Thứ 6, 23/06/2017, 22:42 GMT+7
សាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់នូវជោគជ័យនៃមហាសន្និបាតលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាម
08:28, 10/02/2016
ក្នុងការវាយតម្លៃនូវលទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាម អ្នកនយោបាយ អ្នកជំនាញការ សកម្មជនរុស្ស៊ីជាច្រើននាក់បានសម្តែងក្តីសោមនស្សរីករាយដោយ សារមហាសន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

សមាជិកព្រឹទ្ធសភា Andrey Klimov ប្រធានគណៈកម្មាធិការកិច្ចការបរទេសបក្សរុស្ស៊ីបានអះអាងថា បក្សកុម្មុយនិស្ត វៀតណាមនឹងមានឱកាសផ្លាស់ប្តូរថ្មី បង្កលក្ខណៈសម្រាប់ប្រទេសនិងប្រជាជនវៀតណាមបន្តឆ្ពោះទៅគោលមាគ៌ាបង្កើតខឿនសេដ្ឋកិច្ចស្ថិរភាពនិងអភិវឌ្ឍសង្គម។

អ្នកប្រវត្តិសាស្ត្រនិងជាអ្នកវៀតណាមវិទ្យាបានពិនិត្យថា “មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមបានទាក់ទាញការ យកចិត្តទុកដាក់របស់ពិភពលោក ទាំងមូលហើយមហាសន្និបាតលើកនេះបង្ករលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមជាមួយសហព័ន្ធរុស្ស៊ី”។
       
នាថ្ងៃទី ២៨ មករា តំណាងបក្សកុម្មុយនិស្តអាហ្សង់ទីនបានសង្កត់ធ្ងន់ថា ៖ ក្នុងកាលៈទេសៈសកលភាវូបនីយកម្មនា បច្ចុប្បន្ន ការរីកចំរើនរបស់វៀតណាម​ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម គឺជាប្រការដែលប្រជាជន អាហ្សង់ទីនផ្តោតការយកចិត្តទុកដាក់។

រួមជាមួយគ្នានោះ សំដៅអំណរសាទរជោគជ័យនៃមហាសន្និបាតបក្សលើកទី ១២ របស់វៀតណាម លោកស្រី Sunthone Saychat ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានជឿជាក់ថា ទំនាក់ទំនងប្រពៃណីរវាងឡាវនិងវៀតណាម នឹងបន្តបានពង្រឹងនិងពង្រីកនាពេលអនាគត។

រីឯលោក Kham Long អាណិកជនវៀតណាមនៅក្រុងវៀងច័ន្ទបានឲ្យដឹងថា ខ្លួនបានតាមដានជាប់ជានិច្ចនូវមហា សន្និបាតបក្សលើកទី ១២ ហើយឃើញច្បាស់ស្មារតីប្រជាធិបតេយ្យ​ សាមគ្គីរបស់មហាសន្និបាត។ លោកជឿជាក់ថា គណៈកម្មាធិការមជ្ឈិមបក្សថ្មីនឹងដឹកនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖