Thứ 3, 30/05/2017, 5:42 GMT+7
កម្ពុជា៖ មេដឹកនាំបក្សប្រឆាំងទាំងពីរនាក់សុំព្រះមហាក្សត្រលើកលែងទោស
14:25, 14/10/2016
ប្រធានបក្សប្រឆាំងគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងប្រធានស្តីទី លោក កឹម សុខា នៅថ្ងៃទី ៨ ខែ តុលា បានសរសេរលិខិតមួយច្បាប់ដាក់ថ្វាយព្រះមហាក្សត្រ រោត្តម សីហមុនី ស្នើសុំការលើកលែងទោស។
ក្នុងរូបថត​ (ឯកសារ)៖ ប្រធាន​បក្ស​ប្រឆាំងគណបក្ស​សង្គ្រោះជាតិ លោក​ សម រង្ស៊ី (ស្តាំ) និង មន្ត្រីជាន់ខ្ពស់នៃបក្សគឺ លោក ​កឹម សុខា (ឆ្វេង) ក្នុងព្រឹត្តិការណ៍មួយនៅរាជធានីភ្នំពេញ នាថ្ងៃ ១៥ ខែ មករា ឆ្នាំ ២០០៩។ AFP/TTXVN   

ព្រះមហាក្សត្រផ្ញើលិខិតមួយមកកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយជួយពិនិត្យលិខិតខាងលើនេះ កាលពីថ្ងៃទី ១១ ខែ តុលា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឆ្លើយតបដោយបានថ្វាយលិខិតទូលព្រះមហាក្សត្រ នាថ្ងៃទី ១២ ខែ តុលា ក្នុងនោះ បានបញ្ជាក់ថា សាលដីកាកាត់ទោសចំពោះលោក សម រង្ស៊ី លោក កឹម សុខា និងករណីបុគ្គលផ្សេងទៀតដែលលើកឡើងក្នុងលិខិតនេះជាការងារអនុវត្តច្បាប់របស់តុលាការ។

តាមរដ្ឋធម្មនុញ្ញកម្ពុជា អំណាចនៃតុលាការជាអំណាចឯករាជ្យ ហើយគ្មានអង្គការណាមួយអាចធ្វើអន្តរាគមន៍បានឡើយ។

តាមច្បាប់កម្ពុជា ព្រះមហាក្សត្រមានសិទ្ធិក្នុងការចុះហត្ថលេខាលើកលែងទោសដល់ទណ្ឌិត ក៏ប៉ុន្តែក្នុងសុំណុំឯកសារលើកលែងទោសត្រូវតែមានលិខិតស្នើសុំរបស់នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល។
ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖