Thứ 5, 27/07/2017, 11:51 GMT+7
លោកអគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅវៀតណាម
16:09, 25/04/2016
ឆ្លើយតបតាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម លោក ង្វៀនភូត្រុង និងប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក ត្រឹនដាយក្វាង អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ លោក បួនញ៉ាង វ៉ូឡាចិត (Bounnhang Volachith) អញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦។ នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋ។
ទិដ្ឋភាពពិធីទទួលស្វាគមន៍ចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ នៅព្រលានយន្តហោះអន្តរជាតិ ណូយបាយ។ រូបថត៖ យាន់តឹន  - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក បួនញ៉ាង វ៉ូឡាចិត អញ្ជើញ​ត្រួតពល​កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទទួលស្វាគមន៍ចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បួនញ៉ាង វ៉ូឡាចិត។  រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

កាលពីព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទទួលជួបសវនាការនិងពិភាក្សាការងារជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បួនញ៉ាង វ៉ូឡាចិត អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅ វៀតណាម។  រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

កុមារីនៃរដ្ឋធានីជូនបាច់ផ្កាស្វាគមន៍លោកអគ្គលេខា ប្រធានរដ្ឋ ឡាវ បួនញ៉ាង វ៉ូឡាចិត។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រជាជនរដ្ឋធានី ហាណូយ អបអរសាទរលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ឡាវ បួនញ៉ាង វ៉ូឡាចិត។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖