Thứ 7, 18/11/2017, 19:13 GMT+7
លោកអគ្គលេខាបក្សនិងលោកប្រធានរដ្ឋអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ
08:38, 03/09/2016
រំលឹកអនុស្សាវរីយ៍ខួបទី ៧១ ឆ្នាំនៃបដិវត្តន៍ខែ សីហា និងបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៦) ព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៦ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញ អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅអាគារលេខ ៦៧ តំបន់កេរដំណែលលោកប្រធាន ហូជីមិញ ស្ថិតក្នុងបរិវេណវិមានប្រធានរដ្ឋ។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធាន ហូជី មិញ នៅអាគារលេខ ៦៧ តំបន់កេរដំណែលលោកប្រធាន ហូជីមិញ ស្ថិតក្នុងបរិវេណវិមានប្រធានរដ្ឋ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញទស្សនាកន្លែងស្នាក់នៅនិងធ្វើការរបស់លោក អ៊ំហូ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញទស្សនាស្រះចិញ្ចឹមត្រីរបស់លោកអ៊ំ ហូ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជាមួយកម្មាភិបាល បុគ្គលិកតំបន់កេរដំណែលលោកប្រធាន ហូជីមិញ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

នាឱកាសអនុស្សាវរីយ៍ខួបទី ៧១ ឆ្នាំនៃបដិវត្តន៍ខែ សីហា (ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦) និងបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែ កញ្ញាឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៦) នាថ្ងៃទី ១ ខែ កញ្ញា លោកប្រធានរដ្ឋ ត្រឹន​ដាយក្វាង អនុប្រធានរដ្ឋលោកស្រី ដាំងធីង៉ុកធិញ ព្រមទាំងថ្នាក់ដឹកនាំ កម្មាភិបាលនៃខុទ្ទការល័យប្រធានរដ្ឋបានអញ្ជើញមកអុជធូបរំលឹកវិញ្ញាណក្ខន្ធលោក អ៊ំហូ នៅអាគារលេខ ៦៧ នៃតំបន់កេរដំណែលលោកប្រធាន ហូជីមិញ ស្ថិតក្នុងបរិវេណនៃវិមានប្រធានរដ្ឋ។
លោកប្រធានរដ្ឋ ត្រឹន​យក្វាង អញ្ជើញអុជធូបលើអសនៈសក្ការៈលោកអ៊ំហូ ដោយក្តីគោរព នៅតំបន់កេរដំណែលវិមានប្រធានរដ្ឋ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មាន វៀតណាម
លោកប្រធានរដ្ឋ ត្រឹន​ដាយក្វាង  លោកស្រីអនុប្រធានរដ្ឋ ដាំងធីង៉ុកធិញ ព្រមទាំងថ្នាក់ដឹកនាំ កម្មាភិបាលនៃខុទ្ទការល័យប្រធានរដ្ឋអញ្ជើញអុជធូបលើអសនៈសក្ការៈលោក អ៊ំហូ ដោយក្តីគោរព លំឱនកាយរំលឹកដល់អគ្គមគ្គទេសក៍ដ៍មមហិមានៃប្រជាជាតិ។ 
លោកប្រធានរដ្ឋ ត្រឹន​ដាយក្វាង អញ្ជើញទស្សនាកន្លែងធ្វើការនិងសំណះសំណាលជាមួយកម្មាភិបាល បុគ្គលិកតំបន់កេរដំណែលលោកប្រធាន ហូជីមិញ។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទីភ្នាក់ងារព័ត៌មាន វៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖