Thứ 3, 26/09/2017, 10:42 GMT+7
សមមិត្តនារី ង្វៀនធីគីមង៉ឹន អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានរដ្ឋសាភានីតិកាលទី ១៤
14:58, 26/07/2016
នាព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៦ នៅសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី១៤ សមមិត្តនារី ង្វៀនធីគីមង៉ឹន សមាជិក ការិយាល័យនយោបាយ អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានរដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយម វៀតណាម នីតិកាល ទី ១៤ ជាផ្លូវការ ។
ថ្លែងសុន្ទរកថាក្នុងពិធីសច្ចាប្រណិធាន ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន បានលើកឡើងដោយបញ្ចាក់យ៉ាងច្បាស់ថា៖ “ក្រោមទង់ជាតិដោយមានផ្ទៃ​ពណ៌​ក្រហមនិងផ្កាយ​ពណ៌​មាស​ដ៏ពិសិដ្ឋ នៃមាតុប្រទេស ចំពោះមុខរដ្ឋសភានិងបងប្អូនជនរួមជាតិជាម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស ខ្ញុំ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាមសុំសច្ចាប្រណិធានថា ស្មោះស្ម័គ្រយ៉ាងដាច់ខាតចំពោះមាតុប្រទេស ចំពោះប្រជាជន ចំពោះរដ្ឋធម្មនុញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំប្រឹងប្រែងដើម្បីបំពេញល្អភារកិច្ចដែលបក្ស  រដ្ឋ និងប្រជាជនប្រគល់អោយ”។ 
សមមិត្តនារី ង្វៀនធីគីមង៉ឹន សមាជិកការិយាល័យនយោបាយអញ្ជើញធ្វើសច្ចា ប្រណិធាន ចូលកាន់តំណែងប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី ១៤។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មាន វៀតណាម

ថ្លែងសុន្ទរកថាចូលកាន់តំណែង ប្រធានរដ្ឋសភានីតិកាលទី ១៤ លោកស្រី ង្វៀនធីគីមង៉ឹន សង្កត់ធ្ងន់ថា៖  ខ្ញុំសុំថ្លែងអំណរគុណដល់រដ្ឋសភាដែលបានទុកចិត្តជ្រើសតាំងខ្ញុំចូលកាន់តំណែងប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី ១៤ ។ ជាមួយនឹងក្ដីកិតិ្តយសនិងទំនួលខុសត្រូវដ៏ធំធេងចំពោះជនរួមជាតិ ម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស ក្នុងឋានៈជាប្រមុខនៃស្ថាប័នអំណាចរដ្ឋកំពូលបំផុត ស្ថាប័នតំណាងកំពូលបំផុត របស់ប្រជាជន ខ្ញុំជាមួយនឹងសមូហភាពគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងសមាជិករដ្ឋសភានីតិកាលទី ១៤ទាំងអស់នឹងពង្រីកប្រពៃណី ៧០ ឆ្នាំដ៏រុងរឿងរបស់រដ្ឋសភាវៀតណាម អនុវត្តអោយមានប្រសិទ្ធភាពនូវមុខងារ តាត់តែងរដ្ឋធម្មនុញ្ញ នីតិប្បញ្ញត្តិ ផ្ដល់ការសម្រេចលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិនិងការឃ្លាំមើលកំពូល ចំពោះសកម្មភាពទាំងមូលរបស់រដ្ឋយ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញនិងនីតិច្បាប់។

ខ្ញុំជាមួយនឹងសមាជិករដ្ឋសភាទាំងឡាយនឹងខិតខំប្រឹងប្រែងបន្តការផ្លាស់ប្ដូរថ្មី ដើម្បីលើកកំពស់គុណភាព នៃសកម្មភាពរបស់រដ្ឋសភា ដើម្បីរដ្ឋសភាយើងជារដ្ឋសភានៃសាមគី្គភាព ឆ្នៃប្រឌិតនិងសកម្មភាពដើម្បី ផលប្រយោជន៍របស់ប្រជាជន ដើម្បីកិតិ្តយស មោទនភាពរបស់ប្រជាជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចិរភាព នៃប្រទេសជាតិយ៉ាងពិតប្រាកដ្ឋ។ សូមគោរពថ្លែងអំណរអគុណដល់រដ្ឋសភា។ 
 ប្រធានរដ្ឋសាភា លោកស្រី ង្វៀនធីគីមង៉ឹន អញ្ជើញថ្លែងសុន្ទរកថាចូលកាន់តំណែង។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៏មានវៀតណាម

ហ្វាងធីហ័រ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖