Thứ 2, 20/11/2017, 10:55 GMT+7
អនុប្រធានរដ្ឋលោកស្រី ដាំងធីង៉ុកធិញ ទទួលជួបក្រុមសិស្ស និស្សិត កីឡាករជនជាតិភាគតិចដ៏គំរូ
10:49, 01/11/2016
ថ្មីៗនេះ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ ដាំងធីង៉ុកធិញ បានទទួលជួបកម្មាភិបាលគ្រប់គ្រងវិស័យអប់រំ គ្រូបង្រៀននិងសិស្ស និស្សិត កីឡាករជនជាតិភាគតិចដ៏គំរូចំនួន ១៥៤ នាក់ដែលតំណាងអោយជនជាតិភាគតិចចំនួន ៣១  ដែលមានស្នាដៃឆ្នើមក្នុងការសិក្សារៀនសូត្រនិងហាត់ពត់មកពី ២៤ មូលដ្ឋានបណ្ដុះបណ្ដាលនិង ២ មជ្ឈមណ្ឌលហ្វឹកហាត់ អញ្ជើញមកចូលរួកម្មវិធីផ្តោះប្តូរ ជំនួបមុខដែលរៀបចំឡើងដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍។
អនុប្រធានរដ្ឋ ដាំងធីង៉ុកធិញ ជូនអំណោយដល់បណ្ដាអ្នកតំណាង។ រូបថត៖
ភឿងហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម

សម្ដែងសេចក្តីរីករាយបានជំនួបមុខគ្រូបង្រៀន សិស្ស និស្សិត កីឡាករដ៏គំរូទាំង ១៥៤ នាក់ក្នុងចំណោម ៦០០០ នាក់ដែលតំណាងអោយ ៣១ ជនជាតិភាគតិចដែលមានស្នាដៃឆ្នើមក្នុងការសិក្សារៀនសូត្រនិងហាត់ពត់ អនុប្រធានរដ្ឋផ្តល់ប្រសាសន៍ថា នេះជាប្រភពធនធានដ៏វិសេសវិសាលរបស់ប្រទេសជាតិ ជាពិសេសគឺសម្រាប់វិស័យវប្បធម៌ កីឡានិងទេសចរណ៍។

អនុប្រធានរដ្ឋ ដាំងធីង៉ុកធិញ នឹងប្រតិភូទាំងឡាយ។ រូបថត៖ ភឿងហ្វា​ -​ទីភ្នាក់ងារ ព័ត៌មានវៀតណាម
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ លោកស្រី ដាំងធីប៊ិចលៀន ជួនប័ណ្ណសរសើរអោយបណ្ដាគ្រូបង្រៀនមានស្នាដៃក្នុងការងារបណ្ដុះបណ្ដាលនិស្សិតក្នុងវិស័យវប្បធម៌កីឡានិងទេសចរណ៍។ រូបថត៖ មិញឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម 

ក្នុងថ្ងៃនេះដែរ នៅ ហាណូយ​ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍​បានប្រារព្ធកម្មវិធីផ្តោះប្តូររវាង សិស្ស និស្សិត កីឡាករ គ្រូង្រៀនដ៏គំរូនៃជនជាតិភាគតិចនៅបណ្តាមូលដ្ឋានបណ្តុះបណ្តាលចំណុះក្រសួង៕
 
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ - កីឡានិងទេសចរណ៍ លោកស្រី ដាំងធីប៊ិចលៀន ជូនប័ណ្ណសរសើរដល់សិស្ស និស្សិត និងកីឡាករគំរូជនជាតិភាគតិចទាំង ៤០ នាក់ ។ រូបថត៖ មិញឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោក ណុងក្វឹកទន់ អនុរដ្ឋមន្ត្រី អនុប្រធានគណ:កម្មាធិការជនជាតិផ្ដល់ហារូបកណ៍ វឺអាយិញ ដល់តំណាងបណ្តាមូលដ្ឋានបណ្តុះបណ្តាល វប្បធម៌ សិល្ប: កីឡា និងទេសចរណ៍។ រូបថត៖ មិញឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម

ជូថាញ់វឹន – ថាញ់យ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖