Thứ 6, 15/12/2017, 15:4 GMT+7
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ទទួលជួបក្រុមមន្រ្តីសង្ឃ សមណសក្តិដែលតំណាងអោយបណ្តាអង្គការសាសនានៅវៀតណាម
08:46, 25/08/2016
អបអរសាទរខួប ៧១ ឆ្នាំទិវាបដិវត្តខែ សីហា និងឯករាជ្យជាតិថ្ងៃទិ ២ ខែ កញ្ញា ថ្មីៗនេះ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ ត្រឹន ដាយក្វាង បានអញ្ជើញទទួលជួបក្រុមប្រតិភូមន្រ្តីសង្ឃ សមណសក្តិ ចំនួន ២៩ អង្គ​ រូប ដែលតំណាងអោយអង្គការសាសនា វៀតណាមចំនួន ១៧។ អមចូលរួមពិធី មានតំណាងថ្នាក់ដឹកនាំខុទ្ទកាល័យប្រធានរដ្ឋ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម គណៈកម្មាធិការសាសនារដ្ឋាភិបាល។
លោកប្រធានរដ្ឋ ត្រឹន ដាយក្វាង អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីទទួលក្រុមមន្រ្តីសង្ឃ សមណសក្តិតំណាងបណ្តាអង្គការសាសនានៅ វៀតណាម។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

បច្ចុប្បន្ននេះទូទាំងប្រទេសមានអង្គការសាសនាចំនួន ៣៩ នៃសាសនាទាំង ១៤ ដែលបានរដ្ឋទទួលស្គាល់ ហើយផ្តល់លិខិតអនុញ្ញាតធ្វើសកម្មភាព ដោយមានទីសក្ការៈចំនួន ២៨ ពាន់ សាសនិកប្រមាណជិត ២៥ លាននាក់ ស្មើនឹង ២៧% នៃចំនួនប្រជាជនទូទាំងប្រទេស។

លោកប្រធានរដ្ឋ ត្រឹន ដាយក្វាង រួមជាមួយក្រុមប្រតិភូ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

សាសនិកបណ្តាសាសនាគឺជាកងកម្លាំងដ៏ច្រើនកុះករនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - វប្បធម៌ - សង្គម បាននិងកំពុងតែបន្តរួមចំណែកសំខាន់ក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ប្រគេនជូនផ្ទាំងរូបថតលោកប្រធាន ហូជីមិញ ដល់ប្រតិភូទាំងឡាយ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ព្រមជាមួយភាពសម្បូរបែបនៃជីវភាពជំនឿ វៀតណាមត្រូវបានចាត់ចំណាត់ថ្នាក់លេខបីលើសកលលោកអំពីកំរិតចម្រុះពណ៌ សម្បូរបែបខាងជំនឿ សាសនា។

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង រួមជាមួយក្រុមប្រតិភូ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ឌឹកយុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖