Thứ 2, 26/06/2017, 22:28 GMT+7
លោកអគ្គនាយកទីភ្នាក់ងារព័ត៌មានវៀតណាម ង្វៀនឌឹកលើយ ជាប់ឆ្នោតគណៈកម្មាធិការមជ្ឈិមបក្សអាណតិ្តទី ១២
16:45, 27/01/2016
លោក ង្វៀនឌឹកលើយ លេខាបក្ស អគ្គនាយកទីភ្នាក់ងារព័ត៌មាន វៀតណាម បានជាប់ឆ្នោតជាសមាជិកពេញសិទ្ធិគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណតិ្តទី ១២ ហើយ នេះ យោងតាមបញ្ជីរាយនាមដែលបានប្រកាសកាលពីល្ងាចថ្ងៃទី ២៦ មករា។

លោក ង្វៀនឌឹកលើយ លេខាបក្ស អគ្គនាយកនៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រតិភូនៃគណៈប្រតិភូបក្ខភាគប្លុកស្ថាប័នមជ្ឈិមនិងប្រតិភូទាំងឡាយអញ្ជើញបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី​ ១២។​ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

គណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ​១២ រួមមាន ២០០ សមមិត្ត ក្នុងនោះ មានសមាជិកសមាជិកាពេញសិទ្ធិចំនួន ១៨០ រូបនិងសមាជិកសមាជិកាមិនពេញសិទ្ធិចំនួន ២០ រូប។

លោក ង្វៀនឌឹកលើយ កើតឆ្នាំ ១៩៦០ មានកំណើតនៅស្រុក ទ្រីវផុង ខេត្ត ក្វាងទ្រី ជាប់សញ្ញាបត្រសកល វិទ្យាល័យ ហាវ៉ាណ ប្រទេស គុយបា (ឯកទេសខាងអក្សរសាស្រ្តអេស្ប៉ាញ)។

កាលថ្ងៃទី ១ តុលា ឆ្នាំ ២០១១ នៅក្នុងសេចក្តីសម្រេចលេខ 1573/QĐ-TTg លោក ង្វៀនឌឹកលើយ ត្រូវបាន នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលតែងតាំងមុខតំណែងជាអគ្គនាយកនៃទីភ្នាក់ងារព័ត៌មានវៀតណាម។

មុននោះ លោកទទួលបន្ទុកតំណែងជាអគ្គនាយករងនៃទីភ្នាក់ងារព័ត៌មានវៀតណាម តាំងពីខែ វិច្ឆិកា ឆ្នាំ ២០០៨​ មក៕
វៀតណាម +
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖