Thứ 2, 25/09/2017, 9:38 GMT+7
៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា­វៀតណាម៖ សម្លឹងឡើងវិញនិងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ៤ និង បញ្ចប់)
18:42, 28/06/2017
ចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ត្រូវបានលត់ដំក្នុងអំឡុងពេលប៉ុន្មានឆ្នាំប្រយុទ្ធដណ្ដើមឯករាជ្យភាព សេរីភាពនិងក្នុងការប្រយុទ្ធផ្ដួលរម្លំរបបពលពតប្រល័យពូជសាសន៍និងទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។ នេះគឺជាមូលដ្ឋាន ជាខឿនគ្រឹះដ៏រឹងមាំ ដើម្បីប្រទេសទាំងពីរ បន្តពង្រីកក្នុងដំណាក់កាលបច្ចុប្បន្ន រួមគ្នាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង។ 
ក្នុងដំណើរការប្រវត្តិសាស្ត្រនៃការតស៊ូប្រយុទ្ធការពារនិងកសាងប្រទេសជាតិ ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា តែងតែស្មាប្រកៀកស្មារួមគ្នា សហប្រតិបត្តិការដោយផ្អែកលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាពនិងបូរណ​ភាព​​​​​ទឹកដី មិនជ្រៀតជ្រែក ឬ អន្តរាគមន៍ចូលកិច្ច ការផ្ទៃក្នុងរបស់គ្នា ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ ដើម្បីអភិវឌ្ឍន៍។ 
 
អត្ថបទទី វៀតណាម-កម្ពុជា ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង...
 
ដើម្បីបន្រថែរក្សា និងពូនជ្រុំដោយឥតឈប់ឈរអោយទំនាក់ទំនងមិត្តភាព វៀតណាម-កម្ពុជា ក្នុង រយៈពេលខាងមុខ ជានិច្ចកាល ភាគីទាំងពីរត្រូវចាត់ទុកជាធំនិងផ្ដល់តម្លៃដល់ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រ​ជាជននៃប្រទេស​​​ទាំងពីរ ត្រៀមខ្លួនជាស្រេចធ្វើឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តរ ជួយគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ ឆ្លងផុតរាល់ការលំបាកលំបិន និងបញ្ហាប្រឈមដើម្បីពូនជ្រុំដោយឥតឈប់ឈរអោយទំនាក់ទំនងនៃប្រទេសទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អ​ប្រសើរ ដើម្បីជាប្រយោជន៍ដ៏ឧត្តមបំផុតរបស់ប្រជាជននៃប្រទេសនិមួយៗ។
 
នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ ពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម - កម្ពុជា (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ -ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសាលមហោស្រពធំ (ហាណូយ)។ ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន ប្រធានរដ្ឋសភាកម្ពុជា  សម្តេច ហេងសំរិន ជាមួយសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម និង កម្ពុជា ជាច្រើនអញ្ជើញមកចូលរួម។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ចំពោះចលនាឯករាជ្យជាតិ ប្រជាធិបតេយ្យភាព ប្រជាមានិត ភាគីទាំងពីរត្រូវផ្តោតការយកចិត្តទុក​ដាក់ជាសំខាន់ទៅលើការបណ្ដុះបណ្ដាលកងជួរថ្នាក់ដឹកនាំ។ បង្ការការប្រែធាតុដ៏គ្រោះថ្នាក់របស់​ជនឱកាសនិយមនៅក្រោមគ្រប់ពណ៌សម្បុរនិងគ្រោះ​ការិយា​ធិបតេយ្យ កំហុសឆ្គងពេលត្រូវបានញុះញង់ដោយគំនិតជាតិនិយម ចង្អៀតចង្អល់ ប្រកាន់​ពូជ​សាសន៍​ដូចដែលបានកើតឡើងក្នុងសម័យកាល​ពលពតកាន់អំណាចនៅ កម្ពុជា ពីថ្ងៃទី ១៧ ​ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៩។

ទន្ទឹមនឹងនោះ ត្រូវតែប្រុងប្រយ័ត្ននិងទប់ស្កាត់ដោយទាន់ពេលវេលានូវឧបាយកលប្រឆាំងបំផ្លាញនៃកងកម្លាំងអមិត្តទាំងឡាយ ទាំងផ្ទៃក្នុងនិងខាងក្រៅ ដែលកំពុងប្រើវប្បធម៌ "លាបពណ៌" "មួលបង្កាច់" ពោលអាក្រក់ បំភ្លៃប្រវត្តិសាស្ត្រនិងចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា ទោះបីជាប្រជាជននៃប្រទេសទាំងពីរមានការយល់ដឹងយ៉ាងច្បាស់និងប្រុងប្រយ័ត្នជាប្រចាំ ជៀសវាងកុំអោយធ្លាក់ទៅក្នុងគំនិតជាតិនិយម ចង្អៀតចង្អល់ ប្រកាន់ពូជសាសន៍ ស្លាកស្នាមដែលរបបពលពតប្រល័យ​ពូជសាសន៍  បានបង្កឡើងដែលនូវទោសឧក្រិដ្ឋរាប់មិនអស់ចំពោះប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរ។
 
នារសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧ ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន អញ្ជើញទទួលជួបសវនាការជាមួយនឹងប្រធានរដ្ឋសភា កម្ពុជា សម្តេច ហេងសំរិន ដែលអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ២៣ ដល់ង្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការផ្ដួលរម្លំរបបប្រល័យពូជសាសន៍និងការទប់ស្កាត់ការវិលត្រឡប់របស់របបប្រល័យពូជសាសន៍ គឺជា ការពិតនៃប្រវត្តិសាស្រ្តដែលមិនមានអ្នកណាអាចមូលបង្កាច់បានឡើយ។ ការពិតនោះ ត្រូវបានមនុស្សជាតិជឿនលឿនគាំទ្រនិងវាយតម្លៃខ្ពស់ ត្រូវបានប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជាចាត់ទុកដូចជាមេរៀនក្នុងរវាងប្រទេសទាំងពីរ។
 
ប្រការនោះជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរ ប្រជាជាតិទាំងពីបន្តចំណងសាមគ្គីភាព ស្ម័គ្រចិត្តប្រយុទ្ធរួមគ្នាក្នុងលេណដ្ឋានមួយ ដែលផ្ដើមចេញពីទំនាក់ទំនង "ធ្មេញនិងអណ្ដាត" កកើតឡើងដោយមានលក្ខណៈធម្មជាតិ ដោយផើ្តមពីទីតាំងភូមិសាស្រ្តនយោ​បាយ​​នៃប្រទេសទាំងពីរដូចដែលបានអនុវត្តន៍ក្នុងការរួមប្រយុទ្ធប្រឆាំងអាណានិគមបារាំង ការធ្វើអន្តរាគមន៍នៃ​អាមេរិកនិងរបបប្រល័យពូជសាសន៍ពលពត។
 
មិត្តភក្ដិអន្តរជាតិនិងអ្នកដែលមានការយល់ដឹងតែង​គាំទ្រ​ទំនាក់​ទំ​នង​​​សាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរនិងពូនជ្រុំដោយឥតឈប់ឈរអោយទំនាក់ទំនងវៀតណាម-កម្ពុជា។
 
នារសៀលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧  នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ ត្រឹនដាយក្វាង ទទួលជួបប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច ហេងសំរិន​ ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ វៀតណាម។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រជាជននៃប្រទេសទាំងពីរចាំបាច់ត្រូវរួមមានការយល់ដឹង រួមមានទំនុលខុសត្រូវក្នុងការបន្ដរក្សាស្ថិរភាពទំនាក់ទំនង​នៃប្រទេសទាំងពីរ ការពារ ពូនជ្រុំចំណងមិត្តភាពដ៏ថ្លៃថ្លា ដើម្បីសន្តិភាពស្ថិរភាពរបស់ប្រជាជននៃប្រទេសរៀងៗខ្លួន រួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពក្នុងតំបន់។

ប្រទេសកម្ពុជាមួយដែលមានសុខសន្តិភាព អភិវឌ្ឍន៍ សម្បូររុងរឿង ក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រកប​ដោយស្ថិរភាពនិងអភិវឌ្ឍន៍នោះ ក៏ជាផលប្រយោជន៍របស់ប្រទេសវៀតណាមដែរ។ ការបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជាគឺជាតម្រូវការ​ផលប្រយោជន៍ដែលមានលក្ខណៈធម្មជាតិនៃភាគីទាំងពីរ។

ជាមួយនឹងប្រវត្តិសាមគ្គី ផ្សារភ្ជាប់ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជួយគ្នាទៅ​វិញទៅមកដោយទាន់ពេលវេលា មិនគិតគូរអ្វី ស្មោះសរនិងមានប្រសិទ្ធភាពក្នុងកន្លះសតវត្សរ៍កន្លងហើយ ទំនាក់ទំនងវៀតណាមនិងកម្ពុជា មានសក្ដានុភាពដើម្បីអភិវឌ្ឍន៍អោយខ្លាំងក្លាលើគ្រប់វិស័យ។ 
 
ក្នុងក្របខណ្ឌកម្មវិធីនៃកិច្ចប្រជុំប្រធានរណសិរ្សទាំងបីប្រទេស កម្ពុជា - ឡាវ - វៀតណាម កាលពីរសៀលថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យជាតិ ហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ត្រឹនថាញ់ម៉ឹន; លោកជំទាវឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម  ម៉ែន សំអន; ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ  សាយសោម​ផន ភូមិ​វិហា​ន អញ្ជើញជួបប្រជុំជាមួយយុវជននិងនិស្សិតគំរូៗ ទាំងបីប្រទេសដែលកំពុងសិក្សារៀនសូត្រ បំពេញការងារនៅទីក្រុង ហាណូយ។ ក្នុងរូបភាព៖ ទិដ្ឋភាពក្នុងកម្មវិធីជួបប្រាស្រ័យ។  រូបថត៖ វ៉ាន់ឌៀប - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការដែលងាយស្រួលជាមូលដ្ឋាន គឺ​ប្រជាជន​នៃប្រទេសទាំងពីរបានឆ្លងកាត់ស្ថានភាពផ្លាស់ប្ដូររបស់ ប្រវត្តិសាស្រ្ដជាមួយនឹងមេរៀនបទពិសោធន៍ប្រកបដោយសាច់ស្រស់​ឈាម​ស្រស់ជាច្រើន បានស្មាប្រកៀកស្មា រួបរួមកម្លាំងកាយកម្លាំងចិត្តជាមួយគ្នាដោយផ្អែកលើស្មារតីនៃការជឿទុកចិត្តគ្នា ហើយថ្នាក់ដឹ​ក​នាំ​និងប្រជាជននៃប្រទេសទាំងពីរបានអះអាងបញ្ជាក់លើការប្ដេជ្ញាចិត្តថា បន្តរួមគ្នាពូនជ្រុំអោយទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃ កិច្ចសហប្រតិ​បត្តិ​ការវៀតណាម-កម្ពុជា អោយអភិវឌ្ឍន៍គ្រប់វិស័យឋិតថេរចីរកាល។

ក្នុងស្មារតីដូច្នេះ ទំនាក់ទំនង វៀតណាម-កម្ពុជា នឹងបន្តត្រូវបានលើកកម្ពស់ឡើងមួយកម្រិតថ្មី ជាក់ជាមិនខាន ដើម្បីផលប្រយោជន៍ដ៏ចាំបាច់ ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរនិងរួមចំណែកដ៏សកម្មក្នុងការររក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿងក្នុងតំបន់និងពិភពលោក៕
ត្រឹវ៉ាន់ថុង
(អ្នកជំនាញការជាន់ខ្ពស់គណកម្មាធិការកិច្ចការបរទេសមជ្ឈិម)
(បកប្រែ កែសម្រួលនិងបញ្ចូលអត្ថបទដោយ៖ សឺនថេជុង-ញូយ៉ាង-យ័ញឡើយ)

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖