Thứ 6, 21/07/2017, 21:38 GMT+7
សន្និសិទកាសែតស្តីពីមហាសន្និបាតលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាម
10:23, 26/01/2016
នាព្រឹកថ្ងៃទី ១៨ មករានៅមជ្ឈមណ្ឌលសន្និសីទជាតិ មីឌិញ ទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបើកឲ្យដំណើរការមជ្ឈមណ្ឌលសារព័ត៌មាន និងសន្និសីទកាសែតស្តីពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាម។

អញ្ជើញចូលរួមមានវត្តមានប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក ឌិញធេហ្វ៊ិញ ប្រធានគណៈកម្មាធិការ កិច្ចការបរទេសលោក ហ្វាងប៊ិញក្វឹន រួមជាមួយតំណាងក្រសួងស្ថាប័នមជ្ឈឹមនានា ។ 

មជ្ឈមណ្ឌលសារព័ត៌សម្រាប់នៅមហាសន្និបាតលើកទី ១២ នេះបានបំពាក់សំភារៈទំនើប មានភារកិច្ចគ្រប់គ្រងសកម្មភាពសារព័ត៌មាននៅមហាសន្និបាតនេះ ព្រមទាំងផ្តល់ព័ត៌មាន ឯកសារ និងណែនាំស្ថាប័នសារព័ត៌មានអនុវត្តសកម្មភាព។ សន្និសីទកាសែតស្តីពីមហាសន្និបាតលើកទី ១២ របស់បក្សក៏បានប្រព្រឹត្តទៅបន្ទាប់ពីពិធីបើកមជ្ឈមណ្ឌលសារព័ត៌មានផងដែរ។
 
ទិដ្ឋភាពនៅសន្និសីទកាសែតស្តីពីមហាសន្និបាតបក្សលើកទី ១២

ថ្លែងមតិនៅសន្និសីទកាសែតនេះ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំលោក ឌិញធេហ្វ៊ិញ បានជូន ដំណឹងដោយសង្ខេបអំពីមហាសន្និបាតលើកទី ១២ របស់បក្ស។​

មហាសន្និបាតនឹងវាយតម្លៃលើការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ និងក្រលេកមើលឡើងវិញនូវរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មីប្រទេសជាតិនិងកំណត់​ទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនារយៈពេល ៥ ឆ្នាំខាងមុខ។​មហាសន្និបាតបក្សនឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១២។

រហូតមកដល់ពេលនេះ​ អ្នកកាសែតក្នុងប្រទេសចំនួន ៦៥០ នាក់និងអ្នកកាសែតបរទេសចំនួន ១០០ នាក់បានចុះឈ្មោះធ្វើការជូនដំណឹងអំពីមហាសន្និបាតនេះ។

ស្តីពីការងាររៀបចំកម្មាភិបាលសម្រាប់មហាសន្និបាត អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក ទ្រឿងមិញទន់ បាន​ឲ្យដឹងថា៖ “ការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី ១២ ត្រូវបានអនុវត្ត ដោយប្រជាធិបតេយ្យ ម៉ុងម៉ាត់ ត្រឹមត្រូវតាមនីតិវិធីនិងការកំណត់របស់បក្ស។ បេក្ខជនគណៈកម្មាធិការមជ្ឈឹម ដំណែងសំខាន់ៗនឹងបានប្រកាសជាសាធារណនៅពេល ដែលមានលទ្ធផលបោះឆ្នោតតាមការកំណត់របស់មហាសន្និបាត”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖