Thứ 2, 25/09/2017, 9:36 GMT+7
លោកប្រធានរដ្ឋសភា ង្វៀនស៊ិញហ៊ុង ទទួលជួបប្រធានរដ្ឋសភាកម្ពុជា
14:38, 06/01/2016
ឆ្លើយតបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋសភា ង្វៀនស៊ិញហ៊ុង គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តម ហេងសំរិន ប្រធានរដ្ឋសភា បានអញ្ជើញមកដល់រដ្ឋធានី ហាណូយ ហើយ ដើម្បីចូលរួមពិធីអនុស្សាវរីយ៍ខួបលើកទី ៧០ ឆ្នាំនៃការបោះឆ្នោតសកល លើកដំបូងរបស់រដ្ឋសភាវៀតណាម។ កាលពីល្ងាចថ្ងៃទី ៥ ខែ មករា កន្លង មក នៅអគាររដ្ឋសភា លោកប្រធានរដ្ឋសភា ង្វៀនស៊ិញហ៊ុង បានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជានិងគណៈប្រតិភូ។

ស្វាគមន៍និងថ្លែងអំណរគុណដោយស្មោះស្ម័គ្រចំពោះប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហេងសំរិន ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកវៀតណាមចូលរួមពិធីរំលឹកអនុស្សាវរីយ៍ខួបលើក ទី ៧០ ឆ្នាំនៃការបោះឆ្នោតសកលលើកដំបូង លោកប្រធានរដ្ឋសភា ង្វៀនស៊ិញហ៊ុង បានសម្ដែងទំនុកចិត្តដោយចាត់ទុកការអញ្ជើញចូលរួមនៃគណៈប្រតិភូនឹងរួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃព្រឹត្តិការណ៍ពោពេញដោយអត្ថន័យនេះ ទន្ទឹមនឹងនោះ អះអាងថា ក្នុងភាពជោគជ័យនិងបុព្វហេតុបដិវត្តន៍របស់ប្រជាជនវៀតណាម រដ្ឋសភា វៀតណាម មានការគាំទ្រ ជំនួយពីសំណាក់ប្រជាជននិងរដ្ឋសភាកម្ពុជា។
 
លោកប្រធានរដ្ឋសភា ង្វៀនស៊ិញហ៊ុង ទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយប្រធានរដ្ឋសភា ហេងសំរិន នាឱកាសអញ្ជើញចូលរួមពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៧០ ឆ្នាំនៃការបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម។ រូបថត៖ អានដាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម


ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហេងសំរិន រីករាយអញ្ជើញចូលរួមពិធីរំលឹកអនុស្សាវរីយ៍នៃព្រឹត្តិការណ៍មានអត្ថន័យជាប្រវត្តិសាស្រ្តរបស់ប្រជាជនវៀតណាម ហើយរួមគ្នារំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្រ្តទំនាក់ទំនង វៀតណាម - កម្ពុជា ទន្ទឹមនឹងនោះ អះអាងនូវមេរៀនប្រវត្តិសាស្រ្តទាំងឡាយរបស់រដ្ឋសភាវៀតណាមក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក គឺជាបទពិសោធន៍ដ៏មានតំលៃសម្រាប់រដ្ឋសភា កម្ពុជា។ វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលកន្លងមក កិត្យានុភាពនិងតួនាទីរបស់វៀតណាម ក៏កាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិ ប្រធានរដ្ឋសភា ហេងសំរិន ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម ប្រជាជនវៀតណាមនឹងទទួលបានសមិទ្ធិផលធំធេងជាងនេះទៅទៀត។

រីករាយនៅចំពោះមុខនៃជំហានអភិវឌ្ឍខ្លាំងក្លារវាងរដ្ឋសភាទាំងពីរក្នុងរយៈកន្លងមក ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពបង្កើនការផ្តោះប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ កិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ ហើយជាពិសេសគឺគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មលើគ្រប់វេទិការសភា ជឿជាក់ថា ចំណងសាមគ្គីមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរកាន់តែរីកចំរើនខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ លោកប្រធានរដ្ឋសភា ង្វៀនស៊ិញហ៊ុង សង្ឃឹមថា លោកប្រធាន ហេង សំរិន ក្នុងឋានៈសំខាន់របស់ខ្លួននឹងបន្តការយកចិត្តទុកដាក់ ជំរុញទំនាក់ទំណងរវាងប្រទេសទាំងពីរលើបណ្តាវិស័យដូចជាអប់រំ ការកំណត់ខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនលើដីគោក បង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនជាតិវៀតណាមនៅលើទឹកដីកម្ពុជា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ

ក្វាងវូ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖