Thứ 2, 21/08/2017, 11:21 GMT+7
អ្នកយកព័ត៌មាននៅក្នុងនិងក្រៅប្រទេសត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតបក្សលើកទី១២
10:40, 26/01/2016
អ្នកយកព័ត៌មាននៅក្នុងនិងក្រៅប្រទេសចំនួន ៨០០ នាក់នឹងចូលរួមជូនព័ត៌មានអំពីមហាសន្និបាតបក្ស លើកទី១២ របស់បក្សកម្មុយនីស្តវៀតណាម។

លោក Kazuomi Shimizu ប្រធានការិយាល័យដំណាងទីភ្នាក់ងារ​សារព័ត៌មាន​ NHK (ជប៉ុន) បានអោយដឹងថា៖ នេះគឺជាលើកដំបូងលោកបានចូលរួមផ្សព្វផ្សាយព័ត៏មាន​អំពីមហាសន្និបាតបក្សកម្មនីស្តវៀតណាម។ 

អ្នកយកព័ត៌មាននៅក្នុងនិងក្រៅប្រទេសត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតបក្សលើកទី ១២
 
មុននឹងមហាសន្និបាត​ប្រព្រឹត្តទៅ លោករួមជាមួយបណ្ដាអ្នករួមអាជិពផ្សេងៗ ទៀត បានមានព័ត៌មាន ​បទសរសេរជាច្រើនស្ដីអំពីសកម្មភាពត្រៀមរៀបចំ ក៏ដូចជាសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម នាពេលថ្មីៗនេះ។បណ្ដាបញ្ហាដែលបានលោកនិងអ្នកយកព័ត៌មានជាច្រើនយកចិត្តទុកដាក់នៅមហាសន្និបាតលើនេះ នោះគឺគោលមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកិច្ចការបរទេសរបស់វៀតណាមនាពេលខាង​មុខនេះ។
 
“ អ្នកយកព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ដល់ប្រការចំនួន ២។ ទីមួយគឺ​អំពី​កំណែទម្រង់សេដ្ឋកិច្ច។ ទីពីរគឺបញ្ហានៅសមុទ្រខាងកើត។ ស្ថានភាពនៅ​សមុទ្រខាងកើតកាន់តែស្មុគ្រស្មាញនិងរដ្ឋាភិបាលជប៉ុនក៏ព្រួយបារម្ភជាច្រើន។ ដូច្នេះ ខ្ញុំយកចិត្តទុកដាក់ជាច្រើនថា៖​បក្សកម្មុយនីស្តវៀតណាមមានទិសដៅអ្វី​ ដើម្បីដោះស្រាយបញ្ហានៅសមុទ្រខាងកើតនេះ។”

នាបច្ចុប្បន្ន មជ្ឈមណ្ឌលសារព័ត៌មានមហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី ១២ បានដាក់អោយដំណើការ។ លោក ង្វៀនធេគី អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានអះអាងថា៖ ក្រៅពីការ​បង្កលក្ខណៈអំពីហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈសំរាប់អ្នកយកព័ត៌មាន មជ្ឈមណ្ឌលក៏បានរៀបចំបណ្ដាសន្និសីទកាសែតដើម្បីផ្តល់ព័ត៌មានអំពីសកម្មភាពរបស់មហាសន្និបាតទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖