Thứ 5, 25/05/2017, 2:45 GMT+7
កម្ពុជាប្រារព្ធពិធីរំលឹកអនុស្សាវរីយ៍ទិវាជ័យជំនះ ៧ មករា
11:44, 08/01/2016
កាលពីព្រឹកថ្ងៃទី ៧ មករា គណបក្សប្រជាជនកម្ពុជា (CPP) បានប្រារព្ធពិធីរំឭកអនុស្សាវរីយ៍​ខួប​លើក​ទី ​៣៧ នៃ​ទិវា​ជ័យជម្នះប្រវត្តិសាស្រ្ត ៧ មករា (៧ មករា ឆ្នាំ ១៩៧៩ - ៧ មករា ឆ្នាំ ២០១៦) យ៉ាងឧឡារិក ដែលជាថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម​ នៅឯ​ទីស្នាក់ការ​កណ្តាលគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ ដោយមានមនុស្សចូលរួមប្រមាន ១០.០០០ នាក់ដែលជាតំណាងគណបក្សគ្រប់លំដាប់ថ្នាក់ គ្រប់វណ្ណៈប្រជាជនរាជធានីនិងបណ្តាខេត្តនៅក្បែរៗ។

តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំរាជធានីភ្នំពេញ ចូលរួមពិធីរំឭកអនុស្សាវរីយ៍មានវត្តមានប្រធានគណ បក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេច ហ៊ុនសែន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា សម្តេច ហេង សំរិន តំណាងសម្ព័ន្ធគណបក្សនិងមន្រ្តីជាន់ខ្ពស់នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលនិងក្រសួង មន្ទីរ ស្ថប័ននៃព្រះរាជណាចក្រកម្ពុជាជាច្រើនរូប។

លោកអគ្គរដ្ឋទូតប្រទេសយើងប្រចាំព្រះរាជាណាចក្រកម្ពុជា ថាច់ យឺ តំណាងនៃអង្គទូតនិងអង្គការអន្តរជាតិប្រចាំរាជធានីភ្នំពេញក៏អញ្ជើញចូលរួមពិធីដែរ។

កាលពីព្រឹកថ្ងៃទី ៧ មករា នៅរដ្ឋធានី ភ្នំពេញ គណបក្សប្រជាជនកម្ពុជា (CPP) បានប្រារព្ធពិធី​រំឭកអនុស្សាវរីយ៍​ខួប​លើក​ទី​ ៣៧ នៃ​ទិវា​ជ័យជម្នះប្រវត្តិសាស្រ្ត ៧ មករា (៧ មករា ឆ្នាំ ១៩៧៩ - ៧ មករា ឆ្នាំ ២០១៦) យ៉ាងឧឡារិកដែលជាថ្ងៃផ្តួលរំលំរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម។ ក្នុងរូបថត៖  ប្រធាននៃ CPP នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេច ហ៊ុន សែន (ទី ២ ខាងស្ដាំ) ប្រធានកិត្តិយសនៃ CPP និងជាប្រធានរដ្ឋសភា ហេងសំរិន (ទី ២ ខាងឆ្វេង) ប្រលែងព្រាបដែលជានិមិត្តរូបនៃសុខសន្តិភាពនៅក្នុងអង្គពិធី។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន AFP/ទីភ្នាក់ងារព័ត៌មាន វៀតណាម

ថ្លែងសន្ទរកថានៅក្នុងពិធី ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេច ហ៊ុនសែន មានប្រសាសន៍ថាពិធីរំឭកអនុស្សាវរីយ៍ នេះបានប្រារព្ធធ្វើឡើងលើស្មារតី “​រំលឹកនិង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅបំផុតចំពោះ​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិកម្ពុជាទាំងឡាយដែល​បាន​ក្រោកឈរ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ប្តូរផ្តាច់ ហ៊ាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ជួនទាំង​អាយុជីវិត​ប្រកបដោយ​វីរភាព​ដ៏​ខ្ពង់ខ្ពស់របស់ខ្លួន​ក្នុង​បុព្វហេតុ​ផ្តួលរំលំរបបខ្មែរក្រហម សង្គ្រោះប្រជាពលរដ្ឋកម្ពុជាចាកផុត ពីសោកនាដ្ឋកម្មប្រល័យពូជសាសន៍ប៉ុលពត  សង្គ្រោះជាតិ ទន្ទឹងនឹងនោះ ក៏សម្ដែងទឹកចិត្តអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បានផ្តល់​ការជួយឧបត្ថម្ភ​គាំទ្រ​ដ៏​ធំធេង​ចំពោះ​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​នេះ”។
 
បន្ទាប់ពីលំឭកឡើងវិញនូវប្រវត្តិសាស្រ្តកម្ពុជាចាប់ពីទសវត្សរ៍ទី ៧០ នៃសតវត្សរ៍មុនរហូតដល់សម័យកាលខ្មៅងងឹតបំផុតក្រោមរបបប្រល័យពូជសាសន៍ (ឆ្នាំ ១៩៧៥ - ១៩៧៩) ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេច ហ៊ុនសែន លើកច្បាស់ថា មន្រ្តី យុទ្ធជនយុទ្ធនារីទាំងអស់របស់គណបក្សប្រជាជនកម្ពុជាដែលនៅរស់បន្ទាប់ពីការធ្វើវិសុទ្ធកម្មរបស់របបប៉ុលពត បានផ្តាច់ខ្លួន ហើយប្រមូលផ្តុំគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ដើម្បីដឹកនាំប្រជាជនក្រោកឈរឡើង រួមជាមួយ​ការជួយឧបត្ថម្ភ​គាំទ្រ​ដ៏​ធំធេងនិងមានប្រសិទ្ធភាពរបស់កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម តស៊ូ​ប្រឆាំងរបបប៉ុលពត។ ជ៍យជំនះ ៧ មករា បានសង្រ្គោះជាតិកម្ពុជាទាន់ពេលវេលា។ ប្រជាជនដណ្តើមបានសិទ្ធិអំណាចទាំងស្រុង ហើយក្លាយទៅជាម្ចាស់នៃជោគវាសនារបស់ខ្លួន។ កម្ពុជាបានបិទនូវទំព័រដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ហើយបើកនូវសម័យកាលថ្មីមួយគឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។

ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេច ហ៊ុនសែន គូបញ្ជាក់ពីសមិទ្ធិផល ៣៧ ឆ្នាំ បន្ទាប់ពីថ្ងៃទី ៧ មករា ឆ្នាំ​ ១៩៧៩ និងសង្កត់ធ្ងន់ថា “ការពិតទាំងនោះគឺពុំអាចមួលបង្កាច់ ហើយបដិសេធន៍ដោយមជ្ឈដ្ឋានណាមួយបានឡើយ។ ប្រសិន បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទេ នឹងគ្មានរបបប្រល័យពូជសាសន៍ប៉ុលពតឡើយ។ ប្រសិនបើគ្មានជ័យជំនះ ៧ មករាទេ គឺគ្មានអ្វីមួយនាពេលបច្ចុប្បន្ននេះនៅកម្ពុជាឡើយ។ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជា។ការពិតនៃប្រវត្តិសាស្រ្តនេះនឹងត្រូវបានប្រជាជនកម្ពុជាទាំងក្នុងនាន់នេះក៏ដូចជាជំនាន់តទៅមុខទៀតដឹងច្បាស់លាស់ហើយចងចាំជារៀងរហូត”។

ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេច ហ៊ុនសែន បានលើកបញ្ជាក់ពីសមិទ្ធិផលនានាក្នុងឆ្នាំ ២០១៥ អំពីវិស័យស្ថេរភាពនយោបាយ ធានាសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់សង្គមខ្ជាប់ខ្ជួន អភិវឌ្ឍទំនាក់ទំនងការបរទេស ហើយសង្កត់ធ្ងន់ទៅលើសមិទ្ធផលសេដ្ឋកិច្ចដែលតាមការប៉ាន់ស្មានរបស់ស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជានិងប្រទេសក្រៅ ប្រទេសកម្ពុជានឹងសម្រេចបានកំរិតកំណើន ៧% ដោយសារមានសមិទ្ធិផលលើវិស័យឧស្សាហកម្ម សេវាកម្មនិងកសិកម្ម តម្លៃនាំចេញខ្ពស់ជាងនាំចូល ចំណូល លើមនុស្សម្នាក់ពីកន្លែងត្រឹមតែទទួលបាន ២៩៩ ដុល្លារអាមេរិកកាលពីឆ្នាំ ១៩៩៣ បានកើនឡើង ១.២២៨ ដុល្លារអាមេរិកនាឆ្នាំ ២០១៥ ហើយតាមការព្យាករណ៍នឹងឡើងដល់ ១.៣២៥ ដុល្លារអាមេរិកនាឆ្នាំក្នុង ២០១៦ អត្រាអ្នកអត់ឃ្លានក្រីក្រកាត់បន្ថយចុះពី ៥៣,២% កាលឆ្នាំ ២០០៤ នៅសល់ត្រឹមតែ ១៣,៥% ក្នុងឆ្នាំ ២០១៥។

ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេច ហ៊ុនសែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបន្តការអនុវត្តន៍វប្បធម៌សន្ទនារវាងគណបក្សទាំងពីរដែលមានអសនៈនៅក្នុងរដ្ឋសភា ខិតខំប្រឹងប្រែងដោះស្រ័យរាល់បញ្ហាយោងលើការផ្សះផ្សារនិងសាមគ្គីជាតិ ស្របនឹងគោលការណ៍ប្រជាធិបតេយ្យនិងស្មារតីគោរពលើកតំកើងនីតិរដ្ឋ ហើយទន្ទឹមនឹងនោះ នឹងបង្កើនកិច្ចសហការជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនិងអង្គការសង្គមឯទៀតដែលមានទស្សនៈដូចគ្នានៅក្នុងការអភិវឌ្ឍន៍ប្រទេសនិងបំរើដល់ផលប្រយោជន៍របស់ប្រជាជន៕

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖