Thứ 3, 30/05/2017, 5:46 GMT+7
វៀតណាម និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកិច្ចការជនជាតិ
17:30, 21/10/2016
ថ្មីៗ កន្លងទៅនេះ នៅទីក្រុង​ ហូជីមិញ គណៈប្រតិភូនៃគណៈ កម្មាធិការជនជាតិដែលដឹកនាំដោយអនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មា ធិការ ជនជាតិ ឌិញក្វេហាយ បានមានជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងធម្មការនិងសាសនា កម្ពុជា ដែលដឹកនាំដោយរដ្ឋលេខាធិកាឯឧត្តម សុះមុះសិន។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីវិធានការទាំងឡាយសម្រាប់លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហការក្នុងវិស័យការងារជនជាតិ។

ក្នុងជំនួបពិភាក្សាការងារ អនុរដ្ឋមន្រ្តី អនុប្រធាននៃគណៈកម្មាធិការជនជាតិ ឌិញក្វេហាយ បានសង្កត់ធ្ងន់ថា៖ វៀតណាមគឺជាប្រទេសមួយដែលមានច្រើនជនជាតិ ហើយរដ្ឋាភិបាលវៀតណាម តែងតែធានាគោលនយបាយជនជាតិដ៏សមស្រប បង្កលក្ខណ:ងាយស្រួលល្អប្រសើរបំផុតអោយបងប្អូនជនជាតិភាគតិចក្នុងសហគមន៍ទាំង ៥៤ ជនជាតិដោយស្មើភាព រីកចម្រើនជាមួយគ្នា។

ទិដ្ឋភាពរួមនៃជំនួបពិភាក្សាការងារ


អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការ ឌិញក្វេហាយ ថ្លែងថា៖ ទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរគឺជាប្រពៃណីមួយដ៏មានតំលៃ ត្រូវតែពូនជ្រំ ថែរក្សានិងអភិវឌ្ឍឆ្លងតាមរយ:ដំណើរការបំពេញទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏ដូចជាស្ថាប័នគ្រប់គ្រងនៃរដ្ឋាភិបាលលើវិស័យជនជាតិ។
 
ក្នុងវិស័យកិច្ចការជនជាតិ វៀតណាម និង កម្ពុជា តែងតែផ្ដោះប្ដូរបណ្តាគណៈប្រតិភូជាន់ខ្ពស់ ដើម្បីផ្ដោះប្ដូរ បទពីសោធន៍នឹងគ្នា កសាងគោលនយោបាយសម្រាប់តំបន់បងប្អូនជនជាតិ តំបន់ភ្នំ ហើយមូលមតិគ្នាអំពីគោលការណ៍ជំរុញទំនាក់ទំនងរវាងស្ថាប័នដែលធ្វើសេនាធិកាកសាងគោលនយោបាយជនជាតិរបស់ប្រទេសទាំងពីរ។

ឯឧត្តម សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា កម្ពុជា បានអោយតម្លៃខ្ពស់ចំពោះទួនាទីរបស់គណៈកម្មាធិការជនជាតិរបស់ វៀតណាម ក្នុងការជំនួយបង្កលក្ខណៈអោយភាពរីកចំរើននៃជនជាតិ ផ្សេងៗ នៅវៀតណាម។

ប្រតិភូទាំងឡាយថតរូបជុំគ្នានៅជំនួបពិភាក្សាការងារ


ក្នុងអំឡុងពេលទស្សនកិច្ច វៀតណាម ចាប់ពីថ្ងៃទី ៣ ដល់ ៧ ខែ តុលា គណៈប្រតិភូនៃក្រសួងធម្មការនិងសាសនា កម្ពុជា អញ្ជើញទស្សនកិច្ចនិងធ្វើការនៅមូលដ្ឋានមួយចំនួននៅប្រទេសវៀតណាម។
យោងតាម៖ ង្វៀនក្វឹន - វិបផតថលអេឡិចត្រូនិចនៃគណ:កម្មាធិការជនជាតិ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖