Thứ 5, 27/07/2017, 11:44 GMT+7
៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា­វៀតណាម៖ សម្លឹងឡើងវិញ និងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ៣)
06:56, 28/06/2017
ឆ្លងកាត់អស់កន្លះសតវត្សរ៍កន្លងទៅ ទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិការរវាងវៀតណាម - កម្ពុជា សម្រេចបាននូវ សមទ្ធិផលជាច្រើននៅស្ទើរគ្រប់វិស័យ។
នៅក្នុងកិច្ចប្រជុំលើកទី ១៥ នៃគណកម្មាធិការចម្រុះ វៀតណាមនិងកម្ពុជា ដែលរៀបចំឡើងក្នុងអំឡុង ថ្ងៃទី ១៤ និង ១៥ ខែ មិនា ឆ្នាំ ២០១៧ ភាគីទាំងពីរបានឯកភាពជាឯកច្ឆន្ទចាត់ទុកថា  ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា មិនត្រឹមតែបង្អង់នៅក្នុងក្របខ័ណ្ឌទ្វេភាគីនោះ​ទេ ប្រទេសទាំងពីរ ថែមទាំងមានកិច្ចសហប្រតិបត្តិការ ផ្សារភ្ជាប់និងគាំទ្ររវាងគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិនិងតំបន់។

អត្ថបទទី ការបោះជំហានដ៏សំខាន់ៗ ក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ
 
នៅក្នុងកិច្ចប្រជុំដូចដែលបានលើកឡើងនោះ  ភាគីទាំងពីរសង្កត់ធ្ងន់ទៅលើសារៈសំខាន់ទៅលើកិច្ចការ ការពារនិងប្រើប្រាស់ប្រភពទឹកទន្លេ​មេគង្គដោយចិរភាព បង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយប្រទេសនានាក្នុង ក្របខ័ណ្ឌអនុតំបន់ទន្លេមេគង្គបើកទូលាយ (GMS) គណៈកម្មាធិការទន្លេ មេគង្គ (MRC) តំបន់ត្រីកោណ អភិវឌ្ឍន៍នៃប្រទេសទាំងបីគឺ​ កម្ពុជា-ឡាវ-វៀតណាម (CLV) និងកិច្ចសហប្រតិបត្តិ​ការរវាងប្រទេសទាំងបួន គឺកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ​(CLMV) យុទ្ឋសាស្ត្រ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ចទន្លេទាំងបី អាយេ​យ៉ាវ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS)…។​ ទន្ទឹមនឹងនោះ ភាគី​ទាំង​ពីរ​បាន ឯកភាពជាឯកច្ឆន្ទក្នុងការបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ASEAN ASEM និងវេទិកាអន្ដរជាតិ ផ្សេងៗ ។
 
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក និងលោកជំទាវ ព្រមជាមួយគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានអញ្ជើញចូលគាល់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែ មេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែន និង លោកជំទាវ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

 

ថ្លែងក្នុងបទសុន្ទរកថាមួយនាថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១២ ក្នុងឱកាសរំលឹកឡើងវិញ ពី ប្រវត្តិសាស្ត្រនៃការប្រយុទ្ធនិងវឌ្ឍនភាពនៃកងយោធពល​ខេមរៈភូមិន្ទ​កម្ពុជាឆ្លងកាត់គ្រប់ដំណាក់កាល រដ្ឋមន្រ្តី ក្រសួងការពារជាតិ កម្ពុជា​ នាយឧត្តមសេនីយ៍ ទៀបាញ់ បានអះអាងបញ្ជាក់ថា៖ "ចំណងសាមគ្គីភាព ប្រយុទ្ធ ផ្សាភ្ជាប់ដោយសាច់ស្រស់ឈាមស្រស់របស់កងទ័ពទាំងពីរធ្វើឲ្យប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំង​ពីរ ​កម្ពុជានិង ​វៀតណាម កាន់តែមានទំនុកទុកចិត្តគ្នាជាង ហើយទំនាក់ទំនងរវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពប្រជាជន វៀតណាម តែងបានលើកកម្ពស់និងពង្រឹងដល់សព្វថ្ងៃ ទាំងពេលអនាគត"។

ភាពពិតជាក់ស្ដែង បានបង្ហាញឲ្យ​ឃើញ​ថា​ កិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ គឺដើម្បីឆ្លើយតប នឹងស្ថានការណ៍និងភារកិច្ចការពារផង ​ដើរទន្ទឹមនឹង​ការ​កសាងប្រទេសផងដែលជាបំណងប្រាថ្នារួមនៃប្រទេស ទាំងពីរ។ ដើម្បីរួមចំណែកពង្រឹងនិងបង្កើនទំនាក់ទំនងមិត្តភាពជា​ប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរកងទ័ពទាំងពីរ វៀតណាមនិង​កម្ពុជា ផ្លាស់ប្ដូរគណ​ប្រតិភូយោធាជាន់ខ្ពស់ ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន។

លើកជាគំរូថ្មីៗ​នេះគឺដំណើរទស្សនកិច្ចទៅកាន់កម្ពុជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ភុងក្វាងថាញ់ (ឆ្នាំ ២០០៩ និង ២០១១) រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ង៉ូស៊ន់លិច (ឆ្នាំ ២០១៦) រដ្ឋមន្រ្តីក្រសួងនគរបាល នាយឧត្តមសេនីយ៍បម្រុង តូឡឹម (ឆ្នាំ ២០១៦)។ ហើយថ្មីៗ នេះបំផុតគឺ ដំណើរបំពេញទស្សនិច្ចរបស់​នាយអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួងការពាជាតិ ឧត្តមសេនីយ៍ទោ ផានវ៉ាន់យ៉ាង នា ខែ មីនា ឆ្នាំ ២០១៧។

ការជ្រើសយកកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេសម្រាប់ដំណើរបំពេញ​ទស្សនកិច្ច​ក្នុង​ឋានៈ រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់នាយឧត្តមសេនីយ៍ ង៉ូស៊ន់លិច និងក្នុងឋានៈនាយអគ្គសេនាធិការកងទ័ព ប្រជាជន វៀតណាម របស់ឧត្តមសេនីយ៍ទោ ផានវ៉ាន់យ៉ាង ជាថ្មីម្ដងទៀតបានបញ្ជាក់ថា វៀត ណាម សែនយក ចិត្តទុកដាក់យ៉ាងសំខាន់ទៅលើទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់វិស័យ វៀតណាម-កម្ពុជា។

នាព្រឹកថ្ងៃទី ២៤ ខែ មេសា នៅច្រកទ្វារទាំងពីរគឺ ជ្រៃធំ (កម្ពុជា)-ខាញ់ប៊ិញ (អានយ៉ាង) បានបើកពិធី​សម្ភោធដាក់អោយ​ប្រើប្រាស់ជា​ផ្លូវការ ស្ពាន ឡុងប៊ិញ-ជ្រៃធំ តភ្ជាប់ខេត្ត ទាំងពីរគឺ អានយ៉ាង (វៀតណាម) និងខេត្ត កណ្តាល (កម្ពុជា)។ លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វៀតណាម ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលព្រះរាជាណា ចក្រ កម្ពុជា សម្តេច តេជោ ហ៊ុនសែន ធ្វើជាសហអធិបតីក្នុងពិធី។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន អញ្ជើញកាត់ខ្សែបូ បើក​សម្ពោធដាក់អោយប្រើប្រាស់ស្ពាន ឡុងប៊ិញ - ជ្រៃធំ។ រូបថត៖ កុងម៉ៅ - ទីភ្នាក់ងារព័ត៌មានវៀតណាម


ចំពោះភាគី កម្ពុជាវិញ លេចធ្លោបំផុតគឺដំណើរបំពេញទស្សកិច្ចនៅ វៀតណាម របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ  នាយឧត្តមសេនីយ៍ ទៀបាញ់ (ឆ្នាំ ២០០៥, ២០១២, ២០១៥ និង ២០១៧) និង ដំណើរបំពេញទស្សនកិច្ចនៅ វៀតណាម របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សខេង។ ក្នុងនោះ ដំណើរបំពេញទស្សនកិច្ចនៅវៀតណាមនៅខែ មករា ឆ្នាំ ២០១៧  របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ  នាយឧត្តមសេនីយ៍ ទៀបាញ់ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់ប្រធានគណ បក្សប្រជាជន កម្ពុជា នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុនសែន បានបង្ហាញឲ្យឃើញសារៈសំខាន់នៃទំនាក់ទំនងសន្តិសុខ-ការពារជាតិ វៀតណាម-កម្ពុជា។

ផ្អែកលើមូលដ្ឋានសមទ្ធិផលដែលភាគីទាំងពីរសម្រេចបានក្នុងរយៈកាលកន្លងមក ក្នុងឆ្នាំ ២០១៧ និង ប៉ុន្មានឆ្នាំបន្ដបន្ទាប់ទៀត វៀតណាម និង កម្ពុជា នឹងផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការបង្កើនការ ផ្តោះប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ បន្ត​រក្សាការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី បណ្ដុះ បណ្ដាលមន្ត្រីល្បាតរួមគ្នាលើផ្ទៃ​សមុទ្រ ប្រាស្រ័យទាក់ទង់នាយទាហានវ័យក្មេង ជំរុញកិច្ចការស្វែងរកជីកយក ធ្វើមាតុភូមិនិវត្តន៍អដ្ធិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការ វៀតណាម ដែលបានពលីជីវិតលើទឹកដីកម្ពុជាក្នុង សម័យកាលសង្គ្រាម បង្កើនកិច្ចសហការគ្រប់គ្រងការពារខ្សែបន្ទាត់ព្រំដែនលើដីគោកប្រកបដោយសន្តិភាព មិត្តភាពស្ថិរភាពនិងអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពជាឯកច្ឆន្ទថា ក្នុងឆ្នាំ ២០១៧ នេះនឹងជំរុញកិច្ចការផ្សព្វផ្សាយ អប់រំអំពីទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំង សហការចាត់តាំងអោយបាន ល្អនូវសកម្មភាព​មួយ​ចំនួនដូចជាប្រឡងនិពន្ធអក្សរសិល្ប៍សិល្បៈ ស្ងើចសរសើរចំណងសាមគ្គិភាព មិត្តភាព ហើយបន្តអនុវត្តន៍​ការជួសជុល ធ្វើអោយល្អប្រើសើឡើង ​ស្តារ​ឡើងវិញនូវស្ដូបមិត្តភាព វៀត ណាម-កម្ពុជានៅរាជធានីនិងបណ្ដាខេត្តក្នុងប្រទេសកម្ពុជា។

អគារមិត្តភាព វៀតណាម - កម្ពុជា នៅទីស្នាក់ការអគ្គបញ្ជាការដ្ឋាននៃកងយោ ធពល​ខេមរភូមិន្ទ សំណង់នេះស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងយោធាប្រទេសទាំងពីរ។ រូបថត៖ ផានមិញហ៊ឹង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម

ក្រៅពីបណ្តាវិស័យកិច្ចសហប្រតិបត្តិការដូចបានលើកឡើងខាងលើ វៀតណាម និងកម្ពុជា នូវថែមទាំង បានយកចិត្តទុកដាក់ជំរុញ ដល់ការសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាល ទេសចរណ៍...។ គិតដល់ ដើមឆ្នាំ ២០១៧ មាននិស្សិតកម្ពុជាជាង ៤.០០០ នាក់កំពុងសិក្សារៀនសូត្រនិងស្រាវជ្រាវនៅ វៀតណាម។ ក្នុង រយៈកាល ៨ ឆ្នាំជាប់ៗ គ្នា (ពីឆ្នាំ ២០០៩ ដល់ ២០១៧) ភ្ញៀវទេសចរណ៍ វៀតណាម ឈរលំដាប់ថ្នាក់លេខ មួយក្នុងចំណោមភ្ញៀវ​ទេសចរណ៍​បរទេសមកកាន់កម្ពុជា។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាម-កម្ពុជា ក៏មានការកើនឡើង ពាំនាំមកនូវផលប្រយោជន៍​សេដ្ឋកិច្ច​ដល់ប្រទេសទាំងពីរ។ ប្រសិនបើក្នុងបណ្ដាឆ្នាំចាប់ពី ១៩៩៧-១៩៩៩ ចំនួនទឹកប្រាក់ពាណិជ្ជកម្មទ្វេ​ភាគីសរុប​សម្រេចបានប្រហែល ១៣០­១៥០ លានដុល្លាអាមេរិកក្នុងឆ្នាំ គឺដល់ឆ្នាំ ២០០៥­២០០៩ ចំនួនទឹកប្រាក់ពាណិជ្ជកម្មទ្វេ​ភាគីសរុបរវាងប្រទេសទាំងពីរកើនជាមធ្យមពី ៣០­-៤០% ក្នុងឆ្នាំ។ ជាក់ស្ដែង ឆ្នាំ ២០០៧ សម្រេចបាន ១,២ ពាន់លានដុល្លាអាមេរិកឆ្នាំ ២០០៨ សម្រចបាន ១,៦ ពាន់លានដុល្លាអាមេរិកនិងឆ្នាំ ២០០៩ សម្រេចបាន ១,៣៣ ពាន់លានដុល្លាអាមេរិក។

ក្នុងដំណាក់កាល ២០១០­-២០១៥ កំណើនមធ្យមមានការ ថយចុះធៀបជាមួយដំណាក់កាល មុនដោយ មានកំណើនប្រហែលជា ១៨,៥% ប៉ុន្តែតម្លៃជាក់ស្ដែងខ្ពស់៖ ឆ្នាំ ២០១០ សម្រេចបាាន ១,៨ ពាន់លានដុល្លា អាមេរិក ឆ្នាំ ២០១១ សម្រេចបាន ២,៨ ពាន់លានដុល្លាអាមេរិក ឆ្នាំ ២០១៣ សម្រចបាន ៣,៤ ពាន់ លានដុល្លាអាមេរិក កើន ៣% ធៀបជាមួយឆ្នាំ ២០១២ ; ឆ្នាំ ២០១៥ សម្រេចបាន ៣,៣៧ ពាន់លាន ដុល្លាអាមេរិក កើន ២,៤% ធៀបនឹងឆ្នាំ ២០១៤ ហើយ ឆ្នាំ ២០១៦ គឺសម្រេចបានទៅដល់ ០៣​ ពាន់ លានដុល្លាអាមេរិក។

គិតដល់ត្រីមាសទី ១ ឆ្នាំ ២០១៧ ចំនួន​ទឹកប្រាក់ពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរសម្រេចបានជាង ១ ពាន់លានដុល្លាអាមេរិក កើន ២៩,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។
 
នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ ពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំក្នុងឱកាសនៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ -  ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសាលមហោ ស្រពធំ (ហាណូយ)។ ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ប្រធានរដ្ឋសភា កម្ពុជា  សម្តេច ហេងសំរិន ជាមួយសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម និង កម្ពុជា ជាច្រើនអញ្ជើញចូលរួម។ ក្នុងរូបភាព៖ សម្តែងសិល្បៈស្វាគមន៍នៅក្នុងកម្មពិធី។ រូបថត៖ វ៉ាន់ឌៀប - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
នាបច្ចុប្បន្ននេះ ប្រទេស វៀតណាម ជាដៃគូពាណិជ្ជកម្មធំឈរលំដាប់លេខ ៣ របស់ប្រទេសកម្ពុជា ហើយជាប្រទេសវិនិយោគធំទី ៥ ក្នុងចំណោមសរុប ៥០ ប្រទេសនិងតំបន់ដែលវិនិយោគ​នៅកម្ពុជា ជាមួយនឹង ១៨៣ គម្រោង ដោយមានទុនដែលបានចុះបញ្ជីស្មើ ២,៨៦ ពាន់លានដុល្លាអាមេរិក។

កម្ពុជា មាន ១២ គម្រោងវិនិយោគនៅមានប្រសិទ្ធភាពនៅវៀតណាមជាមួយទុនសរុបដែលបានចុះបញ្ជី ជាង ៥៤ លាន​ដុល្លាអាមេរិក​ ឈរលំដាប់ទី ៤៩ ក្នុងចំណោមសរុបទាំង ១០៣ ប្រទេសនិងតំបន់ដែលមាន សកម្មភាពវិនិយោគនៅវៀតណាម។

នៅក្នុងកិច្ចប្រជុំលើកទី ១៥ នៃគណៈកម្មាធិការចម្រុះនៃប្រទេសទាំងពីរដែលរៀបចំឡើងនៅទីក្រុង ភ្នំ ពេញ ក្រោមការអញ្ជើញជាអធិបតីរួមគ្នារបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក ផាមប៊ិញមិញ និង ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបិត្តការអន្តរជាតិ កម្ពុជា លោក ប្រាក់ សុខុន (ខែ មីនា ឆ្នាំ ២០១៧) ភាគីទាំងពីរបានឯកភាពជាឯកឆ្ឆន្ទថា ក្នុង​ពេលខាងមុខនឹងជំរុញកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្មនិង​វិនិយោគ ព្រមទាំងផ្ដោតការ យកចិត្តទុកដាក់​ទៅលើការជួយឧបត្ថម្ភ សហគ្រាសសម្រាប់ដោះស្រាយបញ្ហាប្រឈម ដំណើរការអនុវត្តន៍ឲ្យមាន​ប្រសិទ្ធភាព​នូវគម្រោងទាំងឡាយដែល បានទទួលអាជ្ញាប័ណនិងពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហ​ប្រតិ​បត្តិ​ការថ្មីដើម្បីបង្កើន ចំនួន ទឹកប្រាក់ផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៥ ពាន់លានដុល្លាអាមេរិកក្នុងរយៈ ពេលខាង មុខ។
ត្រឹនវ៉ាន់ថុង
(បកប្រែ កែសម្រួលនិងបញ្ចូលអត្ថបទដោយ៖ សឺនថេជុង-ញូយ៉ាង-យ័ញឡើយ)
អត្ថបទទី ៤៖ វៀតណាម-កម្ពុជា ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង...

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖