Thứ 2, 21/08/2017, 11:38 GMT+7
លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញអុជធូបរលឹកវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ
11:16, 26/08/2016
កាលពីល្ងាចថ្ងៃទី ២៣ ខែ សីហា លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ ភុក បានអញ្ជើញទៅអុជធូបរលិកវិញ្ញាណក្ខន្ធលោកអ៊ំ ហូ នៅអគារ លេខ ៦៧ ស្ថិតក្នុងតំបន់កេរដំណែលលោកប្រធាន ហូជីមិញ ក្នុងបរិវេណវិមានប្រធានរដ្ឋនាឱកាសខួប ៤៧ ឆ្នាំទិវាមរណភាពរបស់លោក (ថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៦៩ - ថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១៦) ហើយក៍ជាខួប ៤៧ ឆ្នាំអនុវត្តមតកសាសន៍របស់លោកដែរ។
លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញអុជធូបរលឹកវិញ្ញាណក្ខន្ធលោក អ៊ំ ហូ នៅអគារលេខ ៦៧ ស្ថិតក្នុងតំបន់កេរដំណែលលោកប្រធាន ហូជីមិញ នៅក្នុងបរវេណវិមានប្រធានរដ្ឋ នាឱកាស ខួប ៤៧ ឆ្នាំទិវាមរណភាពរបស់លោក (ថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៦៩ - ថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១៦) និងខួប ៤៧ ឆ្នាំអនុវត្តមតកសាសន៍របស់លោក។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

លំឱនកាយគោរពអុជធូបរំលឹកគុណូបការៈដ៏មហាធំធេងឥតឧបមារបស់លោកប្រធាន ហូជីមិញ ដែលជាអគ្គមគ្គទេសក៍របស់ប្រជាជាតិវៀតណាម ចំពោះវិរៈវិញ្ញាណក្ខន្ធរបស់លោក ជំនួសមុខរដ្ឋាភិបាលនិងប្រជាជនទូទាំងប្រទេស លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក សម្តែងមនោសញ្ចេតនារំភើបចិត្តយ៉ាងជ្រាលជ្រៅ ការដឹងគុណឥតព្រំដែនចំពោះមហាគុណូបការៈរបស់លោកចំពោះបុព្វហេតុបតស៊ូប្រឆាំងសត្រូវ រំដោះជាតិ បង្រួបបង្រួមទឹកដីប្រទេសជាតិ៕

អ្នកយកព័ត៌មាន (ទីភ្នាក់ងារព័ត៌មានវៀតណាម)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖