមបក្សបានចេញសារាចរណែនាំលេខ 19-CT/TW ចុះនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ ស្តីពីការបង្កើនបន្ថែមការងារនៅតំបន់មានបងប្អូនជនជាតិខ្មែរ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ 120/NQ-CP នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្តីពីការអភិវឌ្ឍប្រកបដោយចិរភាពវាលទំនាបទន្លេ គឺវឡុង បន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ។

គោលការណ៍ គោលនយោបាយថ្មីទាំងអស់របស់បក្ស រដ្ឋកំពុងត្រូវបានជ្រួតជា្របចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នឹងជួយអោយក្ដីសប្បាយរីករាយរបស់បងប្អូនជនជាតិខ្មែរយើងបានបង្កើនថែមឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏ពិសិដ្ឋនេះ។

ខ្ញុំសង្ឃឹមថា ទន្ទឹមនឹងការយកចិត្តទុកដាក់វិនិយោគ ជួយឧបត្ថម្ភរបស់បក្ស រដ្ឋ បងប្អូនជនរួមជាតិ សមមិត្តនិងព្រះសង្ឃជាជនជាតិខ្មែរនឹងបន្តពង្រីកស្នាដៃដែលសម្រេចបាន ខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រប្រកបដោយចិរភាព ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រពៃ រួមកម្លាំងកាយកម្លាំងចិត្តជាមួយគ្នាក្នុងធ្លុងមហាសាមគ្គីភាពនៃប្រជាជាតិទាំងមូល រួមគ្នាជាមួយកងទ័ពនិងប្រជាជនក្នុងទូទាំងប្រទេសកសាងប្រទេស វៀតណាម ដ៏រឹងមាំនិងរុងរឿង ក្រុមគ្រួសារនីមួយៗ មនុស្សម្នាក់ៗ សុទ្ធសឹងតែមានជីវភាពរស់នៅដ៏កក់ក្តៅ សម្បូរសប្បាយ សុភមង្គល។ 

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោកត្រឹនថាញ់ម៉ឹន អញ្ជើញជូនវត្ថុអំណោយដល់ក្រុមគ្រួសារក្រីក្រនៅឃុំ ឡុងឌឹក។ រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម

សូមជូនពរនិងប្រគេនពរដល់បងប្អូនជនរួមជាតិ សមមិត្ត ព្រះសង្ឃនិងអាណិកជនជាបងប្អូនជនជាតិ ខ្មែរ ទទួលអំណរឆ្នាំថ្មីប្រពៃណីយ៉ាងសុខដុមរមនា សប្បាយរីករាយនិងសុភមង្គល៕
ទីភ្នាក់ងារពព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖