Thứ 6, 28/07/2017, 11:51 GMT+7
លោក ត្រឹនដាយក្វាង ជាប់ឆ្នោតជាប្រធានរដ្ឋ
09:45, 28/07/2016
បន្តកម្មវិធីធ្វើការនៃសម័យប្រជុំលើកទីមួយ រដ្ឋសភានីតិកាលទី ១៤ កាលពីល្ងាចថ្ងៃទី ២៥ ខែ កក្កដា បណ្តាសមាជិករដ្ឋសភាធ្វើការនៅសាលប្រជុំ ដំណើរការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ។
លោកប្រធានរដ្ឋ ត្រឹន ដាយក្វាង អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្នុងសម័យប្រជុំពេលព្រឹក គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាបានដាក់ជូនរដ្ឋសភាពិនិត្យ បោះ ឆ្នោតជ្រើសតាំងលោក ត្រឹនដាយក្វាង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អោយកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម អាណត្តិ ២០១៦ - ២០២១។
 
ចាប់ផ្តើមសម័យប្រជុំពេលរសៀល សមាជិករដ្ឋសភាទាំងឡាយបានស្ដាប់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភារាយការណ៍អំពីលទ្ធផលពិភាក្សានៅក្រុមសមាជិករដ្ឋសភានីមួយៗ ហើយបកស្រាយទទួលយោបល់ពីសំណាក់សមជិករដ្ឋសភាអំពីការគ្រោងបេក្ខជនសម្រាប់បោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ។
 
រដ្ឋសភាបានពិភាក្សា សម្ដែងការសម្រេចយលព្រមជាឯកច្ឆន្ទលើបញ្ជីរាយនាមដើម្បីបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ ដោយមានមានសម្លេងគាំទ្រពីសមាជិករដ្ឋសភាចំនួន ៩៧,១៧%។
 
បន្ទាប់មក រដ្ឋសភាបានដំណើរបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋតាមបែបបោះឆ្នោតដោយសំងាត់។
 
គណៈកម្មការរាប់សន្លឹកឆ្នោតបានប្រកាសលទ្ធផលរាប់សន្លឹកឆ្នោតជ្រើសតាំងប្រធានរដ្ឋ។ តាមនោះ សរុបចំនួនសមាជិករដ្ឋសភាគឺ ៤៩៤ ​រូប ចំនួនសមាជិករដ្ឋសភាមានវត្តមានគឺ ៤៨៧ រូប ចំនួនសន្លឹកឆ្នោតចែកចេញគឺ ៤៨៧ សន្លឹក ចំនួនសន្លឹកឆ្នោតប្រមូលចូលគឺ ៤៨៧ សន្លឹក ចំនួនសន្លឹកឆ្នោតពេញលក្ខណៈគឺ ៤៨៧ សន្លឹក ចំនួនសន្លឹកឆ្នោតមិនពេញលក្ខណៈគឺ ០ សន្លឹក។ ចំនួនសន្លឹកឆ្នោតគាំទ្រគឺ ៤៨៥ សន្លឹក (ស្មើនឹង ៩៨,១៨% នៃសរុបចំនួនសមាជិករដ្ឋសភា) ចំនួនសន្លឹកឆ្នោតមិនមិនគាំទ្រគឺ ២ សន្លឹក (ស្មើនឹង ០,៤% នៃសរុបចំនួនសមាជិករដ្ឋសភា)។
 
យោងបទបញ្ញត្តិនៃសម័យប្រជុំ លោក ត្រឹនដាយក្វាង បានជាប់ឆ្នោតតំណែងជាប្រធានរដ្ឋអាណត្តិ ២០១៦-២០២១។
 
អគ្គលេខាធិការនៃរដ្ឋសភា លោក ង្វៀនហាញ់ភុក អញ្ជើញអានពង្រាងនៃសេចក្ដីសម្រេចចិត្ត បោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ។ ដោយមានសមាជិករដ្ឋសភាឯកភាពគាំទ្រចំនួន ៩៧,៩៨% រដ្ឋសភាបានអនុម័តឆ្លងសេចក្ដីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ។
 
ពិធីសច្ចាប្រណិធានដ៏មហោឡារិក ដ៏ពិសិដ្ឋត្រូវបានប្រព្រឹត្តឡើងបន្ទាប់ភ្លាមនោះ។
 
នៅក្នុងពិធីសច្ចាប្រណិធាន លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានលើកឡើងដោយបញ្ជាក់ច្បាស់ថា៖ “ក្រោយទង់ក្រហមផ្កាយលឿងដ៏ពិសិដ្ឋរបស់ជាតិ ចំពោះមុខរដ្ឋសភា ជនរួមជាតិនិងម្ចាស់ឆ្នោតទូទាំងប្រទេស ខ្ញុះបាទប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមធ្វើសច្ចាប្រណិធាន៖ ស្មោះស្ម័គ្រនឹងជាតិមាតុភូមិ នឹងប្រជាជន នឹងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាដាច់ខាត ខិតខំប្រឹងប្រែងសម្រេចភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់អោយ។"
 
ថ្លៃងការណ៍ចំពោះមុខរដ្ឋសភា លោកប្រធានរដ្ឋ ត្រឹនដាយក្វាង លើកឡើងច្បាស់ថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋសភាដែលបានទុកចិត្ត បោះឆ្នោតជ្រើសតាំងរូបខ្ញុំបាទអោយកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។”
ហ៊្វិញហ្វា - ទីភ្នាក់ងាព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖