Thứ 6, 28/07/2017, 11:55 GMT+7
លោកឧបនាយករដ្ឋមន្រ្តី វឿងឌិញហ្វេ អញ្ជើញជាអធិបតីកិច្ចប្រជុំលើកម្មវត្ថុការងារជនជាតិ សាសនា សន្តិសុខការពារជាតិតំបន់ តីណាមបូ
19:50, 25/08/2016
កាលពីថ្ងៃទី ២៣ ខែ សីហា នៅខេត្ត សុកត្រាំង គណៈកម្មាធិការបញ្ជាដឹកនាំតំបន់ តីណាមបូ ចាត់តាំងកិច្ចប្រជុំលើកម្មវត្ថុការងារជនជាតិ សាសនា សន្តិសុខការពារជាតិភូមិសាស្រ្តតំបន់តីណាមបូ។ សមមិត្ត វឿងឌិញហ្វេ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការបញ្ជាដឹលនាំតំបន់ តីណាមបូ អញ្ជើញចូលរួមនិងអធិបតីភាពអង្គប្រជុំ។ អញ្ជើញចូលរួមកិច្ចប្រជុំនៅមានតំណាងថ្នាក់ដឹកនាំបណ្តាស្រសួង ផ្នែកមជ្ឈិមនិងខេត្តក្រុងនានានៃតំបន់ តីណាមបូ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ទៀតផង។

យោងតាមគណៈកម្មាធិការបញ្ជាដឹកនាំតំបន់ តីណាមបូ គណៈកម្មាធិការបក្ស អាជ្ញធរដែនដីនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុងតំបន់បានយកចិត្តទុកដាក់ក្នុងការដំណើរការផ្សព្វផ្សាយអនុវត្តការងារជនជាតិ សាសនា ជីវភាពរស់នៅរបស់បងប្អូនជនជាតិត្រូវបានលើកកមពស់ពីមួយជំហានទៅមួយជំហាន។ អាស្រ័យដូច្នោះ អត្រាគ្រួសារក្រីក្រនៅក្នុងតំបន់បងប្អូនជនជាតិភាគតិច តីណាមបូ ដំណាក់កាល ២០១១ - ២០១៥ ថយចុះពីជាង ៣៣% នៅត្រឹមតែជាង ១៣% ចំនួនកម្មាភិបាល មន្រ្តីរដ្ឋការក្នុងមុខងារសាធារណៈ មន្ត្រីរដ្ឋការស៊ីវិល សមាជិកបក្សដែលជាបងប្អូនជនជាតិ ភាគតិចបានកើនឡើងមិនឈប់ឈេ រួមចំណែកអនុវត្តល្អការងារជនជាតិ សាសនាលើភូមិសាស្រ្ត។

លោកឧបនាយករដ្ឋមន្រ្តី វឿន ឌិញហ្វេ អញ្ជើញសុន្ទរកថានៅក្នុងអង្កប្រជុំ។ រូបថត៖ ទ្រុងហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ថ្លែងសុន្ទរកថាចង្អុលការកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី វឿនឌិញហ្វេ សំណូមពរដល់មូលដ្ឋាន ក្រសួង ផ្នែកនានា សកម្មអនុវត្តល្អគោលនយោបាយជនជាតិ គោលនយោបាយសាសនាតាមស្មារតីសេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី ១២ របស់បក្ស បង្កើនសន្តិសុខព្រំដែន ផ្សារភ្ជាប់អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមជាមួយនឹងធានាការពារជាតិ សន្តិសុខ បណ្តាក្រសួង ផ្នែកពាក់ព័ន្ធបង្កើនចាត់ចែងថវិកាអនុវត្តការងារកាត់បន្ថយភាពក្រីក្រក្នុងដំណាក់កាលឆ្នាំ ២០១៦ - ២០២០៕
ទ្រុងហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖