Thứ 2, 26/06/2017, 22:27 GMT+7
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង និងលោកជំទាវចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសិង្ហបុរី
09:32, 30/08/2016
តាមបេសកជនពិសេសនៃទីភ្នាក់ងារព័ត៌មានវៀតណាម កាលពីល្ងាចថ្ងៃទី ២៨ ខែ សីហា លោកប្រធានរដ្ឋ ត្រឹន ដាយក្វាង និងលោកជំទាវព្រមទាំងក្រុមប្រតិភូជាន់ខ្ពស់ វៀតណាម បានចាកចេញរដ្ឋធានី បានដា​ស៊េរី​ បេហ្គាវ៉ាន់ បញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេស ព្រុយណេ ដារូសាឡឹម ដោយល្អប្រសើរពីថ្ងៃទី ២៦ ទៅ ២៨ ខែ សីហា ចាប់ផ្តើមអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី ២៨ ទៅ ៣០ ខែ សីហា តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី លោក តូនី តាន់ កេងយាំង។

ទំនាក់ទំនងជាដៃគូរយុទ្ធសាស្រ្ត វៀតណាម - សិង្ហបុរី បន្តអភិវឌ្ឍន៍ពិតប្រាកដនិងទំនុកទុកចិត្តក្នុងប៉ុន្មានឆ្នាំកន្លងមក។ ប្រទេសទាំងពីឧស្សាហ៍ផ្តោះប្តូរក្រុម ជំនួបជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ សហប្រតិបត្តិការថ្នាក់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលត្រូវបានពង្រីក។ សហប្រតិបត្តិការ វៀតណាម - សិង្ហបុរី លើបណ្តាវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិ - សន្តិសុខ អប់រំ - បណ្តុះបណ្តាល គមនាគមន៍ដឹកជញ្ជូន ទេសចរណ៍ ហិរញ្ញវត្ថុ ច្បាប់ ជាដើម សុទ្ធតែអភិវឌ្ឍន៍ខ្លាំង។

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង និងលោកជំទាវ។ រូបថត៖ ទីផ្នាក់ងារព័ត៌មានវៀតណាម

ដំណើរការបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសសិង្ហបុរីរបស់លោកប្រធានរដ្ឋ ត្រឹនដាយក្វាង គឺដើម្បីបន្តដំណើរការផ្សព្វផ្សាយអនុវត្តនូវមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី ១២ ពាំនាំចំណងទំនាក់ទំនងអន្តរជាតិអភិវឌ្ឍន៍ស៊ីជម្រៅ ឆ្លងតាមរយៈការពង្រឹងនិងធ្វើអោយទំនាក់ទំនងជាដៃគូជាយុទ្ធសាស្រ្តជាមួយសាធារណរដ្ឋសិង្ហបុរីយ៉ាងជ្រាលជ្រៅ៕

ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖