Thứ 2, 29/05/2017, 1:35 GMT+7
លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចតេជោ ហ៊ុនសែន
09:02, 22/12/2016
កាលពីថ្ងៃទី ២០ ខែ ធ្នូ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក បានអញ្ជើញជួបជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន។
លោកនាយករដ្ឋមន្រ្តីលោក ង្វៀនស៊ន់ភុក អបអរសាទរចំពោះនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេច តេជោ ហ៊ុនសែន និងគណ:ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល កម្ពុជា បានអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅប្រទេស វៀតណាម សម្តែងក្តីជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចគឺជាស្នាមដានដ៏សំខាន់នាំអោយទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តការអភិវឌ្ឍន៍រឹងមាំ ដើម្បីផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អញ្ជើញត្រួតពលកិត្តិយសកងទ័ពប្រជាជនវៀតណាម។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន អះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស វៀតណាម លើកនេះរបស់គណ:ប្រតិភូគឺដើម្បីជម្រុញទំនាក់ទំនងសាមគ្គី មិត្តភាពប្រពៃណី និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអោយបន្តអភិវឌ្ឍន៍ស៊ីជម្រៅនិងរឹងមាំក្នុងពេលខាងមុខ។

នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន ក៏សម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជន វៀតណាម ជាបងប្អូនអំពីការគាំទ្រដ៏ថ្លៃថ្លានិងជួយអស់ពីចិត្តពីថ្លើមដែលបានធ្វើជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ កម្ពុជា កាលពីមុនក៏ដូចជានៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្នដែរ។
នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន។​ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
នាយករដ្ឋមន្រ្តីលោក ង្វៀនស៊ន់ភុក អបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងនានាដែលប្រជាពលរដ្ឋ កម្ពុជា ទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងមក ទន្ទឹមនឹងនោះ សម្តែងការជឿជាក់ថា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជាបងប្អូននឹងបន្តការទទួលបានសមិទ្ធិផលដ៏ច្រើនធំជាងទៀតនៅពេលខាងមុខ។
នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន។ រូបថត៖ ថុងញ៉ឹត  - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះជំហានអភិវឌ្ឍន៍ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុង រយៈពេលកន្លងមក ហើយសម្តែងនូវបំណងពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរតាមទិស ស្លោក "ប្រទេសជិតខាងល្អប្រពៃ មិត្តភាពប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង"។

ភាគីទាំងពីរឯកភាពគ្នាបន្តការពង្រីកគោលការណ៍គឺមិនអោយកម្លាំងអមិត្រណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បី គំរាមកំហែងសន្តិសុខប្រទេសមួយទៀត ហើយបង្កើនសហប្រតិបត្តិការទប់ស្កាត់ទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់និងក្នុងការទប់បស្កាត់ឧក្រិដ្ឋកម្មគ្រប់ប្រភេទ (គ្រឿងញៀន ជួញដូរមនុស្ស អាវុធ ឆ្លងព្រំដែន បច្ចេកវិទ្យាខ្ពស់។ល។)។

បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមមាន៖ កិច្ចព្រមព្រៀងជួយគ្នាទៅមកខាងតុលាការអំពីព្រហ្មទណ្ឌរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងរាជរដ្ឋាភិបាល កម្ពុជា កិច្ចព្រមព្រៀងអំពីការការផ្ទេរទណ្ឌិតរវាង សាធារណរដ្ឋសង្គមនិយម វៀតណាម និងរាជរដ្ឋាភិបាល កម្ពុជា កិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិ វៀតណាម និងក្រសួងធម្មការ - សាសនា កម្ពុជា។  
នាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្រ្តី កម្ពុជា សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុនសែន អញ្ជើញជាសក្សីក្នុងពិធីចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
នាឱកាសនេះ នាយករដ្ឋមន្រ្តី កម្ពុជា សម្តេច តេជោ ហ៊ុនសែន បានអញ្ជើញនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក ទៅធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រ កម្ពុជា ក្នុង ឆ្នាំ ២០១៧។ នាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក បានថ្លៃងអំណរអរគុណដោយស្មោះហើយក៏ទទួលការអញ្ជើញនេះដែរ៕
ក្វាងវូ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖