Thứ 5, 27/07/2017, 11:45 GMT+7
៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា-­វៀតណាម៖ សម្លឹងឡើងវិញនិងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ២)
17:57, 27/06/2017
នៅប៉ុន្មាថ្ងៃដូចគ្នានេះក្នុង ៥០ ឆ្នាំមុន ពេលដែលប្រជាជន វៀតណាម កំពុងឋិតក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងបរទេសឈ្លានពានដ៏កំណាចឃោរឃៅ វៀតណាម -កម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ រួមគ្នាជម្នះរាល់ការលំបាកលំបិននិងបញ្ហាប្រឈម ដើម្បីពង្រឹងនិងជំរុញភទំនាក់ទំនងនយោបាយ-ការទូតពីមួយជំហានទៅមួយជំហាន ...
ក្រោយអំឡុងខែឆ្នាំដែលបានរួបរួមកម្លាំងស្មាប្រកៀកស្មាគ្នា ធ្វើការប្រយុទ្ធប្រឆាំង អាណានិគម ចក្រពត្តិ ដ៏លំបាកលំបិនយូរអង្វែង គួរណាស់តែប្រជាជននៃប្រទេសទាំងពីររួមទទួលបានសុខសន្តិភាពដើម្បីកសាងជីវភាពសុខដុមសុភមង្គល ប៉ុន្តែរបបពលពតបានអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ដ៏សាហាវព្រៃផ្សៃ សម្លាប់ ប្រជាជនកម្ពុជារាប់លាននាក់ បំបាត់ចោលដល់ឫសគល់នូវរាល់មូលដ្ឋានសង្គម រុញច្រានប្រជាជាតិកម្ពុជាធ្លាក់ ចុះក្នុងគ្រោះមហន្តរាយត្រូវប្រល័យពូជសាសន៍។ របបពលពតថែមទាំងធ្វើសង្គ្រាមបង្ហូរ ឈាម បំពានអធិបតេយ្យ ភាព បូរណភាពទឹកដី វៀតណាម បង្កឡើងនៅទោសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចំពោះប្រជាជន វៀតណាម។

អត្ថបទទី ៖ ឆ្លងកាត់ការសាកល្បង ជំរុញទំនាក់ទំនងនយោបាយ-ការទូត

នៅចំពោះមុខស្ថានភាពប្រទេស កម្ពុជា ឋិតក្នុងគ្រោះមហន្តរាយនេះ បណ្ដាកងកម្លាំងបដិវត្តន៍ស្នេហាជាតិ ដ៏បរិសុទ្ធរបស់កម្ពុជា បានរួបរួមគ្នា ក្រោកឈរឡើង បង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ធ្វើការតស៊ូ ប្រដាប់អាវុធប្រឆាំងរបបប្រល័យពូជសាសន៍។
 
លោកប្រធានរដ្ឋ តូនឌឹកថាំង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ទ្រឿងជិញ នាយករដ្ឋមន្រ្តី ផាមវ៉ាន់ដុង ឧបនាយករដ្ឋមន្រ្តី - នាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប់ បដិសណ្ឋារកិច្ទចំពោះសម្តេចព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរណសិរ្សបង្រួបបង្រួមជាតិកម្ពុជា  នរោត្តម សីហនុ យាងទស្សនកិច្ចជាផ្លូវការប្រទេស វៀតណាម (ថ្ងៃទី ២៥ ខែ ឧសភា ដល់ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ១៩៧០)។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

ឆ្លើយតបតាមសេចក្ដីអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា ព្រមទាំង ក៏ដើម្បី អនុវត្តន៍ សិទ្ធការពារខ្លួនស្របច្បាប់ ការពារមាតុភូមិដ៏ពិសិដ្ឋរបស់ខ្លួន យុទ្ធជនកងទ័ពស្ម័គ្រចិត្ត វៀត ណាម បាន ស្មាប្រកៀកស្មា រួមកម្លាំងជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា​ បើកការប្រយុទ្ធការពារខ្លួនយ៉ាងលឿន រំដោះប្រទេសនិងប្រជាជន កម្ពុជា រួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ ឈានដល់ការទទួលបាន ជ័យជម្នះជាប្រវត្តិសាស្រ្តនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩។

ក្នុងសន្ទរកថាថ្លែងទៅកាន់អង្គមីទ្ទិញអបអសាទរខួប ៥ ឆ្នាំនៃថ្ងៃផ្ដួលរំលំរបបប្រល័យពូជសាសន៍ដែល ប្រារព្ធធ្វើឡើង នាថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៨៤ លោក ហេង សំរិន ប្រធានគណៈប្រធានរដ្ឋនៃសាធារណៈរដ្ឋ ប្រជាមានិតកម្ពុជាបានគូសបញ្ជាក់ថា  "ជ័យជម្នះថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩​ គឺបានធ្វើឲ្យរស់រានមានជីវិត ឡើងវិញនូវសមទ្ធិផលបដិវត្តន៍ទាំងអស់ រួមទាំងម្លៃស្មារតីនិងសម្ភារៈទាំងឡាយ ដែលបានបង្កបង្កើតឡើងក្នុង ដំណើរការប្រវត្តិសាស្ត្រ .០០០ ឆ្នាំរបស់ កម្ពុជា"។
 
ប្រជាជនរដ្ឋធានី ហាណូយ បានស្វាគមន៍ដ៏កក់ក្តៅទទួលគណៈប្រតិភូរណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដឹកនាំដោយលោកប្រធាន ហេងសំរិ ដែលបំពេញទស្សនកិច្ចប្រទេស វៀតណាម ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៧៩។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

ថ្លែងក្នុងដំណើរការបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនាខែ ធ្នូ ឆ្នាំ ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចែករំលែកថា "វៀតណាម មិនត្រឹមតែពលីជីវិតរបស់ប្រជាជន កងទ័ព ថែមទាំងត្រូវបាត់បង់ទ្រព្យសម្បត្តិ បាត់បង់នយោបាយនិងការទូតទៀតផង។ គ្រានោះ វៀតណាម ត្រូវហ៊ុមព័ទ្ធពីខាងក្រៅអាស្រ័យដោយជួយរំដោះប្រទេសកម្ពុជា។ ដើម្បីប្រជាជនកម្ពុជា ដើម្បីប្រទេសកម្ពុជា វៀតណាម ត្រូវទទួលយកការ ធ្វើពលីកម្ម ហើយជាង ៣០ ឆ្នាំ ក្រោយ ទើបត្រូវបានគេទទួលស្គាល់ដោយការបង្កើតតុលាការអង្គការសហប្រជាជាតិ/កម្ពុជា កាត់ទោសអតីតមេដឹកនាំនៃរបបប្រល័យពូជសាសន៍ដែលមាន ពលពត ជាប្រមុខ"។
 
ភាព​ពិតជាក់ស្តែងបានបញ្ជាក់ថា ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្រ្តថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩​ ប្រជាជន​កម្ពុជា បានបិទទំព័រប្រវត្តិសាស្រ្ដដ៏ខ្មៅងងឹតបំផុត អនុវត្តការរស់រានឡើងវិញនៃប្រជាជាតិនិងបើក​ទំព័រ​នៃយុគសម័យ ឯករាជ្យភាព សន្តិភាព សេរីភាពនិងអភិវឌ្ឍន៍ប្រទេស កម្ពុជា ទន្ទឹមនឹងនោះ បានបង្កលក្ខណៈ​ងាយ​ស្រួលដល់ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ វៀតណាម-កម្ពុជា រីកចម្រើន​ឡើង​ដំណាក់​កាលថ្មី មួយប្រកបដោយសម្ពន្ធមេត្រី មានទំនុកទុកចិត្តគ្នាទៅវិញទៅមក។
 
សមមិត្ត ង្វៀនធីឌិញ សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានសមាគមសហព័ន្ធនារីវៀតណាម អញ្ជើញទៅចូលរួមកិច្ចប្រជុំប្រឡងប្រណាំង "៥ ល្អ" ទូទាំងប្រទេសលើកទីមួយនៃសមាគមនារី កម្ពុជា (ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ១៩៨៥)។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារី (ឆ្នាំ ១៩៩១) និងការបោះឆ្នោតសកលជ្រើសរើសតំណាង រាស្រ្តនីតិកាលទី ១ នៅប្រទេសកម្ពុជា (ឆ្នាំ ១៩៩៣)  ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាង ខ្លាំង​ បង្កើតជាគំនូស​សំគាល់​ឆ្លង​តាម​រយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំង ពីរ។ ចំពោះភាគី កម្ពុជា គឺមានដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្រ្តីទីមួយ នរោត្តម រណឫទ្ធិ និងនាយករដ្ឋមន្រ្តី ទីពីរ ហ៊ុនសែន (ខែ មករា ឆ្នាំ ១៩៩៥)។ ហើយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្នាំ ១៩៩៨) ដែលជាដំណើរទស្សនកិច្ចត្រូវបានវាយតម្លៃថា​បាន​ធ្វើឲ្យ​ផ្លាស់ប្ដូរ​យ៉ាងស៊ី​ជម្រៅនូវមុខមាត់នៃទំនាក់ ទំនង វៀតណាម-កម្ពុជា ព្រោះវាជាចំណុចនៃព្រឹត្តិការណ៍បញ្ចប់សម័យកាលនៃតំណែងសហនាយករដ្ឋមន្រ្តីនៅ ប្រទេសជិតខាងមួយនេះ។

ការជ្រើសយក វៀតណាម សម្រាប់ដំណើរទស្សនកិច្ចដំបូងក្នុងឋានៈ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សម្ពន្ធភាពនីតិកាលទី ២  របស់នាយករដ្ឋមន្រ្តី ហ៊ុនសែន បានផ្ដល់នូវក្ដីសង្ឃឹមថ្មី ក្នុង​ទំនាក់ទំនងនៃប្រទេស ទាំងពីរ ព្រមទាំងក៏បានបញ្ជាក់ឡើងវិញនូវការផ្ដល់អាទិភាពចំពោះ វៀតណាម ក្នុង​គោលនយោបាយការទូតរបស់កម្ពុជា។ ក្នុងខណៈនោះ ក្នុងដំណើរទស្សនកិច្ច​ជាផ្លូវការទៅកាន់​ កម្ពុជា របស់​អគ្គលេខាបក្ស លេខាភៀវ (ឆ្នាំ ១៩៩៩) ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ វៀតណា​ម-កម្ពុជា បានពិភាក្សា​គ្នា​យ៉ាង​ស៊ី​ជម្រៅលើបញ្ហា ទាំងឡាយដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នានិងឯកភាពជាឯកច្ឆន្ទលើទិសស្លោកអភិវឌ្ឍន៍ទំនាក់​ទំនង​លើ​គ្រប់​វិស័យ​​​ឡើងកម្រិតថ្មីមួយ ​ជាក់ស្ដែង ប្រសិទ្ធិភាព ដ៏ចាំបាច់។
គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយលោកប្រធាន ជាស៊ីម ទស្សនាសហករណ៍កសិកម្ម ដាតូន ស្រុក យ៉ាឡឹម ហាណូយ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស វៀតណាម ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩៨២។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិ​បត្តិការលើគ្រប់វិស័យ និរន្តភាពយូរអង្វែង វៀតណាម និង កម្ពុជា បានរក្សាជាប្រចាំការផ្លាស់ប្ដូរដំណើរ ទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ តួយ៉ាងដូចជាដំណើរទស្សនកិច្ចរបស់លោក​អគ្គ​លេខា​​បក្ស ង្វៀនភូត្រុង​ (ឆ្នាំ ២០១១) លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង​ (ឆ្នាំ ២០១២ និង ២០១៤) លោកប្រធានរដ្ឋ ង្វៀនមិញត្រៀត (ឆ្នាំ ២០១០) លោកប្រធានរដ្ឋ ទ្រឿងតឹនសាង (ឆ្នាំ ២០១៤) លោកប្រធានរដ្ឋ ត្រឹនដាយក្វាង​ (ឆ្នាំ ២០១៦) លោកនាយករដ្ឋមន្រ្តី ង្វៀន​ស៊ន់​ភុក (ឆ្នាំ ២០១៦) និងប្រធាន រដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន (ឆ្នាំ ២០១៦)។

ចំណែកភាគី កម្ពុជា វិញ រួមមានដំណើរយាងព្រះរាជទស្សនកិច្ចរបស់សម្ដេចព្រះបិតា នរោត្តម សីហនុ រួមជាមួយព្រះអគ្គមហេសី នរោត្តម​ មុនីនាថសីហនុ និងព្រះមហាក្សត្រនរោត្តម សីហមុនី (ឆ្នាំ ២០១០)​  ព្រះមហាក្សត្រ នរោត្តម សីហមុនី (ឆ្នាំ ២០១២ និង ២០១៥) ប្រធានគណបក្សប្រជាជន កម្ពុជា ប្រធាន ព្រឹទ្ធសភា ជាស៊ីម (ឆ្នាំ ២០០៨) ប្រធានរដ្ឋសភា ហេង សំរិន (ឆ្នាំ ២០១២, ២០១៥ និង ២០១៧) ប្រធានព្រឹទ្ធសភា សាយឈុំ (ឆ្នាំ ២០១៦) នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន (ឆ្នាំ ២០១២, ២០១៣, ២០១៦ និង ២០១៧) និងទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសូងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ ប្រាក់ សុខុន (២០១៦)។ល។

ឆ្លងតាមរយៈដំណើរយាងនិងអញ្ជើញទស្សនកិច្ចទាំងនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បាន បញ្ជាក់ទៅលើការប្ដេជ្ញាចិត្តរួមគ្នាពូនជ្រុំទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី សហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរតាមស្មារតី "កម្ពុជានិងវៀតណាម គឺជាប្រទេសពីរដែលមិនអាចបំបែកពីគ្នា ទំនាក់ទំនង ដ៏ថ្លៃថ្លារវាង ប្រទេសទាំង​ពីរចាំបាច់ត្រូវតែពង្រីកក្នុងដំណាក់កាលកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ" ដូចព្រះ បន្ទូលនៃព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងជំនួបនិងជួបសវនាការជាមួយនឹងលោក​អគ្គ​លេខា​​បក្ស ង្វៀន ភូ ត្រុង ក្នុងដំណើរការយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នាថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១២។
 
ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់បដិសណ្ឋារៈលោកប្រធានរដ្ឋ ទ្រឿងតឹនសាង ដែលធ្វើទស្សនកិច្ច​ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៤)។ រូបថត៖ ង្វៀនខាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ព្រមជាមួយគ្នានឹងសកម្មភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រជាជន​និង ប្រជាជន​ វៀតណាម និង កម្ពុជា ក៏ត្រូវបានបង្កើនដែរ។ សកម្មភាពផ្ដោះប្ដូរប្រាស្រ័យ សហប្រតិបិត្តការ​រវាង​ អង្គការ​​មិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរក៏មានជំហានរីកចម្រើន។ លេចធ្លោគឺសកម្មភាពដ៏​សកម្មផ្សេងៗ​របស់​សមាគមមិត្តភាព វៀតណាម-កម្ពុជា និងសមាគមមិត្តភាព កម្ពុជា-វៀតណាម។ សកម្មភាពរបស់សមាគម បានរួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរនិងជួយជំរុញ ការផ្សាភ្ជាប់​រវាង​ប្រជាជាតិ​ទាំងពីរដែលនៅជិតខាងគ្នា។ ក្រៅពីនេះ នៅថ្នាក់មូលដ្ឋាន​របស់ប្រទេសទាំងពីរក៏បាន​ផ្សាភ្ជាប់ ទំនាក់​ទំនង ជាពិសេសគឺបណ្ដាខេត្តដែលជាប់ព្រំដែន។ ហើយនាបច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុង​សហការណ៍​ដំណើរការនូវ​សកម្មភាពជាក់ស្ដែងជាច្រើនដើម្បីស្វាគមន៍ "ឆ្នាំមិត្តភាព វៀតណាម - កម្ពុជា ២០១៧" និងរំលឹក អនុស្សាវរីយ៍ខួប ៥០ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ការបង្កើតទំនាក់ទំនងការទូតក្នុងបរិបទប្រវត្តិសាស្រ្តដូចបានលើកឡើង បានបង្ហាញនូវការគាំទ្រមានអត្ថន័យដ៏ធំធេងរបស់កម្ពុជាចំពោះរដ្ឋនិងប្រជាជន វៀតណាម ក្នុងបុព្វហេតុរំដោះនិងឯកភាពទឹកដីក្រោមការដឹកនាំរបស់លោកប្រធាន ហូជីមិញ ព្រមទាំងក៏អះអាងបញ្ជាក់អំពីការគាំទ្រដ៏ស្មោះស្ម័គ្ររបស់ប្រជាជន វៀតណាម ចំពោះការប្រយុទ្ធការពារឯករាជ្យ អព្យាក្រឹតនៃព្រះរាជាណាចក្រ កម្ពុជា ដែលដឹកនាំដោយព្រះប្រមុខរដ្ឋ នរោត្តម សីហនុ។ ជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជាតិទាំងពីរ ប្រទេសជាតិទាំងពីរមានការបោះជំហានដ៏សំខាន់ៗ ក្នុង ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ តាំងពីវិស័យនយោបាយ-ការទូត ដល់វិស័យការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ល។៕
ត្រឹនវ៉ាន់ថុង
(បកប្រែ កែសម្រួលនិងបញ្ចូលអត្ថបទដោយ៖ សឺនថេជុង-ញូយ៉ាង-យ័ញឡើយ)
អត្ថបទទី ៣៖ ការបោះជំហានដ៏សំខាន់ៗ ក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖